សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកណា​ជា​បង្អែក​លោក​អធិការនគរបាល​ស្រុក​ថ្មពួក​បាន​ជា​បង្ករឿង​ហើយ​សុខ​សប្បាយ​រហូត​ចឹង​?

អ្នកណា​ជា​បង្អែក​លោក​អធិការនគរបាល​ស្រុក​ថ្មពួក​បាន​ជា​បង្ករឿង​ហើយ​សុខ​សប្បាយ​រហូត​ចឹង​?

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក ជា​មន្ត្រី​នគរបាល​ដែល​មាន​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គេ​ឆ្ងល់​ថា​ហេតុ​អី​បានជា​លោក​អធិការ​ចេះ​តែ​សុខ​សប្បាយ​លើ​គំនរ​ទុក្ខ​គេ​បាន​រហូត​ចឹង​?​។ ជាក់ស្តែង​ថ្មីៗ​កន្លងមកនេះ​ប្រជាពលរដ្ឋ​ម្នាក​ត្រូវបាន​លោក​អធិការ​វាយ​ហើម​មុខ​បែក​ចិញ្ចើម​ដេរ​ជាច្រើ​ថ្នេរ​ហើយ​អត់​ហ៊ាន​ប្តឹង​ទៀត​ព្រោះ​ខ្លាច​? ។ ករណីយ៍​នេះ​បើតាម​ប្រជាពលរដ្ឋ​រស់នៅ ម្ដុំ​ផ្សារ​ថ្មពួក និង​ផ្សារ​ថ្មី បានឱ្យ  ដឹងថា​៖ កាលពី​យប់​ថ្ងៃ​ទី​១៨​មករា​ឆ្នាំ​២០១៨​នៅក្នុង​ពី​ធី​ជប់លាង​កាត់​ចំណងដៃ​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​ផ្សារ​គំរូ ហៅ​ផ្សារ (​ថ្មី​) ស្ថិតនៅក្នុង ភូមិ​ឃុំ​គំរូ​ស្រុក​ថ្មពួក ម្ចាស់​កម្ម​ពិធី​ក៏​បាន​អញ្ជើញ ក្រុម​ប៉ូលីស​ស្រុក​អោយ ទៅ​ជួយ យាម​ការពារ ហើយ​បាន​ផឹកស៊ី​ក្នុង​កម្ម​ពិធី​ផងដែរ​។ ខណៈពេល​កម្ម​ពិធី​កំពុងតែ​សប្បាយ​រីករាយ ពេលនោះ គេ​ឃើញ ស្ត្រី​ម្ចាស់​កម្ម​ពិធី​រងរបួស បែកក្បាល ។​

​ពេលនោះ យុវជន ឈ្មោះ សិទ្ធ រ៉េត​អាយុ​២៦​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ខេត្ត​សៀមរាប ដែល​មក​ចូលរួម​ក្នុង​កម្ម​ពិធី បាន​សួរ​ទៅ​ស្ត្រី ម្ចាស់​កម្ម​ពិធី​ថា​៖ មីង កើត​អី​បាន​មាន​ហូ​ឈាម​? ។​ស្ត្រី​ជា​ម្ចាស់​កម្មវិធី​នោះ​បាន​ប្រាប់ថា មាន​គេ​គប់​ត្រូវតែ​មិនដឹង​មុខ​នោះទេ កុំ​ខ្វល់​ផឹកស៊ី​បន្ត​ទៀត​ទៅ ។​ខណៈពេល​នោះ​យុវជន ឈ្មោះ សិទ្ធ រ៉េត ស្រែក​ខ្លាំង​ថា អាណា​គប់​មីង​អញ កុំ​អោយ​អញ​ឃើញ ហើយក៏​បាន​ចប់​ទៅ​។ មួយសន្ទុះ​ក្រោយមក បុរស ឈ្មោះ សិទ្ធ រ៉េត ក៏​បាន​ទៅ​រក​ស្រា​បៀរ​មក​ផឹក តែ​ពេល​ដល់ ចូល​ទៅ​បាន​មួយ​ភ្លែត គេ​បាន​ឃើញ លោក អធិការ ដឹកនាំ​កូនចៅ ចូល​ទៅ​សួរ​ថា ហ្អែ​ង​មក​រករឿង កូនកំលោះ មែន​? ពេលនោះ បុរស​ឈ្មោះ សិទ្ធ រ៉េត បាន​ប្រាប់ថា អត់​ទេ ខ្ញុំ​បងប្អូន​ខាង​កូនកំលោះ​ទេ​។​

​បើ​តាម​អ្នកឃើញ​ហេតុ​ការ​និយាយថា​៖ លោក អធិការ​របៀប​ស្រវឹង​នៅតែ​សួរ ដដែល ៗ ហើយក៏​បាន​ទះកំផ្លៀង​ទៅ​ជនរងគ្រោះ ចំនួន ពីរ​ដៃ និង​បញ្ជារ​កូនចៅ ឱ្យ​ចាប់​គ្រៀក​ជនរងគ្រោះ មក​វៃ​ជន​បណ្ដាលឱ្យ​រងរបួស បែក ជ​ញ្ជើម ដេរ​ចំនួន ៦ ថ្នេរ ដែល​គេ​សង្ស័យថា វៃ​និង អាយកូម​(​វិទ្យុទាក់ទង​) ។​

​នៅ​ព្រឹក​ឡើង​ថ្ងៃទី ១៩ ខែ​មករា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ទៅ​សួរ កូនចៅ​លោក អធិការ ថា​ហេតុ​អី​បាន​ចាប់​គ្រៀក​ហើយ វៃ​ខ្ញុំ ពេលនោះ កូនចៅ លោក​អធិការ​បាន​ប្រាប់ថា ខ្ញុំ​អត់​ដឹង​អី​ទេ ខ្ញុំ​ធ្វើ​តាម​បញ្ជារ របស់​មេ​ខ្ញុំ​ទេ ។ ក្រោយពី​មាន​រឿង វ៉ៃ​ប្រជាពលរដ្ឋ អ្វី​ហួសចិត្ត​នោះ​គឺ​លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត បាន​គម្រាម​ដល់ ជនរងគ្រោះ​ពិសេស​ម្ចាស់​កម្មវិធី​និង​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មិនឱ្យ និយាយ​ឬ​ធ្វើ​ជា​សាក្សី​ប្តឹង​អ្វី​ឡើយ​?​។​

​បើ​តាម​ប្រភព​ពី​បងប្អូន​របស់​ជនរងគ្រោះ​បានអោយដឹងថា ក្រោយពី​មាន​រឿង​រួចមក នៅ​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ​២០១៨ មើល​ទៅ​ដឹងថា​អាច​មាន​រឿង​ធំ ក៏ លោក​វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក បាន យក​លិខិត មកអោយ​មីង​របស់​ជនរងគ្រោះ ផ្ដិតមេដៃ ។​ប៉ុន្តែ​ដោយសារ ការសរសេរ ក្នុង​លិខិត មាន​ការបំភ្លើស​ពី​ការពិត ខ្លាំងពេក ដោយ​ចោទ​ថា​ក្មួយ​របស់​គាត់ បាន​ដើរ​អុកឡុក ក្នុង​រោង​ជប់លាង កាត់​ចំណងដៃ ទាំង​ក្មួយ​របស់​គាត់​មិនបាន​ធ្វើ​ដូច​ការ​ចោត​ប្រកាន់​របស់លោក​អធិការ ពេល​មីង​របស់​ជនរងគ្រោះ​សុំ​ថត​លិខិត នោះ​តែ​លោក អធិការ​មិន​ព្រម​អោយ​ថត​ទេ គឺ​យក​ទៅ​វិញ​បាត់ ។ បន្ទាប់មក បាន​អោយ​កូនចៅ យក​លិខិត មក​១​ច្បាប់​ទៀត ដើម្បី សុំ​ធ្វើ​ការបដិសេធ មិន​ប្ដឹងផ្ដល់ និង​សូម​បញ្ចាប់​រឿងហេតុ​ពាក់ព័​ន្ធ នឹង​ហឹង្សា នៅ​យប់​ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ​២០១៨ ។​

​ប្រជាពលរដ្ឋ នៅ​ម្ដុំ ផ្សារ​ថ្មពួក​ពួកគាត់​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​លោក អធិការ​នោះទេ តែ​មិន​ហ៊ាន​ប្តឹងផ្តល់​ព្រោះ​ខ្លាច​។​
​តែ​ពួកគាត់​បាន​និយាយ​សុំឲ្យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ពិសេស​អគ្គស្នងកា​រន​គរ​បាល​ជាតិ​លោកនាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​. គួរ​មើល​កូនចៅ​ផង​ទាន .​។ ជាពិសេស លោក​មាស ច័ន្ទ​ពិ​សិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ គួរ​មាន​ចំណាត់ការ​យ៉ាង​ណា ចំពោះ លោក វរៈសេនីយ៍ឯក អ៊ុក សុផាត​អធិការនគរបាល​ស្រុក​ថ្មពួក ដែល​បាន​ប្រើ​អំពើរហឹង្សា ទៅ​ប្រជាពលរដ្ឋ ទាំង​ខ្លួន​ស្រវឹង​បែបនេះ កុំ​ចាំ​តែ​មាន​បណ្តឹង​បាន​ធ្វើការ​នោះ​។​

​សូម​បញ្ជាក់​ផង​ដែរ ថា​កន្លងមក កាលពី ថ្ងៃទី​២៦ ខែ​មករា​ឆ្នាំ ២០១៧ វេលា​ម៉ោង​ប្រហែល​១៨:៣០​នាទី​យប់ លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក ដែល​គេ​ជឿជាក់​ថា​ស្រវឹង បាន​បើក​រថយន្ត​របស់​ខ្លួន​ម៉ាក​ត្រៃ​តុ​ន ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ចង្កូត​ស្តាំ គ្មាន​ស្លាក​លេខ ទៅ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង ដែល​បើកបរ​ក្នុង​ទិសដៅ ស្របគ្នា​បណ្តាលអោយ​អ្នកបើកបរ​គោយន្ត​នោះ រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​និង​រងរបួស​យ៉ាងធ្ងន់ធ្ង នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៥៦ នៅ​ចំណុច មុខ​សាលា​អនុ​វិទ្យា​ហ៊ុន​សែន តា​បែន ស្ថិតនៅក្នុង​ភូមិ​គោក​រការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​ផងដែរ ។​

​ជនរងគ្រោះ​ជា​អ្នកបើក​គោយន្ត មានឈ្មោះ ឈុំ ដៀង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មាន រួម​ដំណើរ​ពី​នាក់ មាន​ទីលំនៅ​ជាមួយ​គ្នា ភូមិ​អូ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក បាន​រងរបួស​បាក់​ភ្លៅ​ឆ្វេង​ហើយ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​ទេវិន្ទ​រក្សាសុខ​។​ករណីយ៍បើកឡាន​អត់​ស្លាក​លេខ​បុកប្រ​ជា​ពលរដ្ឋ​ន​នេះ​ក៏​ស្ងាត់ឈឹង​ដែរ​!? ៕

 

Filed in: ព័ត៌មានជាតិ