សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយ​ឧត្តមសេនីយ៍សៅ សុខា បើក​ប្រតិបត្តិការ​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង នៅ​ស្រុក​សំបូរ​

​នាយ​ឧត្តមសេនីយ៍សៅ សុខា បើក​ប្រតិបត្តិការ​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង នៅ​ស្រុក​សំបូរ​

ខេត្ត​ក្រចេះ​៖ ក្រោយពី​មាន​ការ​រុករក​ឃើញ​គំនរ​ឈើ ហ៊ុប​មូល និង​ឈើ​អារ​ឡាំង​ជ្រុង ប្រភេទ​ឈើ​សុក្រ​ម និង​ឈើ​គគី​ជាច្រើន​ពាន់​ដើម​នៅក្នុង​ព្រៃ​ក្រុមហ៊ុន​វិនិយៅ​ព្រៃ​សម្បទាន របស់​ចិន នៅ​ព្រឹក​ថ្ងៃទី​១៩ មករា នាយ​ឧត្តសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជារ​រង​នៃ​កង​យុទ្ឋ ពល​ខេមរភូមិន្ទ មេបញ្ជាកា​ររ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ មើល លើ​និតិ​វិធី​របស់​ក្រុមមន្ត្រី​ដល់​ទីតាំង​ក្រុមហ៊ុន​។​

​ប្រតិបត្តិការ​ក្តៅ​លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​នេះ គឺ​បាន​ធ្វើឡើង​ជា​យុទ្ឋនាការ​ក្តៅគគុក​មួ​យ ក្រោយ​បទបញ្ជារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចំនួន​ជាង​៤០​រូប ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តម សេនីយ៍​ត្រី​សាន្ត ប៊ុន​ថា មេ​បញ្ជារ​ខេត្ត​ក្រចេះ បាន​ចុះ​ស្រាវជ្រាវ​រុករក​ឃើញ​គំនរ​ឈើ សុក្រ​ម​និង​ឈើ​គគី​ធំៗ​ចំនួន​រាប់ពាន់​ដើម ដែល​ស្តុក​នៅក្នុង​និង​ក្រៅ​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​ស​ម្ប ទាន​របស់​ចិន​ឈ្មោះ ឆាយ​ណា ឌី​ណា​ម៉ិក Chan Dynamic)  នៅ​ចំនុច​អូរ គគី ក្នុង​ឃុំ​រលួស និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ​។​

​ក្នុង​សកម្មភាព​នៃ​ការចុះពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ទីតាំង​ក្រុមហ៊ុន បន្ទាប់​ពី​មាន​ការរុករក ឃើញ​មាន​ស្តុក​ឈើ​រាប់ពាន់​ដើម ដោយ​សង្ស័យ​ថា​ជា​ឈើ​ខុសច្បាប់​ផង​ដែរ​នោះ នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជារ​រង​នៃ​កង​យុទ្ឋពលខេមរភូមិន្ទ​មេបញ្ជាការរកង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ ល្មើស​ព្រៃឈើ បាន​មានប្រសាសន៍​ដាក់បទបញ្ជា​រ​យ៉ាង​ម៉ឺង​មាត់​ដល់​មន្ត្រី​ដែល​កំពុងតែ អនុវត្ត​និតីវិធី ត្រូវ​យាមកាម​ការពារ​សន្តិសុខ​ឲ្យ​តឹងរឹង មិនឲ្យ​មាន​ការចល័តឈើ​ចេញ ។ ហើយ​វិធានការ​បន្ត​លោកនាយ​ឧត្តមសេនីយ៍ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ សហការ​ជាមួយ ពលរដ្ឋ​និង​មហាជន​នានា ដើម្បី​ប្រមូលផ្តុំ​យក​ព័ត៌មាន​ស្រាវជ្រាវ​រក​ប្រភព​ឈើ​មួយ​ចំនួន ទៀត​តាម​បណ្តារ​ព្រៃ​និង​ក្រុមហ៊ុន​នានា និង​រក​ប្រភព​ឈើ​ខុសច្បាប់ ដើម្បី​មាន​វិធានការ ។​

​បើទោះបីជា​មាន​ការលើក​ឡើង​ថា ឈើ​អារ និង​ឈើ​ហ៊ុប​មូល​ទាំងនេះ គឺ​មាន​ច្បាប់ និង​បាន​ធ្វើ​ការអារកាត់​ចេញ ពី​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ ក៏​លោកនាយ ឧត្តមសេនីយ៍ បាន​បញ្ជារ​ឲ្យ​មន្ត្រី​ជំនាញ​វាស់វែង​លើ​ចំនួន​ឈើ​ទាំងនេះ ដើម្បី​ផ្ទៀងផ្ទាត់​ទៅ និង​ច្បាប់ និង​បន្ត​ពិនិត្យ​ទីតាំង​ប្រភព​ដែល​បាន​កាត់​អារ​។​

​ក្រុមមន្ត្រី​បាន​បញ្ជាក់ថា ក្រោយ​ពី​សកម្មភាព​ចុះ​ពិនិត្យ​មើល​ទីតាំង​គំនរ​ឈើ​ដែលមាន ការ​ប៉ាន់ប្រមាណ​ថា មិនតិច​ជាង​៣​ពាន់​ដើម នៅ​ព្រឹក​ថ្ងៃ​ដដែល​នាយ​ឧត្តសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជារ​រង​នៃ​កង​យុទ្ឋពលខេមរភូមិន្ទ មេបញ្ជាកា​ររ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​គណៈកម្មការ ចុះ​ពិនិត្យ​មើល​ទីតាំង ក្រុមហ៊ុន​វិនិយោគ ព្រៃ​សម្បទាន​ចិន ឈ្មោះ តុង មិន មាន​ទីតាំង​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល ដំរី ស្រុក​សំបូរ​។ តែ​លទ្ឋផល​នៅ​មិនទាន់​ដឹង​ថា យ៉ាងណា​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន​តុង​មិន ដែល​មាន​ច្បាប់​វិនិយោគ​ដីព្រៃ​រាប់ម៉ឺន​ហិកតា ក្នុង​ភូមិសាស្ត្រ​ន៍​ទឹកដី​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី កន្លងមក​ក៏​ធ្លាប់​មាន​រឿង​ចម្រូង ចម្រាស់​ជាច្រើន​ពាក់ព័ន្ឋ​ការនាំ​ឈើចូល​របស់​ឈ្មួញ ក្រោមរូបភាព​បន្លំ​ថា ជា​ឈើ​មាន ច្បាប់​៕
​កិៈ ខន​

 

2016_01_18v1 (5) 2016_01_18v1 (6) 2016_01_18v1 (1) 2016_01_18v1 (2) 2016_01_18v1 (3) 2016_01_18v1 (4)

Filed in: ព័ត៌មានជាតិ