សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីស្នាក់ការ​ប៉ុស្ដិ៏រដ្ឋបាល​ឃុំ​ស្រែអំបិល កោះកុង អំពាវនាវ រក​សប្បុរសជន ជួយ​កសាង​កន្លែងធ្វើកា​រ ឲ្យបាន​សមរម្យ

ទីស្នាក់ការ​ប៉ុស្ដិ៏រដ្ឋបាល​ឃុំ​ស្រែអំបិល កោះកុង អំពាវនាវ រក​សប្បុរសជន ជួយ​កសាង​កន្លែងធ្វើកា​រ ឲ្យបាន​សមរម្យ

កោះកុង​៖  ដោយ​មាន​សេចក្តីស្រឡាញ់​ដោយស្មោះស័​គ្រមក​លើ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នោះ សប្បុរសជន លោក​លី សាម៉េត បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥​ពាន់​ដុល្លារ អាមេរិក ដើម្បី​ធ្វើ​ការសាងសង់​ទី​ស្នាក់ ការ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល  ខេត្ត កោះកុង  ក្រោយ​ការអំពាវនាវ រក​សប្បុរសជន ពី​លោក​មេ​ប៉ុសិ៏​រដ្ឋបាល ឃុំ​ស្រែអំបិល និង​ដោយ​មើលឃើញ​ថា​ឃុំ​ស្រែអំបិល មិន​មាន​ស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល បាន​សមរម្យ​នោះ​។

​នៅ​ថ្ងៃ​សុក្រ​៣ កើត​ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​សមត្ថកិច្ច នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល សប្បុរជន លោក លី សាម៉េត បាន​ផ្តល់​ថវិកា​៥​ពាន់​ដុល្លារ  ទៅ​ដល់​អធិការដ្ឋាន​ន​គរ​បាល​ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​ការសាងសង់​នៅ​ស្នាក់​ប៉ុស្តិ៍​រដ្ឋ​បាន​ស្រែអំបិល ដើម្បី​អោយមាន​កន្លែង​ធ្វើ​បាន​ការ​បាន​សមរម្យ ដោយសារ បច្ចុប្បន្ននេះ គឺ​មិន​មាន​កន្លែ​សំរាប់​ទុកដាក់​ឯកសា​រគតិ​យុ​ត្ត ឬ​គ្មាន​បន្ទប់​សុវត្ថិភាព​សំរាប់ រក្សាទុក​ជនល្មើស​រយៈ​៤៨​ម៉ោង​នោះ​ទេ​។​

​ក្នុង​ពិធី​ដដែល​នេះ សប្បុរសជន លោក លី សាម៉េត  និង​ជា​អនុគណៈកម្មាធិការ​គណៈ​ពង្រឹង​ចុះជួយ​មូ​ដ្ឋា​ន​ស្រុក​ស្រែអំបិល​នោះ បាន​ថ្លែងថា​៖ ប្រទេសជាតិ​មាន​ស្ថេរភាព មាន​សុខ​សន្តិភាព​នយោបាយ​ល្អ និង​មាន​ការអភិវឌ្ឍ ការរីក ចម្រើន​ឥតឈប់ឈរ មកដល់ បច្ចុប្បន្ននេះ គឺ​បាន​កើតឡើង​ក្រោម​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​គតិបណ្ឌិត  របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្តេច បាន​ដឹកនាំ​ប្រទេស​ជាតិ​ពី​បាតដៃ​ទរ​ទេ និង​ហ៊ាន​លះបង់ យក​អាយុជីវិត​ធ្វើ​ជា​ដើមទុន ប្តូរផ្តាច់​ការពារ​បូរណៈភាព​ទឹកដី ពោល​គឺ​គ្មាន​សម្តេច​តេជោ​សែន នោះ​កម្ពុជា​ក៏​គ្មាន​ពេលនេះ និង​គ្មាន​ការអភិវឌ្ឍន៍​អ្វីៗ​ដូច​សព្វថ្ងៃ​នោះដែរ ។​

​លោក​បាន​បន្តទៀតថា​៖  ក្រោម​ការខិតខំ​ជម្រុញ​អភិវឌ្ឍ​ន៏ ប្រទេសជាតិ​ឥតឈប់ឈរ និង​ការផ្តល់​សុខ សន្តិភាព ពេញ​ផ្ទៃ​ប្រទេស របស់​សម្តេច​តេជោ​សែន ចំពោះ​នៅ​តាម​មូលដ្ឋាន​ក៏​មាន​សារៈសំខាន់​ណាស់​ផងដែរ ក្នុង​ការចូលរួមចំណែក ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​កងកំលាំង​ត្រូវតែ​មាន​ភារកិច្ច និង​មាន​ផែនការ​របស់​ខ្លួន ដើម្បី​ទុបស្កាត់​រាល់ ករណី​ដែល​កើតមានឡើង និង​ត្រូវ​ធ្វើជា​គំរូ​ល្អ ដើម្បី​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​មាន​ការជឿជាក់​គ្រប់ៗ​គ្នា​ផង​ដែរ ។​

​ដោយ​បង្ហាញ​ពី​សេចក្តី​សេចក្តីស្រលាញ់​យ៉ាង​ខ្លាំង​មក លើ​សម្តេច​តេជោ ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឈាន​មក​រក ការរីកចម្រើន ដូច​សព្វថ្ងៃ ដែល​កំណើន​សេដ្ឋកិច្ច​កើនឡើង​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​១​ឆ្នាំ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​លី សាម៉េត  បាន​ផ្តល់​ថវិកា ជូន​ដល់​កងកំលាំង និង​មន្ដ្រីរាជការ ក្នុង​ម្នាក់ៗ​ជូន​ថវិកា ចំនួន​៥​ម៉ឺន​រៀល​។ ជាមួយគ្នានេះ​លោក​ក៏​បាន​ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ដង​ពែ​ង ឃុំ​ដង​ពែង​ផងដែរ ដោយ​បាន​ផ្តល់ ថវិកា ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ ក្នុង​ម្នាក់ៗ ២​ម៉ឺន​រៀល រួម​ជាមួយ​ការ​ចូល​បច្ច័យ​បុណ្យសព​១​លាន​រៀល និង​បច្ច័យ​កសាង​វត្ត​ចំនួន​៣​ពាន់​ដុល្លារ អាមេរិក​ផង​ដែរ​។​

​ដោយឡែក លោក ម៉ា ទី  អធិការ​នៃ អធិការដ្ឋាន នគរបាល​ស្រុក​ស្រែអំបិល  បាន​បញ្ជាក់​ដែរ​ថា​៖ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​ស្ថេរភាព មាន​សុខ​សន្តិភាព​នយោបាយ​ល្អ និង​មាន​ការអភិវឌ្ឍ  ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិ បណ្ឌិត និង​ការ​ឈ្លៀសវៃ​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កងកំលាំង​នៅតាម​មូលដ្ឋាន​ពិតជា​មាន​សារៈសំខាន់​ណាស់ នៅក្នុង​កិច្ច​ការចូលរួម​ការពា​រ​សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន និង​ការចូលរួម​ទុបស្កាត់​ឲ្យបាន​ទាន់​ពេលវេលា លើ​ករណី បទល្មើស​ផ្សេងៗ​។​

​លោក បន្តថា​៖  ចំពោះ​កិច្ច​ការពា​រ​សណ្ឋាប់ធ្នាប់​សាធា​រ ណៈ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នា​ពេលកន្លងមក ក៏​ដូច​បច្ចុប្បន្ន លោក​ដាក់​កំលាំង​ការពារ​នៅ​តាម​ទីប្រជុំជន រហូត​ទៅ​ដល់​មូលដ្ឋាន  គឺ​ត្រៀម​អន្ត​រគ​មន៍​នៅ​គ្រប់​ចំណុច​ទាំង អស់ ដើម្បី​ទុបស្កាត់​ឲ្យបាន​ទាន់​ពេល​ពេលវេលា លើ​ករណី​កើតឡើង​ផ្សេងៗ ។ លោក​ក៏​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​កិច្ចការ​រក្សា ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជា ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ ព្រោះ​ការ​ផ្តល់​សុខសន្តិភាព និង​មាន​ស្ថេរភាព នៅក្នុង​មូលដ្ឋាន គឺជា​ផ្នែក​មួយ​ក្នុង​ការ​ចូល រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សូមបញ្ជាក់​ថា​៖ សបុ​បុរស​ជន​លោក​លី សាម៉េត ក៏​បាន​ចូលរួម​អភិវឌ្ឍន៍​ជា​មួយ​រាជរដ្ឋាភិបាល ដែល​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ចំណាយ​ថវិកា ផ្ទាល់ខ្លួន ជាង​១០​ម៉ឺន​ដុល្លារ អាមេរិក​រួចមកហើយ ក្នុងនោះ គឺ​បាន​ចូលរួម​កសាង​វត្ត​អា​រ៉ា​ម  ការកសាង​សង់​ផ្លូវថ្នល់​សំរាប់ ដាកក់​ឲ្យ បងប្អូន ប្រជាពលរដ្ឋ​ធ្វើដំណើរ  និង​ជួយ​កសាង​ស្នាក់​គណបក្ស​ប្រជាជន​កម្ពុជា សាងសង់​ស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល សាលារៀន មណ្ឌល​សុខភាព មន្ទីរពេទ្យ ជួយ​ផ្តល់​ថវិកា ដល់​ស្ត្រី​ឆ្លងទន្លេ ប្រជាជន​ក្រី  និង​ការងារ​មនុស្សធម៌​ជា ច្រើន ទៀត​ផង​ដែរ  ៕

Filed in: ព័ត៌មានជាតិ