ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណៈប្រតិភូទៅជួបសំណេះសំណាល ផ្ដល់ការ លើកទឹកចិត្ដ ជាមួយកម្មករ កម្មការិនី ប្រមាណជាង៧០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិត អាហាសមុទ្រនៅខេត្ដ សមុទ្រសាខន ប្រទេសថៃ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃឆ្នាំ២៥៦១ ត្រូវនិងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នៅអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀត ដើម្បីទទួល បានប្រាក់ខែខ្ពស់ និងទទួលការពេញចិត្តពីថៅកែរោងចក្រ។
តាមការបញ្ជាក់ឲ្យដឹងពី លោក ចាប សុថារិទ្ធ នាយកខុទ្ទការល័យលោកស្រីម៉ែន សំអន បានបញ្ជាក់ថា ៖ រាជ រដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ កម្មករ កម្មការិនី ដែលកំពុងធ្វើការ នៅក្នុងស្រុកនិងនៅក្រៅប្រទេស ។
ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និង ថ្នាក់ដឹកនាំមួយចំនួនទៀត ដូចជា លោកស្រីម៉ែន សំអន,លោកស្រីបានស្រី មុំ,លោក អ៊ិត សំហេងលោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ាណែត និងលោកព្រុំ សុខា ជាតំណាងមកជួបសំណេះ សំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំ លែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលប្អូនៗជួបប្រទះ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលករ យើង ដោយមិនគិតថ្លៃ និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេស ជួយសម្រួលឱ្យប្អូនៗ ពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។
ដោយឡែក ភាគីកម្ពុជាបានបើកយុទ្ធនាការ១០០ថ្ងៃ ដោយផ្ដល់ឯកសារជាលិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស(OCWC) ជូនពលករយើង ចំនួន១៦ ទៅ១៧ម៉ឺននាក់ហើយ ។ ការធ្វើTDនិងOCWC ថ្មី ដោយប្រើរយៈពេលតែមួយថ្ងៃ តម្លៃ២.៣៥០បាត និងបញ្ជូនបុគ្គលិក៣៦០នាក់មកបំពេញបេសកកម្មនេះ។
សូមបញ្ជាក់ថា៖ រហូតមកពេលនេះ ពលករ ពលការិនី កម្ពុជា មកធ្វើការ នៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបប្រមាណ ជាង១លានាក់ហើយ ។ ដោយឡែក ពលករ ពលការិនី រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា យើងបានខិតខំ ទំនាក់ទំនង ការងារឲ្យស្របច្បាប់ និងផ្ដល់សិទ្ធ ឲ្យពលករ ពលការិនីកម្ពុជា រស់នៅធ្វើដំណើរ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ អាចសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃ ប្រមាណ៨០ ភាគរយហើយ នៅសល់២០ភាគរយទៀត រាជរដ្ឋាភិបាល យើងកំពុងខិតខំជំរុញឲ្យមន្ដ្រីពាក់ព័ន សហការជាមួយអាជ្ញាធរភាគីថៃ ផ្ដល់ លិខិតស្នាក់នៅ និងធ្វើការដោយ ស្របច្បាប់ឲ្យបានរួចរាល់នៅឆ្នាំ២០១៨នេះ ។ លើសពីនេះទៀត ប្អូនៗក៏អាចទទួលបាននូវការការពារសិទ្ធតាមច្បាប់ទទួល បានប្រាក់ឈ្នួលសមស្រប មានសិទ្ធិបើកគណនីធនាគារ និងអាចធ្វើប័ណ្ណបើកបរ ។
ជាមួយគ្នានោះដែរ លោកស្រីក៏បានផ្តាំផ្ញើរ សូមប្អូនៗដែល ជាពលករខ្មែររស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើស ដូចជាអំពើហឹង្សា គ្រឿង ញៀនជា ។ ហើយកុំជឿតាមការ ញ៉ោះញ៉ង់របស់គណបក្សប្រឆាំងដែលមានបំណង បំផ្លាញ សន្តិ ភាព និងរា រាំងដល់ការអវឌ្ឍនប្រទេស ។ ចំណែកឯថៅ កែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរ ដូចពលករថៃ និងស្ថានទូត ស្ថាន អគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាម ដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្រប តាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេ ខា ជាមួយគ្នាកន្លងមក ៕