សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ឃាតក​ស្រី​ដៃ​ឆៅ​ចាក់​សម្លាប់​ថៅកែ​ម៉ាស្សា​មូលហេតុ​សម្លាប់​គឺ​មក​ពី​ខ្វះ​លុយ​២៥០០​ដុល្លារ​អាមេរិក​

ចាប់​បាន​ឃាតក​ស្រី​ដៃ​ឆៅ​ចាក់​សម្លាប់​ថៅកែ​ម៉ាស្សា​មូលហេតុ​សម្លាប់​គឺ​មក​ពី​ខ្វះ​លុយ​២៥០០​ដុល្លារ​អាមេរិក​

ខេត្ត​កណ្តាល ៖ ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​អស់​រយៈពេល ៤​ថ្ងៃ​នគរបាល ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ជា​ឃាតក​ដៃ​ឆៅ​រូប​ស្អាត ដែល​ចាក់​សម្លាប់​បុរស​ម្នាក់ ជាច្រើន​កាំបិត​ប្លន់​យក​ម៉ូតូ ១​គ្រឿង ជិះ​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង ៦ និង ២០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បន្ទប់​លេខ​១១ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ក្នុង​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ ស្ត្រី​ជា​ឃាតករ​ឈ្មោះ ផេង ណាត ៣២ ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ ព្រៃ​បឹង សង្កាត់​កន្ទោក ពោធិ៍​សែន​ជ័យ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច បាន កំពុងតែ​បញ្ជូន​ទៅ​យក​ម៉ូតូ នៅ​ព្រែក​ព្នៅ និង​បន្ត​ឲ្យទៅ​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មានមុខ​របរ ជា​ថៅកែ​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន ស្នាក់​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ម៉ូតូ​ដែល​បាត់បង់​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៧ មិន​ចាំ​ស្លាក​លេខ ។​

​ក្រោយពី​សមត្ថកិច្ច កំណត់ មុខសញ្ញា​ច្បាស់ សមត្តកិច្ច ចាប់ខ្លួន ជនសង្ស័យ​បាន នៅវេលា​ម៉ោង ១៧​និង​២៣ នាទី ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នៅត្រង់ចំណុច ភោជនីយដ្ឋាន វាលស្រែ​១០០ ស្ថិតនៅ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួច​ធ្វើការ​នាំខ្លួន មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក អង្គស្នួល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​។​

​ស្ដ្រី​សង្ស័យ ជា​ឃាតករ បាន​ឆ្លើយ​សារភាពថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទូរស័ព្ទ បបួល​នាង​មក​រួម​ភេទ​។ នាង​គិត​ថា ដោយសារ​ខ្លួន ខ្វះខាត​លុយ ចំនួន ២,៥០០​ដុល្លារ សហរដ្ឋ​មេរិក ហើយ​ដឹងថា ជនរងគ្រោះ មាន​គ្រឿង អលង្ការ ជាប់​ខ្លួន​ច្រើន​ផង​នោះ ក៏​មាន​គម្រោង សម្លាប់​ជនរងគ្រោះ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​។ ស្ដ្រី​សង្ស័យ បាន​ទារ​ថ្លៃ​រួមភេទ ចំនួន ១០​ម៉ឺន​រៀល តែ​ជនរងគ្រោះ ឲ្យតែ ២០​ដុល្លារ ខណៈ​នោះ​ស្ដ្រី​សង្ស័យ ក៏​យល់ព្រម​ចេញ​ក្រៅ ដោយ​យក កូន​កាំបិត​ចុង​ស្រួច លាក់ទុក ក្នុង​កាបូប រួចជាស្រេច​។​

​លុះដល់​ថ្ងៃ​កើតហេតុ វេលា​ម៉ោង ១១ ថ្ងៃត្រង់ ជនសង្ស័យ បាន​ទូរស័ព្ទ ទៅ​ជនរងគ្រោះ ម្ដងទៀត ដើម្បី​ណាត់​ជួប​គ្នា រក​កន្លែង​រួមភេទ ដោយ​បាន​ជិះ​ម៉ូតូ មក​ទទួល​ស្ដ្រី​សង្ស័យ នៅមុខ​ច្រកចូល ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ដើម្បី​ទៅ​ចូលដេក ផ្ទះសំណាក់​យីហោ សំណាង​ណាស់​។ ពេល​ចូល​ដល់ ក្នុង​បន្ទប់​ផ្ទះសំណាក់ ជនរងគ្រោះ បាន​ផ្លាស់​កន្សែង រួច​ចូល​ងូតទឹក ឆ្លៀត​ក្នុង​ឱកាស​នោះ ជនសង្ស័យ បាន​យក​កូនកាំបិត ពី​ក្នុង​កាបូប លាក់ទុក ក្រោម​ខ្នើយ ហើយ​ពេល ជនរងគ្រោះ កំពុង​មាន​អារម្មណ៍ ស្រើបស្រាល​ភ្លេចខ្លួន ក៏​យក​កូនកាំបិត ចាក់​ជនរងគ្រោះ ជាច្រើន​កាំបិត រហូតដល់​ស្លាប់ និង​ប្លន់​យក ទ្រព្យសម្បត្តិ តែម្តង​៕

 

Filed in: ព័ត៌មានជាតិ