សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន ក្រឡាប់​រងរបួស​ព្រូឡាន​ធ្ងន់ធ្ងរ​

បើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន ក្រឡាប់​រងរបួស​ព្រូឡាន​ធ្ងន់ធ្ងរ​

មណ្ឌលគិរី​៖ រថយន្ត​ដឹក​ដំឡូង​មី ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក់​លេខៈ​3A06.58 ដោយ​បើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន​ពេល​ចុះ​ភ្នំ​អូរ​ងើយ បណ្តាល​ឲ្យ​ក្រឡាប់​រងរបួស​ព្រូឡាន​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១៦​នេះ នៅ​ចំនុច​ភ្នំ​អូរ​ងើយ​ផ្លូវ​លេខ​76A ស្ថិតនៅក្នុង​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ។​

​បើតាម​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​អូ​រាំង​បានឲ្យដឹង រថយន្ត​នេះ​ដឹក​ដំឡូង​មី​ពេញព្រាប ពេល​ដែល​មក​ដល់​ចំនុចកើតហេតុ​ខាងលើ អ្នកបើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន ដោយ​បើក​ក្នុង​ល្បឿន​លឿន​ពេក​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​កង់​ខាងស្តាំ​ទៅក្នុង​លូ បោក​ក្រឡាប់​តែម្តង់ បណ្តាល​ឲ្យ​ព្រូឡាន​កៀប​ដៃ​ខាងឆ្វេង​ជាប់​និង​ទ្វារ ព្រមទាំង​បាក់ជើង​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ។​

​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ថា អ្នកបើកបរ​ពុំមាន​ប័ណ្ណបើកបរ​នោះទេ សូម្បីតែ​រថយន្ត​ក៏​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ចរាចរ​នៅ​លើ​ដងផ្លវ​នោះ​ដែរ​។

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ឈ្មោះ កង ហាក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្រ​បៅ ឃុំ​កំចាយ ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ចំណែក​ព្រូឡាន​ដែល​រង​របួសធ្ងន់​ឈ្មោះ លី មីង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​រាជធានី​ភ្នំពេញ ។​
​ក្រោយមក​អ្នករងរបួស ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សែន​មនោ​រម្យ ៕

ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

IMG-20160106-WA0022 IMG-20160106-WA0017 IMG-20160106-WA0016

Filed in: គ្រោះថ្នាក់ចរាចរណ៍