សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគារ​ខ្មោច​កម្ពស់​៤២​ជាន់​មាន​ជីវិត​ឡើងវិញ​ហើយ​ជាមួយ​ទុន​បន្ថែម​១៥០​លាន​ដុល្លារ​

​អគារ​ខ្មោច​កម្ពស់​៤២​ជាន់​មាន​ជីវិត​ឡើងវិញ​ហើយ​ជាមួយ​ទុន​បន្ថែម​១៥០​លាន​ដុល្លារ​

រាជធានី​ភ្នំពេញ ៖ អគារ​កម្ពស់​៤២​ជាន់ ឬ GOLD TOWER ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​បន្ត​កាលពី​ថ្ងៃ​ទី​អាទិត្យ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។​

​អគារ​កម្ពស់​៤២​ជាន់ ឬ​GOLD TOWER បាន​ចាប់ផ្ដើម​សាងសង់​ឡើង​វិញ បន្ទាប់ពី​បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួច​មក​។ ការសាងសង់​បន្ត​នេះ គឺជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន YUNWOO របស់​កូរ៉េ និង​ក្រុមហ៊ុន HONGTAO DECORATION មកពី​ប្រទេស​ចិន​។​

​លោក Liu Nianxin អគ្គនាយក​ក្រុមហ៊ុន HONGTAO DECORATION បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វត្តមាន​ក្រុមហ៊ុន​របស់​លោក នឹង​បំពេញ​ការសាងសង់​បន្ថែ​ម​ដើម្បី​ឈាន​ដល់​ការបញ្ចប់​គម្រោង​ទាំងមូល​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​ខាងមុខ​។​ជាមួយគ្នានេះ លោក​បាន​អះអាង​ថា គម្រោង​នេះ​នឹង​ពុំ​មាន​អ្វី​ដែល​ត្រូវ​រាំងស្ទះ​ទៀត​ទេ ខណៈ​ក្រុមហ៊ុន​របស់​លោក មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ប្រទេស​ចិន ហើយ​ចិន និង​កម្ពុជា ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ផង​ដែរ​។​

​ចំណែក​លោក Kim TaeYeon អគ្គនាយក​ក្រុមហ៊ុន Yunwoo របស់​កូរ៉េ បានឲ្យដឹងថា ការសាងសង់​បន្ត នឹង​ត្រូវ​ប្រើ​ថវិការ​ជាង​១២០​លាន​ដុល្លារ ដើម្បី​បញ្ចប់​គម្រោង​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​ខាងមុខ​។ លោក Kim TaeYeon បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាមួយ​អតិថិជន​ចាស់ ដោយ​សន្ដិវិធី ហើយ​អតិថិជន​ចាស់​អាច​ទិញ​គម្រោង​ឡើងវិញ ដោយ​ធ្វើ​កិច្ចសន្យា​ថ្មី​។​
​សូម​ជំរាប​ថា បច្ចុប្បន្ន​អគារ​កម្ពស់​៤២​ជាន់ ឬ​GOLD TOWER សាងសង់​បាន​៣១​ជាន់​។ អគារ​នេះ ក៏​នឹង​រួមបញ្ចូល​ផ្សារ​ទំនើប ការិយាល័យ​សម្រាប់​ជួល និង​ខុន​ដូ​២៩​ជាន់ សរុប​ជាង​៥០០​បន្ទប់​៕

 

Filed in: ព័ត៌មានជាតិ