រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចម្រុះ ដោយរួមមានទាំងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញផងដែរ នៅព្រឹកថ្ងៃពុធនេះ បានចុះឆែកឆេរ សិប្បកម្មផលិតស្ករត្នោតកែច្នៃពីរទីតាំងនៅខ័ណ្ឌច្បារអំពៅ ហើយបានរកឃើញថា សិប្បកម្មទាំងនោះបានកែច្នៃស្ករត្នោត ដោយផ្ទុកជាតិគីមីយ៉ាងធ្ងន់ធ្ងរ ។
សិប្បកម្មខុសច្បាប់ទាំង២ទីតាំងនេះស្ថិតនៅផ្ទះលេខ២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ៕