សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ភូមិដ្ឋាន​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ភូមិដ្ឋាន​

ខេត្ត​មណ្ឌល​គី​រី​៖ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា បាន​ត្អូញត្អែរថា​ផ្លូវ​ចូល​ទៅ កាន់​ភូមិ​ឃុំ របស់គាត់ ខូចខាត​យ៉ាង​ខ្លាំង អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ ក្នុងការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ ធ្វើអោយ​ពួកគាត់​ជួប ការលំបាក​ធ្វើដំណើរ​មិន​ថា​រដូវប្រាំង​និង​រដូវវស្សា​គឺ​ដូច​តែ​គ្នា​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ផ្លូវ​ចូល​ទៅ​កាន់​ឃុំ​មេ​ម៉ង់​ពិតជា​មាន​ការលំបាក់​ខ្លាំងណាស់ ត្រឹមតែ​មិន​អាច​បរិយាយ​បានទេ ទាល់តែ​មក​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទើប​ដឹងថា​ផ្លូវ​នេះ​លំបាក​ប៉ុណ្ណា​។ ជាមួយគ្នា​នោះ​ពួកគាត់ ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​នៅពេល​មាន​ជំងឺ​ផង​ដែរ ព្រោះ​នា​ពេល​កន្លង​មក​បញ្ហា​ផ្លូវ​លំបាក​ធ្វើដំណើរ​នេះ បណ្ដាលអោយ​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​២​នាក់​ហើយ បាន​បាត់បង​ជីវិត ព្រោះតែ​បញ្ជូនមក មន្ទីរពេទ្យ​មិន​ទាន់​ពេលវេលា​។

​ឆ្លើយ​និង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សារ៉ោម បានអោយដឹង ថា ផ្លូវ​នោះ​ស្ថិត​ក្នុង​គម្រោង​ធ្វើ​ជា​បណ្តើរៗ​ហើយ​។ សំ​រាប់​ឆ្នាំ​២០១៦​នេះ និង​ធ្វើ​បន្ថែម​បន្ត​ចំនួន ១៧​គីឡូម៉ែត្រ​ទៀត ប្រសិនបើ​បាន​ទទួល​គម្រោង​បន្ត​តាម​ឆ្នាំ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា​និង​ធ្វើ​រហូត​ទៅ ដល់​ផ្លូវ​ជាតិ​លេខ​៧​នៅ​ខេត្ត​ក្រចេះ​ឯណោះ បើសិនជា​គម្រោង​ពី​ក្រសួង​ធ្លាក់​មក​ជា​បន្តបន្ទាប់​នោះ ។​

​ប៉ុន្តែ​បើសិនជា មាន​ជំងឺ​ដូចជា បញ្ហា​ឆ្លងទន្លេ​ជាដើម​គួរ​យើង​នាំគ្នា​គិត​មើល​ថ្ងៃខែ​ធ្វើ​យ៉ាងម៉េច​កុំឲ្យ​មាន​កូន ចាំ​ដល់​ពេល ធ្វើ​ផ្លូវ​ឲ្យ​ហើយ សិន​ចាំ​ឲ្យមាន​កូន ទ្រាំ​សិន​ទៅ​!! ឥឡូវ​ក្រឡេក​មើល​ផ្លូវ​ដែល​អ្នកព័ត៌មាន របស់​យើង​បាន​ថត​និង​ផ្តិត​យក​មក ជូន​អស់លោក​ថ្នាក់លើ​មេត្តា មើល​មើហ៍​តើ​ទៅរួច​ដែរ​ទេ​? ហើយ​យើង​ធ្វើ​ការប្រៀធៀប​ទៅ​នឹង​ខេត្ត​ដ៏​ទៃ តើ​សមស្រប​ដែរ​ឬ​អត់ ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

IMG-20160106-WA0003 IMG-20160106-WA0005 IMG-20160106-WA0008

Filed in: ព័ត៌មានជាតិ