សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សុខ ផល ៖ ឯកសារ​មិន​ប្រក្រតី​ត្រូវបាន​ដកហូត​ពី​ជនជាតិ​វៀតណាម និង​ឡាវ​ជាង​២​ម៉ឺន​នាក់​

លោក សុខ ផល ៖ ឯកសារ​មិន​ប្រក្រតី​ត្រូវបាន​ដកហូត​ពី​ជនជាតិ​វៀតណាម និង​ឡាវ​ជាង​២​ម៉ឺន​នាក់​

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការចុះផ្សាយរ​បស់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក ដែល​បាន​ដកស្រង់​សំដី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឲ្យដឹងថា រយៈពេល​២​ខែ​កន្លងទៅ​នេះ ជន​បរទេស​ជាង​២​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អគ្គ នាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ដកហូត​ឯកសារ​រដ្ឋបាល កម្ពុជា​មិន​ប្រក្រតី ដែល​ពួកគេ​កំពុង​កាន់កាប់ ។​

​លោក​ថា ជន​បរទេស​ទាំងនោះ​រួមមាន ជនជាតិ​វៀតណាម និង​ឡាវ ដែល​រស់នៅ​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​យុទ្ធនាការ​ចុះ​ដកហូត រយៈពេល​២​ខែ តាំងពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​លោក សុខ ផល បានបញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា បានធ្វើការ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​ពី​ជនបរទេស ចំនួន​៦,២៤៤​គ្រួសារ មនុស្ស​រួម​២១,១៦៧​នាក់ (​ស្រី ៩,៨២៩​នាក់​) មាន​០២​សញ្ជាតិ គឺ​វៀតណាម និង​ឡាវ ដែល​ដកហូត​ឯកសារ​សរុប​ចំនួន​៩,៩៣៤​ឯកសារ រួមមាន​៖ សៀវភៅ ស្នាក់​នៅ​ចំនួន ៤,២១៩​ក្បាល សៀវភៅ​គ្រួសារ​ចំនួន​៨៧៣​ក្បាល សំបុត្រកំណើរ ខ្មែរ​ចំនួន​២,៧៣៧​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន​១៥២​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១,៨៤៨​ប័ណ្ណ លិខិត​ឆ្លង​ដែន​ខ្មែរ ចំនួន​១០៥​ក្បាល ៕

 

Filed in: ព័ត៌មានជាតិ