ភ្នំពេញ៖ តារាសម្តែង ដែលមហាជនស្គាល់តាមរយៈការសម្ញែងដើមទ្រូងបន្ទាប់ពីចំណាយលុយបានកែកុន សេង សូណា បានរៀបចំពិធីខួបកំណើតកាលពីរាត្រីថ្ងៃទី២១ មករា ឆ្នាំ ២០១៨ ជាមួយការអះអាងថា៖ «ជាពិធីខួបកំណើតដ៏សាមញ្ញតូច តែជាពិធីដើម្បីលើករាសីឲ្យត្រដែត ស្តារឱកាសភាពយន្ត ដែលទទួលបានពីផលិតករក្រៅស្រុក។ ទោះសាច់រឿងសម្តែងនោះបែបជានារីសិចស៊ីខ្លាំងក៏ដោយ»។ នាងនិយាយាប្រាប់ទាំងមោទនៈភាពថា «ទាន់ខ្លួននៅស្អាតក្មេង បើចាស់ទៅក៏គ្មានអ្នកណាមកមើលយើង» ។
រំឭកពីភាពសិចស៊ី តារាសម្ដែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ ធ្លាប់ត្រូវបានក្រសួងវប្បធម៌ចេញបំរាមមិនឲ្យបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍រហូតដល់១ឆ្នាំ ដោយសារតែនាងមានទម្លាប់បង្ហោះរូបស៊ិចស៊ីជាសាធារណៈ។
ឯអ្នកនាង ឆ័យលី ដាឡែន កាលពីជាងបួនឆ្នាំមុននោះ ក៏ធ្លាប់ត្អូញថា បាត់បង់ទីផ្សារសិល្បៈ ក្រោយពីរងព្រនុងរិះគន់ ដោយសាររូបភាពសិចស៊ីស្លៀក ពាក់ស្ទើរអាក្រាតកាយ លើឆាកតន្ត្រីនៅសហរដ្ឋអាមេរិកផងដែរ ។ តែកញ្ញា នាង សេង សូណា នាងបែរជាអះអាងដោយមិនញញើតនឹងបាត់បង់ឱកាសសិល្បៈដូចកញ្ញា ដេននី ក្វាន់ ឬក៏អ្នកនាង ឆ័យលី ដាឡែន ឡើយ។
កញ្ញាសេង សូណា បានប្រកាសថា៖ «ខ្ញុំមិនប្ដូរជំហរលុបចោលវិធានការស៊ិចស៊ីនេះទេ។ មហាជនភាគច្រើនបានស្គាល់ខ្ញុំជាតារាស៊ិចស៊ី ។ ដូច្នេះបើខ្ញុំប្ដូរទម្លាប់មកជាតារាស្រគត់ស្រគំ នោះមហាជនពិតជាឈប់ស្គាល់ខ្ញុំ ឬអាចមើលនឹងលែងស្គាល់»។
ទាកទងនិងការសម្តែងតារាសិចស៊ី សេង សូណា និយាយថា៖ «កន្លងមកខ្ញុំសម្ដែងជាតួអង្គស្នេហារោលរាលយ៉ាងជោគជ័យច្រើនរឿងហើយ ឥឡូវនៅខែកុម្ភៈនេះ ខ្ញុំកុងត្រាសម្ដែងរឿងឲ្យអាមេរិក២ រឿងទៀតហើយ ដែលរឿងទាំងពីរគឺសុទ្ធតែមានប្លង់ស្នេហារោលរាលតែម្ដង ហើយខ្ញុំអត់គិតថា ក្រោយពេលសម្ដែងហើយមានការប្រកាសបិទខ្ញុំពីសិល្បៈអីដូច ដេនី ក្វាន់ ទេ ព្រោះបើក្រសួងឲ្យគេថតរឿងហ្នឹង មានន័យថា ខ្ញុំសម្ដែងក្នុងរឿងហ្នឹងក៏មិនខុសដែរ»៕