សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ពង្រឹង​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ និង​ឲ្យបាន​លឿន​

អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ពង្រឹង​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ និង​ឲ្យបាន​លឿន​

ភ្នំពេញ​៖   អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធ​រមូល ដ្ឋា​ន ភូមិ​សង្កាត់ ខណ្ឌ ស្មៀន កងកម្លាំង​មាន​សម្ថ​ត​កិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​គ្រប់​ជំនាញ ត្រូវ​រួម​សហការ​គ្នា បំពេញ​សេវា​សា​ធារ ណៈ​លើ ឯកសារ​លិខិតស្នាម​បាន​លឿន និង​ស្មោះត្រង់ ដែល​បញ្ហា​ទាំងអស់​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ចង់បាន​។​

​ក្នុង​កិច្ចប្រជុំ ជាមួយ​អភិបាល​ខណ្ឌ ចៅសង្កាត់ ស្មៀន កងកម្លាំង​មាន​សម្ថ​ត​កិច្ច និង​មន្ទីរ​ពាក់ព័ន្ធ ស្តី​អំពី​តួរ​នាទី និង​ភារកិច្ច បំរើ​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ អង្គារ ទី​៧​កើត ខែ​មាឃ ឆ្នាំ​រកា ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ ២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖  ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ គ្រប់​មន្ត្រី​ដែល​មាន​តួរ​នាទី​បំរើ​សេវាសាធារណ​ប្រជាពលរដ្ឋ ត្រូវ​បំរើ​ប្រជាពលរដ្ឋ ដោយ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ជា​ស្នូល​។​

​លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា​៖  ដើម្បី​បំពេញ​សេវា​តម្រូវការ​សេវា​សូម ក្តី​កង្វល់​របស់​ប្រជា ពលរដ្ឋ ចៅសង្កាត់ និង​ក្រុមប្រឹក្សា ត្រូវ​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្ទាល់ ដើម្បី​ចង់​ដឹង​ពី​ជីវភាព​ជាក់ស្តែង ដែល​គាត់ សុំណូមពរ រួច​ត្រូវ​រាយការណ៍​ការងារ​នោះ​មក​អភិបាលខណ្ឌ ហើយ​ប្រសិនបើ​កា​ងារ​នោះ អាច ដោះស្រាយបាន ត្រូវ​ដោះស្រាយ​នៅនឹងកន្លែង ហើយ​បើ​កា​ងារ​នោះ​ហួស​សម្ថ​ត​ភាព ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​បន្តទៀត​។ មួយវិញទៀត អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​មន្ទីរ​ជំនាញ​តាម​អង្គភាព រួម​នឹង​កងកម្លាំង​មាន​សម្ថ​ត​កិច្ច​ផងដែរ ត្រូវ​ចេះ​កែប្រែ​បញ្ហា​ដែលមាន ឧបសគ្គ អោយ​មក​ជា​ដំ​ដោះ ស្រាយ​ទើប​រាល់​បញ្ហា​ទាំងអស់​អាច​ទទួលបាន​ជោគជ័យ នឹង​គ្មាន​បញ្ហា​កើត ឡើង​។ ដោយឡែក​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវបំពេញ​តួរ​អោយ​ចំ​គោលដៅ នូវ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន លើ​តម្រូវការ​ប្រជា ពលរដ្ឋ​មក​ពឹងពាក់​។ ពិសេស​កងកម្លាំង​មាន​សម្ថ​ត​កិច្ច ក៏​ដូច្នេះ​ ​ការងារ​នឹង​ការ​ត​ព្វ​កិច្ច​ដែល​ថ្នាក់លើ ដាក់ អោយ នឹង​ប្រគល់​ជូន​ត្រូវ​អនុវត្តន៍​អោយចំ​គោលការណ៍ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ នឹង​តម្លាភាព​នៅតាម​មូលដ្ឋាន​នីមួយៗ​របស់ខ្លួន ។​

​លោក​បាន​បញ្ជាក់ថា​៖ ចាប់ពី​ពេលនេះ​ទៅ មន្ត្រី​ខាង​លើ​ត្រូវមាន​ស្មារតី​អោយ​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ ឆ្នោត​ទុកចិត្ត​មក​លើ​យើង​។ ដូច្នេះ​បន្ទាប់​ពី​ទទួលបាន​ផែនការ​នេះ​ទៅ គ្រប់​ចៅសង្កាត់​ទាំងអស់ ត្រូវ​រៀបរៀង​ឥរិយាបទ អោយបាន​ល្អ ត្រៀម​បដិសណ្ឋាកិច្ច​ទទួល​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​សេវាសាធារណៈ នៅក្នុង​សង្កាត់​របស់​ខ្លួន ។

​ចាប់ពី​ពេលនេះ​ទៅ គ្រប់​ចៅសង្កាត់ ស្មៀន មន្ត្រី​ជំនាញ ទាំងអស់ ត្រូវ​រៀបរៀង​ឥរិយាបទ អោយបាន​ល្អ ត្រៀម​បដិសណ្ឋាកិច្ច​ចាំ​ទទួល​ប្រជាពលរដ្ឋ ដែល​មក​សុំ​បំពេញ​សេវាសាធារណៈ រាល់​ឯកសារ​លិខិតស្នាម នៅក្នុង​សង្កាត់​របស់​ខ្លួន​អោយបាន​ល្អ និង​លឿន​។

​សូមបញ្ជាក់​ថា​៖ បច្ចុប្បន្ននេះ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ភូមិ​ចំនួន​៩៥៣​ភូមិ សង្កាត់ ចំនួន​១០៥ ខណ្ឌ​ចំនួន​១២ និង​មន្ទីរ​ចំនួន ២៦ ៕

 

Filed in: ព័ត៌មានជាតិ