សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការ​សម្រេច​ឃុំខ្លួន​នគរបាល​ម្នាក់​ដែល​បាញ់​មនុស្ស​ស្លាប់​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់​

តុលាការ​សម្រេច​ឃុំខ្លួន​នគរបាល​ម្នាក់​ដែល​បាញ់​មនុស្ស​ស្លាប់​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់​

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន មន្ត្រីនគរបាល​ម្នាក់ ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដែល​បាញ់​ពលរដ្ឋ​ស្លាប់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ជល់​មាន់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​តាម Telegram ថា ក្រោយពី​បាន​ពិនិត្យ​ឯកសារ​សំណុំរឿង សាកសួរ​ចម្លើយ​តាម​នីតិវិធី និង​ពិនិត្យ​ភស្តុតាង លោក សៀង សុខ ជា​តំណាង​អយ្យការ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ច​ន វិរៈ មាន​ឋានន្តរស័ក្តិ ជា​អនុសេនីយ៍ត្រី (​ស័ក្តិ​១) ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា លើ​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ស្ពឺ ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ​ផ្សារ​កា​ណា​ស៊ី​ធី ដី​ឡូត៌​គ្មាន​លេខ ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ ៕

Filed in: ព័ត៌មានជាតិ