សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេធាវី​ដែល​ស្រវឹង​បាញ់បោះ​សេរី​បង្ក​របួស​ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​!

​មេធាវី​ដែល​ស្រវឹង​បាញ់បោះ​សេរី​បង្ក​របួស​ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​!

​ភ្នំពេញ ៖ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​ត្រូវបាន​ឃុំ​ខ្លួន​ថ្ងៃ​ទី​២០​ធ្នូ​ករណិយ៍​បាញ់​គេ​របួស ឥឡូវនេះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។​បើ​តាម​ប្រភព​ពី​តុលាការ​នៅ​ថ្ងៃទី​១៨ ខែ​មករា នេះ​។​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន រួច​បាន​ប្តឹង​
​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទើប​ត្រូវបាន ដោះលែង​ឱ្យ​នៅ​ក្រៅ​តែ​ម្ដង​។ មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី​ដែល​ត្រូវ​ឃុំ​នៅ​នគរបាល​ប៉េ​ហ្ស៊ី​ក្រុង​ភ្នំពេញ​នឹង​អាច​រួច​ខ្លួន​នា​សៀ​ល​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៨​នេះ​។​

​សូមបញ្ជាក់​ថា កាល​ពី​វេល​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៨៣ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បាញ់បោះ​ចំនួន​២​គ្រាប់ នៅ​ក្បែរ​ភូមិគ្រឹះ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ស្ថិតនៅ​តាម​ផ្លូវ​លេខ​២១១ កែង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​វាល​វ​ល់ ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​បាន​ជីះ​ឡាន​ឡិ​ច​ស៊ិស​៤៧០​ចេញពី​ហូប​ការ រួច​ជិះ​រថយន្ត​របស់​ខ្លួន​ម៉ាក Lexus 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មក​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ នៅ​ចំណុច​កើតហេតុ ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​បន្ត​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត មក​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាលឲ្យ​រង​របួស​ជើង និង​បាញ់​ឡើង​លើ​មួយ​គ្រាប់​។​
​បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​យក​កាំភ្លើង ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន​ទៀត ។​មេធាវី​រូប​នេះ​ត្រូវការ​ប្រពន្ធ​ផង​ចឹង​ប្រហែល​តុលាការជួយស​ម្រួ​ល​ឲ្យបាន​ឡើង​ឋានសួគ៍​ហើយ​!!​។​គេ​មិនដឹងថា​តើ​មេធាវី​រូប​នេះ​មាន​តំកល់​លុយ​ប៉ុន្មាន​និង​ចាយ​ប៉ុន្មាន​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​នោះទេ​?៕

 

Filed in: ព័ត៌មានជាតិ