សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ

​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ

ក្រចេះ ៖ មុខសញ្ញា​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់ ត្រូវ​បាន​បង្ក្រាប​ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ទឹកកក​(ICE) ជាង​មួយ​គីឡូក្រាម រួម​ទាំង​វត្ថុតាង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​សកម្មភាព​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទ្រុងទ្រាយ​ធំ​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង ១៩​និង​៤៥​នាទី ថ្ងៃ​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច ផ្លូវខ្វែង ផ្លូវជាតិ​លេខ​៧ ជាប់​វត្ត​ចង្ក្រង់ ស្ថិតក្នុង​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​សម្ថ​កិច្ច​ឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​ខាង លើ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ខាន់ វិទ្ធី ហៅ​អា​ឆក ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ថ្ម​គ្រែ​កណ្តាល ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ជា​មុខសញ្ញា​ចាស់​។​

​សមត្ថកិច្ច​វត្ថុតាង​ចាប់​យក​មាន ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE) សរុប​ចំនួន ១០​កញ្ចប់ (​ធំ ០៣​កញ្ចប់ និង​មធ្យម ០៧​កញ្ចប់​) ស្នើរ​នឹង​១,០៤១១​គីឡូក្រាម ថ្លឹង​ទាំង​កញ្ចប់​រក្សា​វត្ថុតាង​។​

​សមត្ថកិច្ច​ប្រាប់ទៀតថា ក្រៅពី​គ្រឿងញៀន​ដកហូត​កាំភ្លើង​ខ្យល់​មួយ​ដើម ម៉ាក MI9IIAI លេខ​871072 ,​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM C125 លេខ​តួ ND125M-9487356 លេខ​ម៉ាស៊ីន ND125 ME-9487356 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​, ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក NOKIA RN-1011 ពណ៌​ខ្មៅ លេខ 071 9021999 និង​ប្រាក់​ចំនួន ៥០០,០០០​រៀល​។​

​មុនពេល​កើតហេតុ​ដោយ​អនុវត្ត​តាម​វិធាន​ញុះញង់​ឲ្យ​លក់​គ្រឿងញៀន​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី​សំណាក់​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ក្រចេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខាន់ វិទ្ធី ហៅ​អា​ឆក ខណ​:​ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវខ្វែង ផ្លូវជាតិ​លេខ​៧ ជាប់​វត្ត​ចង្ក្រង់ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថ​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ​របស់​ជនសង្ស័យ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) សរុប​ចំនួន ០៨​កញ្ចប់ (​ធំ ០១​កញ្ចប់ និង​មធ្យម ០៧​កញ្ចប់​), កាំភ្លើង​ខ្យល់ ០១​ដើម ម៉ាក MI9IIAI​។​

​លោក​ព្រះរាជអាជ្ញារ​រង បានឲ្យដឹងថា មន្ត្រី​អនុវត្ត​ច្បាប់​យើង​បាន​បន្ត​នីតិវិធី នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ខាន់ វិទ្ធី ទៅ​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ​ផ្ទាល់​ខ្លួន ក្នុងផ្ទះ​របស់​ឈ្មោះ ប៉ាវ សូ​លីន បងស្រី​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ថ្ម​គ្រែ​កណ្តាល ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) សរុប​ចំនួន ០២​កញ្ចប់​ធំ លាក់ទុក​ក្នុង​ទូ​ក្បាល​គ្រែ​បន្ថែមទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង​ខាងលើ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី !

 

Filed in: ព័ត៌មានជាតិ