សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាហាវ​មែន​! រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់​រួច​ហើយ មកចាក់​គូ​ដណ្ដឹង​និង​អ្នក​ជួយ រង​របួស​ថែម​ទៀត​!

​សាហាវ​មែន​! រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់​រួច​ហើយ មកចាក់​គូ​ដណ្ដឹង​និង​អ្នក​ជួយ រង​របួស​ថែម​ទៀត​!

ខេត្ត​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ព្រហស្បត៏ ២ កើត ខែ​មាឃ ឆ្នាំ​រកា  ពស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឃាត់ខ្លួន​ពី​បទ​រំលោភ​សម្លាប់​ហើយ​បង្ក​ស​បួ​ស្នាម​ទៀត ។ ជនសង្ស័យ​មាន​ឈ្មោះ ងុ​យ អ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​ឯ​ជនរងគ្រោះ​ឈ្មោះ យឿន យាំ ភេទ​ស្រី​អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ រស់នៅ​ចំណុច​អូរ​រីង ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​ត្រូវ​បាន​ជនសង្ស័យ ង៉ុយ អ៊ី ចាប់​ជន វាយ​បង្ខំ​លើ​រូប​រាយ​កាយ​ប៉ុនប៉ង​រំលោភ​សេ​ពស​ន្ទ​វៈ ពេល​ចេញពី​សាលារៀន​ដើរ​តាមផ្លូវរ​ទេះ​ស្ងាត់ ។​

​ក្រោយមក​មាន​បុរស​បី​នាក់​ដែល​មានឈ្មោះ ទី​១​ឈ្មោះ យី ប៉េស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​,​ទី​២​ឈ្មោះ បូ​ន ភិន ភេទ​ប្រុស​,​និង​ទី​៣​ឈ្មោះ ឌឿ​ន ដា ភេទ​ប្រុស ខណៈ​ពួកគេ​កំពុង​ដើររក​ក្របី​បាត់​នៅ​កន្លែងកើតហេតុ​ឃើញ​ហេតុ​ការណ៏​នោះ​ក៏​ស្ទុះ​ចេញមក​ជួយ​តែ​ត្រូវ​ជនសង្ស័យ​ឈ្មោះ ង៉ុយ អ៊ី ចាក់​មួយ​កាំបិត​ចំពោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ឃើញ​ហេតុដូចនេះ​មិត្តភក្តិ​ចូលទៅ​គ្រា​យក​អ្នករបួស​រត់ចេញ​ហើយ​ត្រូវ​ជនសង្ស័យ​ដេញ​តាម​តែ​មិន​ទាន់​ជនសង្ស័យ​ក៏​បែរ​ទិសដៅ​ត្រឡប់​ទៅ​ចាក់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ យឿន យាំ នោះ​វិញ​បណ្តាល​ឲ្យ​ប្រកាច់ស្លាប់​។​បន្ទាប់ពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​ក៏​រត់​ទៅ​ផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន​បាត់​ទៅ​។​

​រហូតដល់​ម៉ោង​០៧​និង​៣៥​នាទី​យប់​ថ្ងៃ​ដដែល​ជនសង្ស័យ​ក៏​កើត​មាន​ជម្លោះ​ជាមួយ​គូ​ដណ្តឹង​ទៀតហើយ​បាន​យក​កាំបិត​ចាក់​គូ​ដណ្តឹង​ខ្លួន​មួយ​កំបិត​ចំ​ដើម​ដោះ​ខាងឆ្វេង​បណ្តាលអោយ​រងរបួស​ធ្ងន់​។​បន្ទាប់​មក​ជនសង្ស័យ​ក៏​ចាក់​ពោះ​ខ្លួនឯង​តាម​ក្រោយ​បណ្តាលអោយ​របួសធ្ងន់​ដូច​គ្នា​ធ្វើអោយ​មាន​ការឆោ​រឡោ​ដល់​ក្រុម​គ្រួសារគូ​ដណ្តឹង​ក៏​ធ្វើ​ការឡោមព័ទ្ធ​និង​ប្តឹង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​តែម្តង​។​

​លោក​វរសេនីយ៍ត្រី តាន់ គា​រិទ្ធ អធិការ​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឲ្យដឹងថា​តាម​ការពិនិត្យ​បានប​ញ្ជាក់​ថា​ជនរងគ្រោះ​ឈ្មោះ យឿន យាំ មិន​ត្រូវ​បាន​ជនសង្ស័យ​រំលោភ​បាន​សម្រេច​នោះ​ឡើយ​ហើយ​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ឯ​ជនរងគ្រោះ​ពីរ​នាក់​ទៀត ទី​១​ឈ្មោះ ឌី​ន ដា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ត្រូវ​ជា​គូ​ដណ្តឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ​និង​ទី​២​ឈ្មោះ យី ប៉េស ជា​អ្នក​ទៅ​ជួយ​ក្មេងស្រី​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

 

Filed in: ព័ត៌មានជាតិ