សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ហេង សំរិន ៖ ដើម្បី​ឈ្នះឆ្នោត​ត្រូវ​សន្សំ​ពិន្ទុ​ពី​ម្ចាស់ឆ្នោត តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ​

សម្តេច ហេង សំរិន ៖ ដើម្បី​ឈ្នះឆ្នោត​ត្រូវ​សន្សំ​ពិន្ទុ​ពី​ម្ចាស់ឆ្នោត តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ​

ភ្នំពេញ​៖ សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លៃ​ង នា​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​១៩ ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា ដើម្បី​ឈាន​ទៅ​ដណ្តើម​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​នេះ ត្រូវ​រួមគ្នា​សន្សំ​ពិន្ទុ​ពី​ម្ចាស់​ឆ្នោត​គ្រប់ពេលវេលា តាមរយៈ​ពង្រឹងគុណភាព​ការងារ និង​អំពើ​ល្អ​របស់​មន្ត្រី​គ្រប់​រូប​។​

​សម្តេច ហេង​សំរិន​ថ្លែង​បែប​នេះ​ក្នង​ឱកាស​បើក​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រា​រព​ធ្វើ​នៅ​មហោស្រព​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​នាយក​រដ្ឋ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ជាង​២​ពាន់​នាក់​។​

​សម្តេច ហេង សំរិន បាន​គូសបញ្ជាក់ថា ឆ្នាំ​២០១៨​ជា​ឆ្នាំ​ផ្តើម​នីតិកាល​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត ដែល​មាន​ការងារ​ចំពោះមុខ​ជា​ច្រើន​ត្រូវ​រួមគ្នា​ធ្វើ​។ «​បទពិសោធន៍​បានបង្ហាញ​ថា ដើម្បី​ឈាន​ទៅ​ឈ្នះ​ឆ្នោត​បាន ត្រូវ​មាន​ការ​សន្សំ​ពិន្ទុ​ពី​ម្ចាស់​ឆ្នោត​គ្រប់ពេល​តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ​របស់​មន្ត្រី​យើង​។ ព្រម​ជាមួយ​នេះ គណបក្ស​យើង​ក៏​ត្រូវតែ​មាន​កម្មវិធី​នយោបាយ​ដែល​សុ​ក្រឹត្យ​បំផុត ដើម្បី​បង្ហាញ​ម្ចាស់ឆ្នោត​ឲ្យមាន​សង្ឃឹម​សម្រាប់​អនាគត ហើយ​សម្រេច​ចិត្ត​គាំទ្រ​គណបក្ស​យើង​»​។​

​ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត​វិសាមញ្ញ​សម្តេច ហេង សំរិន ក៏​បាន​រំលេច​ផងដែរ​ពី​សមិទ្ធផល និង​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ឆ្នាំ​២០១៣-២០១៨ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។​
​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ហេង សំរិន បាន​លើកឡើង​ថា មហាសន្និបាត​រយៈពេល​៣​ថ្ងៃនេះ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ ដែល​នឹង​ត្រូវ​ពិនិត្យ ពិភាក្សា និង​អនុម័ត​រួមមាន​៖
១. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។​
២. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣​។​
៣. បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយចំនួន​៕
​បើ​តាម​លោក សុខ ឥសាន គោល​នយោបាយ​ធំៗ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដាក់​ចេញ​ក្នុង​មហាសន្និបាត​រយៈពេល​៣​ថ្ងៃ (​ថ្ងៃទី​១៩-២១ ខែ​មករា ឆ្នាំ​២០១៨) នេះ​រួមមាន​៖
១- ការពារ​យ៉ាង​រឹងមាំ ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព ដើម្បី​ធានា​ការ​អ​ភ​វឌ្ឈន៍​ប្រទេសជាតិ និង​ភាពសុខដុមរមនា​របស់​ប្រជាជន​។​
២- លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់រូប ទាំង​ខាង​សម្ភារៈ និង ស្មារតី​ឱ្យបាន​សមរម្យ ប្រកបដោយ​ភាពថ្លៃថ្នូរ​។​
៣- ការពារ​របបរាជានិយម លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់​ប្រជាជន និង​ការគោរព​ច្បាប់​។ បន្ត​ពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឱ្យ​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​ពី​ថ្នាក់ជាតិ​រហូត​ដល់​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ប្រជាជន​ក្នុង​ការកសាង​និង​ការពារ​មាតុភូមិ​ប្រកប​ដោយ​ភាព​ជា​ម្ចាស់​លើ​ជោគវាសនា​អនាគត​ប្រទេសជាតិ ។​
៤- ពង្រឹង​រដ្ឋបាល​សាធារណៈ នៅ​គ្រប់​ថ្នាក់ ជា​រដ្ឋបាល​របស់​ប្រជាជន និង​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​។​
៥- បន្ត​ជំរុញ​កែទម្រង់ ដើម្បី​អភិបាលកិច្ច​ល្អ ។​
៦- ជំរុញ​ការ​អភិ​វឌ្ឈន៍​សង្គម សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន​ប្រកបដោយ​ចីរភាព សមធម៌ និង​បរិយាប័​ន្ន​។​

​ក្នុង​គោលនយោបាយ​ទី​៦​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​, ការពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍន៍​, ការអភិវឌ្ឍន៍​វិស័យ​ឯកជន​, ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម អភិវឌ្ឍន៍ជនបទ ពាណិជ្ជកម្ម ការគ្រប់គ្រង​ដីធ្លី ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​, ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, ការអភិវឌ្ឍន៍​ទេសចរណ៍​
​វប្បធម៌ និង​សាសនា​, ការកសាង​សមត្ថភាព​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​, ការអភិវឌ្ឍន៍​ការងារ និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​គាំពារ​សង្គម និង​ការលើកកម្ពស់​ស្ថានភាព​ស្ត្រី និង​កុមារ ការអភិវឌ្ឍន៍​យុវជន និង​កីឡា​។​

​ក្នុង​ពង្រាង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​រំលឹក​ដល់​សមាជិក សមាជិកា​របស់​ខ្លួន​ឱ្យ​គោរព​នូវ​អភិក្រម «​ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល និង​ព្យាបាល​» ដើម្បី​ដោះស្រាយ​នូវ​កង្វល់ និង​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន ព្រមទាំង​បង្កើន​ជំនឿ និង​ការគាំទ្រ​របស់​ប្រជាជន​លើ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ក្តាប់​ឱ្យ​ជាប់​នូវ​គោលការណ៍​បក្ស​ក្នុង​ការកែទម្រង់ ។ ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ក៏​ជា​កិច្ចការ​អាទិភាព ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​

​បើ​តាម​ពង្រាង​គោលនយោបាយ បានបង្ហាញ​ថា ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ គឺជា​កិច្ចការ​ជា​អាទិភាព ដែល​បាននិងកំពុង​បន្ត​ជំរុញ​ការអនុវត្ត​នូវ​វិធានការ​អប់រំ បង្ការ ទប់ស្កាត់​ជា​មុន តាមរយៈ​ការពង្រឹង​គណនេយ្យភាព សមត្ថភាព ប្រសិទ្ធភាព​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ព្រមទាំង​បំផុស​ចលនា​ឱ្យមាន​ការចូលរួម និង​គាំទ្រ​ពី​ប្រជាជន វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដោយ​ដើរ​ទន្ទឹម​នឹង​វិធានការ​ដ៏​ម៉ឹងម៉ាត់​នៅ​ក្នុង​ការបង្ក្រាប​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​៕

 

Filed in: ព័ត៌មានជាតិ