សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលរង​ក្រុង​ក្រចេះ ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​ក្រុង សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ក្រចេះ

អភិបាលរង​ក្រុង​ក្រចេះ ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​ក្រុង សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ក្រចេះ

​ក្រចេះ ៖ លោក សេង ភី​ណា អភិបាលរង​ក្រុង​ក្រចេះ បាន​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​ក្រុង សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​ប្រតិបត្តិការ​លើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​រនាំង​លើដី នៃ​ច្រ​កឌឿង​ហ៊ែម និង​អ្នកលក់​ឥ​វ៉ាន់​មួយចំនួន ដែល​លយ​មកលើ​ចំណី​ចិញ្ចើមផ្លូវ សាធារណៈ​របស់​រដ្ឋ និង​ចាក់​ខ្សាច់​លើ​គម្រប់​លូ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យមាន​របៀបរៀបរយ ក្នុង​ការបង្ការ​ទប់ស្កាត់ ការយក​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ មក​ធ្វើ​អាជីវកម្ម​ដាក់​តាំង លក់ដូរ​ទំនិញ​ផ្សេងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​អាជីវករ ដែល​ច្បាប់​កំពុង​ហាមឃាត់​ដាច់ខាត ដើម្បី​ជួយ​លើកកម្ពស់​សោភ័ណ្ឌភាព​ក្រុង​ក្រចេះ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៨   ។​

​លោក សេង ភី​ណា បាន​ថ្លែង​ទៀតថា ដើម្បី​រក្សា​បាន​បរិស្ថាន​ល្អ ខ្យល់អាកាស​បរិសុទ្ធ ប្រកប​ដោយ​ផាសុខភាព និង​ជួយ​លើកកម្ពស់​សោភ័ណ្ឌភាព ខេត្ត​ក្រចេះ​បាន គឺ​ផ្ដើមចេញ​ពី​យើងទាំងអស់គ្នា  ដូច្នេះ​ចាំបាច់​ណាស់ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ពី​ការ​ដាក់​តាំង​សម្ភារៈ ឫ​លក់ដូរ​ទំនិញ​ផ្សេងៗ ដែល​រំលោភ​លើ​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​របស់​រដ្ឋ ពិសេស​នៅ​ច្រ​កឌឿង​ហ៊ែម ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើ​ជា​រនាំង ឬ​របង​បាំង ដែល​ធ្វើអោយ​ពិបាក់​ដល់​ការធ្វើដំណើរ និង​ពេល​ដែល​មាន​អគ្គីភ័យ ធ្វើអោយ​ឡានទឹក​របស់​នគរបាល ពិបាក់​ចូលទៅ​ជួយសង្គ្រោះ ដល់​ផ្ទះ​ដែល​កើតហេតុ​បាន​ឡើយ ។​
លោក​អភិបាលរង​ក្រុង បានបញ្ជាក់​ថា​ការចុះអនុវត្ត បែបនេះ នៅតែ​មាន​ជា​បន្តបន្ទាប់ ប្រសិនបើ​គ្មាន​ការចូលរួម​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ទោះបីជា​អាជ្ញាធរ​ពាក់ព័ន្ធ មាន​វិធានការ ខិតខំ​ប្រឹងប្រែង​យ៉ាងណា ក៏​គ្មាន​ប្រសិទ្ធ​ឡើយ បើសិន​ជា​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​ពុំទាន់​យល់​ពី​ច្បាប់ទម្លាប់​នោះទេ  ។
​លោក អភិបាលរង​ក្រុង​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​ដែល​បាន​យល់ដឹង​យ៉ាង​ច្បាស់​អំពី​ច្បាប់ទម្លាប់ និង​ប្រជាពលរដ្ឋ​ដែល​បាន​សហការ លើ​ប្រតិបត្តិការ​ខាងលើនេះ ដែល​ព្រម​រុះរើ តាម​ការណែនាំ​របស់​លោក​អភិបាលក្រុង ៕  ដោយ  កិះ​ខន​

 

Filed in: ព័ត៌មានជាតិ