សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទំនាស់​រ៉ាំរ៉ៃ​រវាង​ជាង​និង​លោកសង្ឃ​ធ្វើឲ្យ​ការ សាងសង់​ព្រះវិហារ​វត្ត​អរញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​)​ស្ទះ​២​ឆ្នាំ​!

​ទំនាស់​រ៉ាំរ៉ៃ​រវាង​ជាង​និង​លោកសង្ឃ​ធ្វើឲ្យ​ការ សាងសង់​ព្រះវិហារ​វត្ត​អរញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​)​ស្ទះ​២​ឆ្នាំ​!

កំពង់ឆ្នាំង​៖ ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​និង​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត​អារញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​)​ស្ថិតក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​សំណូមពរ​សុំ​មន្ត្រី​សង្ឃ​ខេត្ត មន្ទីរ​ធម្មការ​និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​អន្តរាគមន៍​ជួយ​ដោះស្រាយ​ករណី​ជាង​សាងសង់​ព្រះវិហា​ររ​វត្ត​ព្រែក​រាំង បាន​អុកឡុក ទារលុយ​ពី​ព្រះ​ស​ង្ស​និង​គណៈកម្មការ​វត្ត​ដោយ​មិន​ព្រម​សាងសង់​បន្ត​និង មិន​គោ​យ​រព​កិច្ចសន្យា មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រមាថមើលងាយ​ព្រះសង្ឃ​ថែមទៀត​ផង ។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រែក​រាំង​ព្រះនាម មាន​សង្ឃដិកា​រៀបរាប់​អោយដឹងថា​៖​ការសាងសង់​វត្ត​ព្រែក​រាំង​នេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ គឺ​ទើបតែ​ដំណើការ​បាន​ប្រមាណ​១០%​ប៉ុណ្ណោះ ផ្ទុយទៅនឹង​កិច្ចសន្យា​ថា​អោយ​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៧​។ ឥឡូវ​មកដល់​ឆ្នាំ​២០១៨​ហើយ​ជាង​ទើបតែ​ធ្វើ​បាន​ប្រមាណ​១០%​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំពូល​ព្រះវិហ៊ា​គឺជាង​បានធ្វើខុ​សស្តង់​ដា​ទៀតផង​។​ទោះ​អោយ​ជាង​ធ្វើ​ការកែតម្រូវ​ឡើង​វិញ​ក៏​មិន​ព្រម​កែ​ហើយ​ជាង​ចេះ​តែ​មក​អុកឡុក​ទារលុយ​ពី​ព្រះសង្ឃ​រហូត​ដោយ​មិន​គោរព​តាម​កិច្ចសន្យា​បាន​កណត់​ថា​៖​នៅពេល​សាងសង់​បាន​៥០%​ទើប​អាច​បើក​លុយ​បាន​មួយចំនួន ។ ប៉ុន្តែ​ជាង​សាងសង់​វិហ៊ា​រ​នេះ​មិនគោរ​តាម​កិច្ចសន្យា ហើយ​បច្ចុប្បន្ន​បាន​ផ្អាក​ការសាងសង់​ហើយ ដែល​ជាហេតុ​ធ្វើអោយ​ការសាងសង់​នៅ​ទ្រឹង​មួយកន្លែង លែង​ដំណើរការ​។​

​ចំណែក​ជាង​ម៉ៅ​ការសង់​ព្រះវិហារ​វិញ​មិន​ធ្វើ​បន្ត​ហើយ​បាន​ប្តឹង​ព្រះសង្ឃ​ទៅ​តុលាការ​ទៀត​ផង​ដោយ​គេ​អះអាងថា​៖​គេ​មាន​ខ្សែ​មាន​ខ្នង​របស់​គេ​ជា​អ្នកធំ​?​។ ពុទ្ធ​បរិ​សទ្ធ័ថា​៖​ករណី​នេះ​បើ​មិន​មាន​ការជួយ​អន្តរាគមន៍​ដោះស្រាយ​ពី​ថ្នាក់លើ​ទេ​នោះ​ការសាងសង់​ព្រះវិហ៊ារ​វត្ត​ព្រែករាំង​នេះ​មិន​អាច​ដំណើរការ តទៅទៀត​បាន​ឡើយ​។​

​នៅ​ថ្ងៃ​ទី​២៦​មករា​២០១៨​នេះ​មាន​ការប្រជុំ​ដោះស្រាយ​ករណី​ទំនាស់​រវៀង​ជាង​សាសង់​វិហារ​ខាងលើ​នេះ​ហើយ ប៉ុន្តែ​មិនដឹងថា​បាន​លទ្ធផល​យ៉ាង​ណា​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ