សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ប៉ា សុជាតិវង្ស ត្រូវ​បាន​មន្ត្រីរាជ​ការពេប​ជ្រាយ !

លោក ប៉ា សុជាតិវង្ស ត្រូវ​បាន​មន្ត្រីរាជ​ការពេប​ជ្រាយ !

ភ្នំពេញ ៖ បន្ទាប់ពី​សារព័ត៌មាន “ដំណឹង​ភ្នំពេញ” បាន​ធ្វើការ​​ផ្សព្វផ្សាយ​នូវអត្ថបទ​​មួយ​មាន​​ចំណង​​ជើងថា “ប្រជា ពលរដ្ឋ​ នៅ ​រាជធានី​ភ្នំពេញ​ចង់ឃើញ​លោក ប៉ា សុជាតិវង្ស ចាត់ការ​លើ​ស្ថានីយ៍ប្រេង​ឥន្ធនៈ​របស់​ឈ្មោះ លី ហៀង ដែលសង់​រំលោភ​លើដីប្រឡាយ​ត្រឡោកបែក ! នៅក្នុង​ច្បាប់ចេញ​ផ្សាយ​ឆ្នាំទី ១០ លេខ ៧៨ ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមកនេះ ដំណឹង​ភ្នំពេញ បាន​ទទួលព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​រឿង​មួយ នេះ ។

តាមប្រភពពីមន្ត្រីនៅសាលារាជធានីភ្នំពេញ ដោយសុំមិនបញ្ចោញឈ្មោះបានប្រាប់ “ដំណឹងភ្នំពេញ”​ថា ក្រោយ ពេល លោក ប៉ា សុជាតិវង្ស ឡើងមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញលោកមានការ ចាប់ អារម្មណ៍ យ៉ាងខ្លាំងទៅលើបញ្ហាសំណង់ដែលសាងសង់ឥតច្បាប់ និងខុសលក្ខណៈបច្ចេកទេស ព្រមទាំងសំណង់ ដែលសង់ រំលោភ លើដីចំណីផ្លូវក៏ដូចជា ប្រឡាយទឹក ហើយទំនងជាលោកបានឃើញកាសែត “ដំណឹងភ្នំពេញ”បាន ផ្សាយពី ស្ថានីយ៍ ប្រេងរបស់ឈ្មោះ លី ហៀង ដែលសង់រំលោភលើដីប្រឡាយត្រឡោកបែកទើបនៅក្នុងអង្គប្រជុំ ប្រចាំខែ របស់ សាលារាជធានីភ្នំពេញ លោកឧស្សាហ៍លើកឡើងជាញឹកញាប់ពាក់ព័ន្ធ និងបញ្ហានេះជាពិសេសគឺ ស្ថានីយ៍ប្រេង ដែល សាងសង់លើដីប្រឡាយ ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពេលដែលលោក ប៉ា សុជាតិវង្ស បានលើកឡើង និងដាក់ផែន ការឱ្យមន្ត្រី ក្រោម ឱវាទធ្វើការត្រួតពិនិត្យលើបញ្ហាសំណង់ខុសច្បាប់ គឺមន្ត្រីដែលចូលរួមទាំងអស់ ជាពិសេស អភិបាលខណ្ឌ គឺ មានការពេបមាត់ហើយលួចខ្សឹបខ្សៀវគ្នាថា ធ្វើការត្រួតពិនិត្យយ៉ាងម៉េច បើគាត់មានសំណង់ អញ្ចឹងដែរ មុននឹងធ្វើគេ ធ្វើខ្លួនឯងជាមុនសិនទៅ ! ។ ប្រភពដដែលបន្ថែមថា បច្ចុប្បន្ននេះមន្ត្រីដែលចំណុះឱ្យសាលា រាជធានីភ្នំពេញមានការ ពេបជ្រាយចំពោះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនេះណាស់ ព្រោះលោក អភិបាលថ្មីនេះ បានតែ និយាយ តែធ្វើមិនកើតនោះឡើយ គ្មាននរណាគេស្តាប់តាមទេ មិនខុសអីនឹងពាក្យចាស់លោក ពោលថា “ឆ្កែចេះតែ ព្រូស  រទេសចេះតែបរនោះឡើយ” ។

ជុំវិញបញ្ហាស្ថានីយ៍ប្រេងរបស់ឈ្មោះ លី ហៀង ដែលសាងសង់លើប្រឡាយត្រឡោកបែកនោះ មានប្រជាពលរដ្ឋ ក៏ដូច ជា មន្ត្រីរាជការជាច្រើនបានទូរស័ព្ទមកការិយាល័យដំណឹងភ្នំពេញ សួរថា យ៉ាងម៉េចហើយលោក ចាងហ្វាងកាសែត ស្ថានីយ៍ប្រេងរបស់ឈ្មោះ លី ហៀង នៅតែប្រកបអាជីវកម្មធម្មតាអត់ ឃើញថ្នាក់ណាគេចុះមកត្រួតពិនិត្យផង ឃើញ តែកាសែតលោក យូៗផ្សាយម្តងហ្នឹងឹធ្វើអីគេកើត ឬមួយស្ថានីយ៍ប្រេងពីរហ្នឹងពិតជាមានច្បាប់ត្រឹមត្រូវមែនបានជាគ្មាន នរណាគេអើពើយ៉ាងនេះ ?

តាមប្រភពពីមន្ត្រីរាជការជាច្រើនដែលបម្រើការងារនៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានជជែក គ្នានៅតាមហាងកាហ្វេថា ខ្ញុំនឹកស្មានថា លោក ប៉ា សុជាតិវង្ស អស្ចារ្យតាមពិតទៅអន់ជាង កែប ជុតិមា ដាច់ គិតមើល មកដល់ពេលនេះប៉ុន្មានខែហើយ ធ្លាប់ឃើញអ្វីដែលលោក ប៉ា សុជាតិវង្ស និយាយហើយអនុវត្តបាន ដែរឬក៏អត់ ?

ជាក់ស្តែងដូចជា សំណង់ខុសច្បាប់នៅក្បែរព្រះបរមរាជវាំង និងរថយន្តធំៗដែលហាមមិនឱ្យចូលក្នុង រាជធានីភ្នំពេញ នោះ ក៏គ្មានប្រសិទ្ធិភាពដែរ តាមពិតបើឮដំណឹងថា គ្រប់បណ្តាក្រុមហ៊ុនដែលមានរថយន្តធន់ធំ ត្រូវដឹកទំនិញចូល ក្នុង រាជធានីភ្នំពេញនោះ គឺត្រូវរត់ការទៅសុំលិខិតអនុញ្ញាតពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមុនសិន ហើយរត់ការសុំស្លាកអនុញ្ញាតបិទនៅលើកញ្ចក់រថយន្តទៀតសោត នោះត្រូវចំណាយយ៉ាងតិចបំផុត ៣០០ ទៅ ៥០០ ដុល្លារ សម្រាប់រយៈពេលបីខែ ។ ហើយបើនិយាយពីស្ថានីយប្រេង របស់ក្រុមគ្រួសារលោក នាយករដ្ឋបាល សាលារាជ ធានីភ្នំពេញ វិញមិនមែនថា លោក ប៉ា សុជាតិវង្ស អត់ដឹងអត់ ឃើញនោះទេ សូម្បីតែថ្ងៃដែលគាត់អញ្ជើញ ទៅចូល រួម អមដំណើរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតិទៅចែក អំណោយដល់កុមារកំព្រោ នៅភ្នំពេញថ្មី នាពេលកន្លងទៅ ក៏គេឃើញលោក ប៉ា សុជាតិវង្ស បង្អង់រថយន្តមើលបន្តិចដែរ ។ ប៉ុន្តែត្រង់ចំណាត់ការយ៉ាងណានោះលោក ប៉ា សុជាតិ វង្ស ទំនងជាធ្វើទៅមិនរួចនោះទេ ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ដំណឹងភ្នំពេញ បានទំនាក់ទំនងជួបជាមួយបុគ្គល្គិកប្រចាំការនៅស្ថានីយ៍ ប្រេងរបស់ ឈ្មោះ លី ហៀង ទាំងពីរកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ ៥៩៨ កែងផ្លូវលេខ ១៩៨៦ ត្រង់ចំណុចត្រឡោកបែកក្បែរ ទីស្នាក់ការគណបក្សសង្គ្រោះជាតិទួលគោកដែរ ប៉ុន្តែបុគ្គលិកទាំងនោះគេឆ្លើយថា ខ្លួនជាបុគ្គលិកស៊ីប្រាក់ខែ គេតែ ប៉ុណ្ណោះ ចំពោះមានច្បាប់ ឬអត់ច្បាប់ខ្លួនអត់ដឹងទេ បើចង់ដឹងទាល់តែទៅសួរហ្គារាស់ ខាងជើងប្រហែល ជាគាត់អាច ជម្រាបបាន ។ ដោយឡែកបងស្រីមួយរូបដែលអង្គុយរាប់លុយនៅក្នុងស្ថានីយ៍ប្រេង SOKIMEX របស់ឈ្មោះ លី ហៀង ដែលស្ថិតនៅខាងជើងស្ថានីយ៍ប្រេង BVM របស់ឈ្មោះ លី ហៀង ដែរ នោះបាននិយាយទាំងគំរោះគំរើយថា បើចង់មក សុំសាំងនិយាយឱ្យស្រួលទៅមិនខ្វះទេ អ្នកកាសែតដែលមកសុំសាំង នៅទីនេះនោះ ហើយបើចង់ដឹងពីច្បាប់ ទម្លាប់ទៅ សួរ លោក កើត ឆែ ចុះគាត់ជានាយករដ្ឋខុទ្ទកាល័យសាលាក្រុង ភ្នំពេញស្រាប់ ។

ដោយឡែកលោក កើត ឆែ ដំណឹងភ្នំពេញបានព្យាយាមទំនាក់ទំនងសុំជួបដែរ ប៉ុន្តែត្រូវបានអ្នកយាមដែល អង្គុយយាម នៅជណ្តើរឡើងទៅបន្ទប់លោកថា បើមានការអ្វីជាមួយគាត់ (លោក កើត ឆែ)ត្រូវទំនាក់ទំនងជាមួយ គាត់ជាមុនសិន ទើបអាចឱ្យឡើងទៅបាន ហើយបើពាក់ព័ន្ធជាមួយនឹងព័ត៌មានសាលាក្រុង ត្រូវសួរលោក ឡុង ឌីម៉ង់ មិនត្រូវឡើងមក ឆៅៗអញ្ចឹងទេ ។ ដោយឡែក លោក ឡុង ឌីម៉ង់ ដំណឹងភ្នំពេញ ពុំអាចទំនាក់ទំនង សុំការបំភ្លឺបានទេ ដោយពុំស្គាល់ លេខទូរស័ព្ទ និងពិបាកចេញចូលក្នុងសាលារាជធានីភ្នំពេញ ៕

pasocheatvong_kertchhe 20131224dpn1 (1)

ស្ថានីយ៍ប្រេងរបស់ឈ្មោះ លី ហៀង សង់រំលោភប្រឡាយត្រឡោកបែក មើលពីខាងក្រោយ

20131224dpn1

ស្ថានីយ៍ប្រេងរបស់ឈ្មោះ លី ហៀង សង់រំលោភប្រឡាយត្រឡោកបែក មើលពីខាងក្រោយ

20131224dpn2

ស្ថានីយ៍ប្រេងរបស់ឈ្មោះ លី ហៀង សង់រំលោភប្រឡាយត្រឡោកបែក មើលពីខាងមុខ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់