សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ចោទ​មេ​គណៈកម្មការ​បុណ្យ​សព​កែប​ឡី​រឿង​ធ្វើឲ្យ​បាត់​លុយ​បុណ្យ​?

​តុលាការ​ចោទ​មេ​គណៈកម្មការ​បុណ្យ​សព​កែប​ឡី​រឿង​ធ្វើឲ្យ​បាត់​លុយ​បុណ្យ​?

ភ្នំពេញ​  ៖ ​មេ​មូលនិធិ​បុណ្យ​សព​លោក​បណ្ឌឹត​កែ​មឡីចំនួន​៣​រួប​មាន​៖​ព្រះ​តេជគុណ​ប៊ុត​ប៊ុនតិញ​ប្រធាន​បណ្តាញ​សង្ឃឯក​រាជ្យ​។​លោក​ប៉ា​ងួនទៀង​ប្រធាន​អង្គការ​ប្រពន្ធ័​ផ្សពផ្សា​យ​និង​លោក​មឿន​តុលា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាប់ចោទ​ពី​រឿង​ធ្វើឲ្យ​បាត់​លុយ​បុណ្យ​សព​លោក​បណ្ឌឹត​កែម​ឡី​។​

​ក្នុង​ដី​ការចោទប្រកាន់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ ​ភ្នំពេញ​លោក​គុជ​គឹម​ឡុង​បាន​សម្រេច​ចោទប្រកាន់​មន​នុស្ស​បីនាក់​នេះ​ពី​បទ​រំលោភ​ទំនុកចិត្ត​តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ​បទ​យោងតាម​តាម​ពាក្យបណ្តឹង​របស់​។​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ​ស្រស់​កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា​ឆ្នាំ​២០១៧(​មិន​មាន​ពាក្យ​ប្តឹង​ពី​គ្រួសារ​សព​លោក​កែម​ឡី​ទេ​)​ដែល​បាន​ប្តឹង​ព្រះ​​តេជគុណ​ប៊ុត​ប៊ុនតិញ​លោក​ប៉ា​ងួនទៀង​និង​លោក​មឿ​ន​តុលា​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ស៊ើបអង្កេត​ស្វែងរក​ការពិត​លើ​គណៈកម្មការ​រៀបចំ​ថវិកា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចូល​បុណ្យ​សព​លោក​បណ្ឌិត​កែម​ឡី​។​

​លោក គុជ គឹម​ឡុង ចេញ​ដី​ការសន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា ៖ បន្ទាប់ពី​បាន​ពិនិត្យមើល​សំណុំរឿង​និង​ភស្តុតាង​ដែល​បាន​ដាក់​ដោយ​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ក៏បាន​សម្រេច​ចោទប្រកាន់​បុគ្គល​ទាំង​៣​អង្គ​.​រូប​នេះ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលី​អំឡុង​ឆ្នាំ​២០១៦​តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយក៏​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្រៅពី​ឈ្មោះ​ជួប​សម្លាប់​សមត្តកិច្ចក៏​ដូច​ជា​តុលាការ​មិនបា​នរកឃើញ​ជន​នៅ​ពីក្រោយ​និង​ពាក់​ពន្ធ័ចំពោះ​សកម្មភាព​បាញ់​សម្លាប់​លោក​កែម​ឡី​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៥​នៅ​ស្ថានីយ៍​សាំង​កាល​តិច​ស្តុប​បូកគោ​នោះឡើយ ។ ប៉ុន្មាន​ខែ​កន្លងមកនេះ នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​បា​ចេញ​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក​ជួយ​ធ្វើ​បុណ្យ​សព​និង​សង់ចេតីយ៍​លោក​កែម​ឡី​នៅ​ស្រុកកំណើត​ខេត្តតាកែវ ។​

​លោក ពេជ្រ ស្រស់ បាន​យកឈ្មោះ​ខ្មោច​លោក កែម ឡី ដើ​រៃអង្គា​សដែរ តែ​ដូចជា​មិនឮ​ផ្សាយ​ថា ទទួលបាន​ចំណូល​ប៉ុន្មាន​នោះ​ទេ ព្រោះ​គេ​ថា​ចាយ​​ដោះ​រៃអង្គាស​ចង់​ច្រើន​ជាង​ចំណូល​ទៀត​?៕

 

Filed in: ព័ត៌មានជាតិ