សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្តកិច្ច​ថៃ​ចាប់ផ្តើម​ត្រួតពិនិត្យដេញ​ពលករ​បរទេ​សនៅតា​ម​ហាង​នានា​

សមត្តកិច្ច​ថៃ​ចាប់ផ្តើម​ត្រួតពិនិត្យដេញ​ពលករ​បរទេ​សនៅតា​ម​ហាង​នានា​

​ប្រទេស​ថៃ ​៖ ​ថ្ងៃ​ពុធ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨​លោក​អភិបាល ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ ដឹកនាំ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​និង​តម្រួត​(​ត​ម៉​) ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បញ្ហា​ពលករ​បរទេស​ធ្វេី​ការលក់ដូរ​នៅក្នុង​ផ្សារ​ខ្លង​គ្រុ​រ​និង​ផ្សារ​រោង​ម៉ៃ ស្ថិតនៅក្នុង​ភូមិ​៧ ឃុំ​ថា​សាយ ស្រុក​មឿង ខេត្ត​សាមុត​សា​ខន ។​កាលពី​ថ្ងៃ្ទី​១៦​មករា​អាជ្ញាធរ​តម្រួត​ក្រុង​ប៉ា​តាយា​ស្រុក​បាង​ឡា​ម៉ុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​ក៏បាន ចុះ​ធ្វើ​ការបង្ក្រាប​ក្រុម​ជនអន្តោប្រវេសន៍​ស្នាក់​ខុសច្បាប់​និង​ពលករ​បរទេស​ដែល​ឆ្លង​ដែន​មក​ប្រកប​មុខរប​ស៊ី​លក់ដូរ​នៅ​ឆ្នេរសមុទ្រ ក្រុង​ប៉ា​តា​យ៉ា ។​កម្លាំង​អាជ្ញាធរ​ក្រុង​ប៉ា​តាយា​ឃាត់ខ្លួន​បាន​ចំនួន​០៩​នាក់​រួចមកហើយ​។​

​លោក​អា​ដុល សែង​សិង​កែវ រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បានដាក់​បញ្ជា​អោយ​មន្ត្រី​ក្រសួង​ការងារ​ថ្នាក់ក្រោម ចុះ​ចាត់​វិធានការ​យ៉ាង​ដាច់ខាត​ចំពោះ ថៅកែ​ថៃ ដែល​ធ្វើឯកសារ​អោយ​ពលករ​បរទេស​អស់ទាំងនោះ ដែល មក​ប្រកប​មុខ របរ​រកស៊ី ដោយ​ខុស​ពី​ច្បាប់​អនុញ្ញាត​ដែល​ស្នើ​សុំ ព្រមទាំង​ស្នើ​អោយ​កម្លាំង​សម្ថ​កិច្ច​តាម​ស្រាវជ្រាវ ចាប់ខ្លួន​ម្ចាស់ផ្ទះ​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​ពលករ​ខុស​ច្បាប់​អស់ទាំងនោះ​ផងដែរ​។ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ដោយសារតែ​រឿង​នេះ​ធ្វើអោយប៉ះពាល​ដល់​អាជីព​របស់​ប្រជាពលរដ្ឋ​ថៃ ហើយ​ត្រូវ​ព្រះរាជក្រឹត្យ​ហាមឃាត់​មិន​អោយ​ពលករ​ធ្វើ​ផងដែរ​។​

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​កម្លាំង​អាជ្ញាធរ​ថៃ​កំពុង​បើក​កិច្ច​ព្រឹត្តិការណ៍​បង្ក្រាប​ពលករ​ខ្មែរ​,​ភូមា​,​ឡាវ​, ឥណ្ឌា និង​ជនជាតិ​ផ្សេង​ទៀត​ដែល​កំពុង​ប្រកប​មុខ​រកស៊ី​នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​អាជ្ញាធរ​ថៃ ប្រកាស​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​បញ្ហា​ពលករ​ចំណាក​ខុសច្បាប់ ដែល​កំពុង​ចូល​មក​ដណ្ដើម​មុខរបរ​រកស៊ី​របស់​ព​ល​រដ្ឋ​ថៃ​។​

​សូមបញ្ជាក់​ថា​អាជ្ញាធរ​យោធា​ថៃ​បាន​ប្រកាស​ឲ្យដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១៨​សមត្តកិច្ច​ថៃ​នឹង​ត្រួតពិនិត្យ​រឹតបន្តឹ​ង​បណ្តេញ​ពលករ​បរទេស​ដែល​ធ្វើការ​នៅ​តាម​ហាង​លកដូ​ក្នុង​ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ត្រីថៃ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​ថៃ​បានសម្រេច​អនុម័ត​សំណើរ​ចំនួន​៣(​ខ​)​សម្រាប់​ក្រសួង​ការងារ​ថៃ​រួមមាន​៖
១-​ពន្យារ​ពេល​ស្នាក់នៅ​បន្ត​ដល់​ពលករ​(​លុង​បៀ​ន​ថ្មី​)​និង​ប័ត្រ​ស៊ី​ជម្ពូ អោយបាន​ត្រួត​សញ្ជាតិ​ចប់សព្វគ្រប់​ដល់​ថ្ងៃទី​៣១​ខែ​មិថុនា​ឆ្នាំ​២០១៨​។​
២-​បើក​អោយ​ពលករ​មាន​ប័ត្រ​ស៊ី​ជម្ពូ​ធ្វើ​ការនេសាទ​និង​ផ្នែក​ការងារ​សមុទ្រ ដែល​មាន​ប័ត្រ​ស៊ី​ជម្ពូ​ដាច់​កាលពី​ថ្ងៃ​ទី​០១​ខែ​១១​ឆ្នាំ​២០១៧ អាច​ទៅ​ត្រួត​សញ្ជាតិ​ធ្វើ​ប៉ាស្ព័រ​បាន​នៅក្នុង​ការិយាល័យ​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​ក្នុង​ប្រទេស​ថៃ​ទាំង​បី​កន្លែង​ក្នុង​ប្រទេស​ថៃ​។​
៣-​បើក​សូន្យ​វ៉ាន់​ស្តប់​សឺវី​ស​(OSS, OneStopService) គ្រប់​ខេត្ត​ក្រុង​,​ដើម្បី​វ៉ៃ​ត្រា​វី​សារ​អោយ​ពលករ​(​លុង​បៀ​ន​ថ្មី​) និង​វី​សា​ហួស​១៥​ថ្ងៃ​,​និង​អ្នកមាន​ប័ត្រ​ស៊ី​ជម្ពូ​នេសាទ​ដាច់​តែ​វ៉ៃ​ត្រា​វី​សារ​អត់​បាន​នា​ពេល​កន្លង​។ ដោយ​ក្រសួង​ការងារ​ថៃ​និង​សហការ​ជាមួយ​តម្រួត​(​ត​ម៉​), ពេទ្យ ត្រួតពិនិត្យ​សុខភាព​,​ធ្វេី​វី​សារនិង​ច្បាប់​ការងារ​និង​ក្នុង​សូន្យ​វ៉ាន់​ស្តប់​សុ​ឺ​វីត​និង​តែម្ដង​។​
* ដូច្នេះ​ចំពោះ​ពលករ​ដែល​បាន​បញ្ជាក់​ទាំង​បី​ក្រុម​ខាងលើ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ត្រួត​សញ្ជាតិ​,​ពិនិត្យ​សុខភាព​,​សុំ​វី​សារ​,​ច្បាប់​ការងារ អោយបាន​ត្រឹមត្រូវ​តាម​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​បាន​បានកំណត់​។​
​បញ្ជាក់​÷​ចំំ​ពោះ​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់ រាជរដ្ឋាភិបាល​ថៃ មិន​បាន​ពន្យារ​អោយ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​ទៀត​ទេ ហើយក៏​មិន​បើក​អោយ​ចុះ​ឈ្មោះ​ធ្វេី​ថ្មី​ទៀត​ដែរ ដូច្នេះ​ពលករ​ខុស​ច្បាប់​គួរតែ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ខ្លួន​វិញ ហើយ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាមរយ​:​ច្បាប់​ការងារ​MOU​អោយបាន​ត្រឹមត្រូវ​។​

 

Filed in: អន្តរជាតិ