សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ជាថ្មីទៀត​ចាប់ពី​ខែ​មិថុនា

​កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ជាថ្មីទៀត​ចាប់ពី​ខែ​មិថុនា

រាជធានី​ភ្នំពេញ ៖ ថ្លែង​ឲ្យដឹង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ម្សិលមិញ​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សូង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​បំរើ​ការងារ​នៅ​ម៉ាឡេស៊ី​ឡើងវិញ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៨ នេះ បន្ទាប់​ពី​មាន​ការអាក់ខាន​មួយរយៈ ។​

​លោក អ៊ិត សំហេង បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​២០១៥ មក រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី បាន​ចុះ​កិច្ច ព្រមព្រៀង​ក្នុង​ការបញ្ជូន និង​ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ។ រហូតមកដល់​ពេល ក្រសួង​ការងារ​ទាំង​ពីរ បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន​លើក​មក ដើម្បី​ជជែក​គ្នា​ពី​នីតិវិធី​ក្នុង​ការជ្រើសរើស និង​បញ្ជូន​ពលករ​ដោយ​សុវត្ថិភាព ។ លោក​ថា ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា នឹង​បញ្ជូន​ពលករ ដែ ល​ជា​ក្រុមទី​១ នឹង​ត្រូវ​បញ្ជូន​នៅក្នុង​ថ្ងៃទី​១ ខែ​មិថុនា​ខាង​មុខ​នេះ ៕

 

Filed in: ព័ត៌មានជាតិ