កំពង់ឆ្នាំង ៖ ស្ថានីយប្រេងឥន្ទនៈចំនួន១០កន្លែង ក្នុងចំណោម១១ស្ថានីយ៍កន្លែង នៅ្នក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកាំកុងត្រូល រកឃើញថា៖បានលួចបន្លំគុណភាព និង បរិមាណចំណុះលីត្រ លក់ទៅអោយអតិថិជន ។ កាំកុងត្រូលបានរកឃើញភាំពមិនប្រក្រតីនេះ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ។ ប្រតិបត្តិការចុះពិនិត្យនេះដឹកនាំ ដោយលោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល និង មន្ទីរពាណិជ្ជកម្មខេត្ត ដោយបាននាំយករថយន្តពិសោធន៍ចល័ត យកមកធ្វើការត្រួតពិនិត្យ ។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាប្រជាពលរដ្ឋទូទៅអបអរសានិងសម្ដែងការគាំទ្រយ៉ាងខ្លាំងនិង សូមអោយខាងសមត្ថកិច្ចកាំកុងត្រូវត្រូវធ្វើអោយបានដូចភ្លៀងរលឹមព្រមទាំងផាកពិន័យស្ថានីយ៍ប្រេងដែលប្រព្រឹត្តបទល្មើសរំលោភសេចក្តីទុកចិត្តពីអតិថិជនផងកុំបានតែត្រួតអត់ដាក់ពិន័យថ្ងៃក្រោយចាំតែរាងតើ! ។