សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង ស្រេង ៖ យុទ្ធនាការ​ស្តារលូ លាង​លូ ៣​សប្តាហ៍​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​លទ្ធផល​បាន​៥៧​គីឡូម៉ែត្រ​

​លោក​ឃួង ស្រេង ៖ យុទ្ធនាការ​ស្តារលូ លាង​លូ ៣​សប្តាហ៍​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​លទ្ធផល​បាន​៥៧​គីឡូម៉ែត្រ​

​ភ្នំពេញ ៖ យុទ្ធនាការ​ស្តារលូ លាង​លូ ក្នុង​ខណ្ឌ​ទាំង​បួន​៣​សប្តាហ៍​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​លទ្ធផល​បាន​៥៧​គីឡូម៉ែត្រ​ហើយ ដើម្បី​ត្រៀម​លក្ខណៈ ក្នុង​ការរំដោះ​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​

​នេះ​បើ​តាម​ការបង្ហាញ​អោយដឹង​ក្នុង​កិច្ចប្រជុំ​អំពី​លទ្ធផល​ក្នុងការ​ស្តារលូ ក្នុង​ខណ្ឌ​ទាំង​បួន នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​មករា​ឆ្នាំ​២០១៨​នេះ​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា យុទ្ធនាការ​ស្តារលូ លាង​លូ ក្នុង​ខណ្ឌ​ទាំង​បួន ជា​លទ្ធផល​រយះពេល​បី​សប្តាហ៍​កន្លងមកនេះ ពោល​គឺ​រាប់​ចាប់​ថ្ងៃទី​១៨ ខែ​មករា​មក​ដល់ពេលនេះ ទាំង​មន្ទីរ​សាធារណការ ក៏​ដូច​ជា​ខណ្ឌ​ទាំង​បួន ដូច​ជា​ខណ្ឌ ដូនពេញ ចំការមន ទួលគោក ធ្វើការ​រួម​គ្នា​ស្តារលូ​សំរេចបាន​លទ្ធផល ចំនួន​៥៧​គីឡូម៉ែត្រ​ស្មើនឹង​១៤%​នៃ​ចំនួន​នៃ​ប្រវែង​លូ​ដែល​ត្រូវ​ស្តារ​សរុប​ក្នុង​ផែនការ​រួម​៤១៨​គីឡូម៉ែត្រ ។​

​លោក ម៉េត មាស​ភក្តី បាន​គូសបញ្ជាក់​ផងដែរ​ថា តួរ​លេខ​ពីមុន​ក្នុងការ​ស្តារលូ​ប្រវែង​សរុប ៤៦០​ម៉ែត្រ ប៉ុន្តែ​ក្រោយពី​ក្រុម​ការងារ​បាន​ចុះ​ពិនិត្រ​ទី​តាំងផ្ទាល់ ព្រមទាំង​លូ​មួយចំនួន​ជា​លូ​ថ្មី ដែល​ពុំ​មាន​បញ្ហា​តំរូវការ ក្នុង​ការស្តារ​នោះទេ បាន​ថយរ​ហូ​ទៅដល់​៤០​គីឡូម៉ែត្រ ។​

​លោក​បន្ថែមថា ជា​ផែនការ​រួម​ថ្មី យើង​កំពុង​ស្តារលូ​ប្រវែង​សរុប​ជាង​៤១៨​គីឡូម៉ែត្រ ហើយ​មក​ដល់​ថ្ងៃ​ទី ២៩ ក្នុង​រយះពេល​បី​សប្តាហ៍​នេះ គឺ​យើង​ទទួលបាន​១៤% ហើយ ចឹង​ទេ​យើង​នឹង​រំពឹង​ក្នុង​ការងារ​នេះ ចប់​បាន​ទាន់ពេលវេលា​តប​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។​

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាល​បាន​ផ្តាំផ្ញើ​នឹង​ជំរុញ អោយ​មន្ទីរ​ជំនាញ ក៏​ដូច​ជា​ខណ្ឌ យកចិត្តទុកដាក់ ក្នុងការ​ស្តារលូ អោយ​ហើយ ដើម្បី​ត្រៀម​រំដោះ​បញ្ហា​ទឹក​លិច ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ខាងមុខ​នេះ ។ ក្រៅពីនេះ លោក​អភិបាល​រាជធានី​បាន​សំណូមពរ​អោយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ខណ្ឌ​រួម​គ្នា​បន្ត​អនុវត្តន៍​ការងារ​នេះ អោយ​បាន​ជាប់លាប់ និង​រួម​រាន់​គ្រប់គ្នា ។ បន្ត​ពី​ការងារ​ស្តារលូ និង​មាន​ការរៀបចំ​ប្រឡាយ ហើយ​មន្ទីរ​សាធារណការ​បាន​ធ្វើ​របា​យ​ការណ៍​អំពី​កិច្ចការ​ប្រឡាយ​មួយចំនួន រួម​មាន​ប្រឡាយ ស្ទឹងមានជ័យ ។ ប្រឡាយ​ស្ទឹងមានជ័យ​យើង​បាន​ស្តារ​តាំងពី​កំឡុង​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៧ ហើយ​នឹង​ស្តារ​បាន​១០០% ដែល​យើង​រាប់​ចាប់ពី​ស្ពាន​ស្ទឹងមានជ័យ រហូត​ដល់​ស្ថានីយ៍​បឹងទំពុន ដែល​មាន​លទ្ធផល​ក្នុង​ការស្តា​នេះ ក្រុម​ការងារ​បាន​ស្តារ​៥៤០០​ម៉ែត្រ​គីប នៃ​សំរាម​ក៏ដូចជា​ភួក់ សំណល់​រឹង​ផ្សេងៗ​ត្រូវ​បាន​ចាក់​ចូល ឫ​ក៏​បោះ​ចូល​ទៅក្នុង​ប្រឡាយ​កន្លងមក​។ ចឹង​ទេ​ការងារ​ប្រឡាយស្ទឹង​មានជ័យ ពី​កំណត់​ក្រោម​ស្ពាន រហូត​ទៅ​ដល់​ស្ថានីយ៍​បូមទឹក​បឹងទំពុន គឺ​បាន​ស្តារ​១០០%​រួចហើយ ។​

​ដោយឡែក ប្រឡាយ​មួយទៀត គឺ​ប្រឡាយ​ផ្លូវ​រថភ្លើង ដែល​ការងារ​ស្តារ​នោះ គឺ​ដើម្បី​រំដោះ ទឹក​លិចលង់​ក្នុង​សាលាក្តី​ខ្មែរក្រហម គឺ​យើង​ចាប់ផ្តើម​ស្តារ​៤០០​ម៉ែត្រ នឹង​កំពុង​ជំរុញ​ធ្វើយ៉ាងណា អោយ​ការងារ​ស្តារ​នេះ​បាន​លឿន និង​ល្អប្រសើរ ដើម្បី​ជំលៀស​ដោះស្រាយ​បញ្ហា​ក្នុង​ការលិចលង់​ទឹក​នេះ ក្នុង​សាលាក្តី​ខ្មែរក្រហម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក និង​លូ ប្រឡាយ​លោក​ឃួង ស្រេង​បានធ្វើការ​អំពា​វ សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម នឹង​បញ្ឍប់​ទំលាប់​ក្នុងកាបោះ​សំរាម ឫ​កាកសំណល់​រឹង​ផ្សេងៗ ចូលក្នុង​ប្រឡាយ ។​

​លោក​ស្នើអោយ​ឈប់​ជា​បន្ទាន់ ហើយ​ចូលរួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ និង​សម្ថ​កិច្ច ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាង​អោយ​រាជធានី​យើង​កាត់បន្ថយ បញ្ហា​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​៕

 

Filed in: ព័ត៌មានជាតិ