រាជធានីភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ បានសម្រេចឲ្យបុរសម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់រឿងរត់ការចូលបំរើការទ័ពឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនជនឆបោកម្នាក់ទៅតុលាការ ដើម្បីបន្តការសួរនាំ ទាក់ទងបណ្តឹងពលរដ្ឋរឿងឆបោកប្រាក់ក្នុងម្នាក់ៗ ១២.០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការធានាឲ្យបានចូលក្របខ័ណ្ឌយោធា ។ ជនឆបោកនេះឈ្មោះ ជុំ ប៊ុន្នីវុឌ្ឍ អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ៨DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕