សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មូលហេតុ​អ្វី​បានជា​លោក​ជា​សុផារ៉ា​ដក​មេ​ភូមិបាល​ខណ្ឌ័ឬ​ស្សី​កែវ​មិនបាន​?

​មូលហេតុ​អ្វី​បានជា​លោក​ជា​សុផារ៉ា​ដក​មេ​ភូមិបាល​ខណ្ឌ័ឬ​ស្សី​កែវ​មិនបាន​?

ភ្នំពេញ​៖​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​លោក​ប៊ុនឡុង​មេ​ភូមិបាល​ខណ្ឌ​ឬ​ស្សី​កែវ​អ្នកណា​ខ្លាំង​ជាង​?​បានជា​មាន​សំណួ​រចឹង​ដោយសារ​

​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ៖​លោក ប៊ុន ឡុង​ត្រូវ​បាន​ជា សុផារ៉ា បាន​ធ្វើលិខិត​មួយ​ក្នុងនាម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ផ្ញើជូន​ទៅ អភិបាល​រាជធានី​ភ្នំពេញ​ជំនាន់​លោក​ប៉ា​សុជាតិ​វង្ស តាំងពី​ថ្ងៃ​ទី ៤ មករា ២០១៧​សុំឲ្យ​ដក​ចេញតាម​សំណើ​ររបស់​ប្រជាពលរដ្ឋ​ដែល​ខុទ្ទការល័យ​តេជោ​សែន​បញ្ជូនមក​។​តែ​លោក​ប៉ា​សុជាតិ​វង្ស​មិន​អនុវត្តន៍​រហូត​ទាល់តែ​ឯកសារ​បែកធ្លាយ​ដល់​កាសែត​សម័យ​លោក​ឃួង​ស្រេងឡើង​ជា​ចៅហ្វាយក្រុង​?​។

​មាន​ចម្ងល់​ជាច្រើន​បាន​ដាក់​ជា​សំណួរ​ថា តើ​ឧបសគ្គ​នៃ​ការ​មិន​អនុវត្តន៍​តាម​លិខិត​ស្នើ​សុំ​របស់ ឯកឧត្តម ជា សុផារ៉ា ដោយសារ​មូលហេតុ​អ្វី ? តើ​អំណាច​ពិត​ក្នង​រឿង​មួយ​នេះ​ស្ថិតនៅ​លើ​ដៃ​អ្នកណា​?​។​សូមបញ្ជាក់​ថា​៖​លោក សុខ អឿន អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មួង វ៉ាន់​នី អាយុ​៥៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ បាន​ដាក់​ពាក្យ​បណ្ដឹងតវ៉ា​មួយច្បាប់ ជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មាន​កម្មវត្ថុ «​សំណើសុំ​លុបចោល​លិខិត​លេខ​១៧៨៣​ដន​ស​/​អគ្គា​ធិ ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​ដែនដី​»​។​

​ប្តី​ប្រពន្ធ​ចំណាស់​ពីរ​នាក់​នេះ​បាន ស្នើ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លុប​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ដែនដី​ចោល​វិញ ដោយ​អះអាង​ថា មូលហេតុ​ដែល​លោក​ទេស​រដ្ឋមន្ត្រី​ចេញ​លិខិត​មួយច្បាប់​នេះ ព្រោះ​ទទួល​របាយការណ៍​បំភ័ន្ត បំភ្លៃ​ការ​ពិត​របស់​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ​ថ្មី ដែល​បាន​ឃុបឃិត​ជាមួយ​ភាគី​ម្ខាង​ទៀត​។ ពួកគេ​ទាំង​ពីរ​នាក់ សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ពួកគេ​៕

 

Filed in: ព័ត៌មានជាតិ