ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នេះ នគរបាលស្រុកអង្គស្នួលបញ្ជូនឃាតករស្រីដែលសម្លាប់ថៅកែហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ហើយ។
បើតាមមន្ត្រីតុលាការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល៕