សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កងទ័ព​កម្ពុជា​-​ចិន នឹង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​នៅក្នុង​ខែ​មីនា

​កងទ័ព​កម្ពុជា​-​ចិន នឹង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​នៅក្នុង​ខែ​មីនា

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៥​មករា​ម្សិលមិញ​ថា កងទ័ព​កម្ពុជា និង​ចិន​គ្រោង​នឹង​ធ្វើ​សមយុទ្ធ រួម​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ផ្តោត​ទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​បន្ទាន់​ជាដើម​។​

​លោក​បន្តថា សមយុទ្ធ​នេះ​មានឈ្មោះ “​លំ​ហាត់​នាគ​មាស​២០១៨” គឺ​មាន​បេសកកម្ម​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌ នៃ​កងទ័ព​ទាំងពីរ កម្ពុជា​-​ចិន ហើយ​លំ​ហាត់​នេះ​រៀបចំ​ក្នុង​រូបភាព​កងពលតូច និង​អនុវត្ត​ជាក់ស្តែង​កម្រិត​ថ្នាក់​វរ​សេនា​តូច ដោយ​បែងចែក​ជា​ពីរ​គឺ​លំ​ហាត់​ទីបញ្ជាការ និង​លំ​ហាត់​លើ​ទីលាន​។ ចំពោះ​កម្លាំង​ចូលរួម​ក្នុង​លំ​ហាត់​នាគ​មាស​២០១៨​នេះ ភាគី​កម្ពុជា​មាន​ចំនួន​២៨០​នាក់ ភាគី​ចិន​មាន​ចំនួន​១៩០​នាក់​។​

​លោក​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​នេះ គឺជា​លើក​ទី​២​ហើយ​រវាង​យោធា​កម្ពុជា និង​ចិន ហើយ​វិញ្ញាសា​ដែល​ភាគី​ទាំង​២​ធ្វើ​រួមមាន​៖ ការ​រាវ​មីន និង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល ការ​បន្សាប​ជាតិគីមី​ពុល ការប្រយុទ្ធ​កងអនុសេនាធំ​រថក្រោះ​សហការ​ជាមួយ​វរ​សេនា​តូច​ថ្មើជើង ការរំដោះ​ចំណាប់ខ្មាំង និង​ការងារ​មនុស្សធម៌ ព្រមទាំង​បាញ់​គ្រាប់​ពិត​ជា​ដើម​។​

​លោកនាយ​ឧត្តមសេនីយ៍​បន្ថែមថា គោលបំណង​នៃ​ការធ្វើ​លំ​ហាត់​នេះ គឺ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរ​វា​ង​ប្រទេស​ទាំង​២៕

 

Filed in: ព័ត៌មានជាតិ