សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ពិជ័យ​ឲ្យ​ចាប់ឡាន​ខម​,​នប​អត់​ពន្ធ​តែ​អ្នកជំនាញ​ថា​គួ​ចេញ​សេចក្តីប្រកាស​កុំ​បានតែ​ថា​

​សម្តេច​ពិជ័យ​ឲ្យ​ចាប់ឡាន​ខម​,​នប​អត់​ពន្ធ​តែ​អ្នកជំនាញ​ថា​គួ​ចេញ​សេចក្តីប្រកាស​កុំ​បានតែ​ថា​

ភ្នំពេញ ៖ សម្តេច ពិ​ជយ័​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ បាន បញ្ជា​ឲ្យ​ចាប់​រថយន្ត​ពាក់​ស្លាក់​លេខ ខ​.​ម ឬ ន​.​ប ដែល​អត់​បង់ពន្ធ​ចូល​រដ្ឋ​។ ព្រោះ​កន្លងមក​មាន​អ្នក​សុំ​ស្លាក​លេខ ដោយ​មិន​ចាំបាច់​បង់ពន្ធ​?!​។​ថ្លែង​ក្នុង​សិក្ខាសាលា​ការងារ​បច្ចេកទេស​ទូទាំង​កងយោធពល​ខេមរភូមិន្ទ​រយៈពេល​៥​ឆ្នាំ និង​លើក​ទិសដៅ ការងារ រយៈពេល​៥​ឆ្នាំ​២០១៨-២០២៣ សម្តេច ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់​ថា​“​មាន​អ្នក​មក​សុំ​លេខ​ដោយ​មិន​បាន​បង់ពន្ធ គឺ​អត់​បាន​ទេ ។ ចាប់​ភ្លាម​អា​រឿង​អត់​ពន្ធ​ហ្នឹង កងរាជអាវុធហត្ថ​ចាំ​ឲ្យ​ច្បាស់​តែម្តង ឲ្យតែ​ពាក់​ស្លាក់លេ​ខ​អត់ច្បាប់​? មិន​ចាំបាច់​និយាយ​គ្នា​ទេ​។ ឲ្យតែ​ខុស​ច្បាប់​មិន​ថា ខ​.​ម ឬ ន​.​ប ទេ ចាប់យក ទាំងអស់​ហ្នឹង ដើម្បី​តម្រង់ទិស​តាម​ផ្លូវច្បាប់​”​។​សម្តេច ទៀ បាញ់​ថា កន្លងមក មាន​អ្នកខ្លះ​គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​កងរាជអាវុធហត្ថ​ទេ ប៉ុន្តែ​រថយន្ត បាន​ស្លាក លេខ ខ​.​ម​។​

​ករណីយ៍​នេះ មន្ត្រី​ជំនាញ​បាន​លើកឡើង​ថា​៖​ប្រសាសន៍​ល្អ​តែ​ដើម្បី​ឲ្យ​កាន់តែ​ល្អ​និង​មាន​មូលដ្ឋាន​អនុវត្តន៍​ក្រសួង​ការពា​ល​ជាតិ​ឬ​អន្តរ​ក្រសួង​ការពារជាតិ​មហាផ្ទៃ​សហការ​គ្នា​ចេញ​ប្រកាស​ឬ​សារាចរ​មួយ​ទៅ​បាន​មាន​ប្រសិទ្ធី​ភាព​មិន​មែន​គ្រាន់តែ​និយាយ​មាត់ទទេ​នោះទេ ។ ព្រោះ​កន្លងមក​កាលពី​ឆ្នាំ​២០១៦​តាម​សំណើរ​អគ្គស្នងការ​នគរបាល​ជាតិ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ឲ្យ​នគរបាល​ប្រើប្រាស​រដ្ឋ​យន្ត​ស៊​សេរី​ខ្ពស់​៤៧០​គ្រឿង​ប្រើប្រាស់​ស្លាក​លេខ​ន​.​ប​ដោយ​មិនបាច់​បង់​ពន្ទ​នាំចូល ៕

 

Filed in: ព័ត៌មានជាតិ