សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហគមន៍​រ៉ែ​មាស​នៅ​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​រំលោភ​បទបញ្ជារ​ក្រសួង​រឿង​ជីក​រ៉ែ​ជម្រៅ​ជិត​ដល់​ឋាន​ប្រែ​ត​សង្ស័យ​ចាយលុយ​ក្រោម​តុ​!?

​សហគមន៍​រ៉ែ​មាស​នៅ​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​រំលោភ​បទបញ្ជារ​ក្រសួង​រឿង​ជីក​រ៉ែ​ជម្រៅ​ជិត​ដល់​ឋាន​ប្រែ​ត​សង្ស័យ​ចាយលុយ​ក្រោម​តុ​!?

ខេត្ត​មណ្ឌល​គី​រី ៖​សេចក្តីរាយការណ៍ មួយ​បានឲ្យដឹងថា​៖​ការ ជីក​រ៉ែ​មាស​ពី​សំណាក់ ប្រជាជន​ខ្មែរ រាប់​រយ​គ្រួសារ បាន​ចូល​ទៅ​ចាប់ដី និង​ទទួលបាន​អំណោយ​ដីធ្លី​ពី​សម ត្ថ​កិច្ច​អាជ្ញាធរ ភូមិ​អូរ​ក្ល ឃុំ​ស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី​មាន​ចម្រៅ​ចង់​ខើញ​ក្បាល​ប្រែ​ត​ខុសពី​ច្បាប់​កំណត់​២០​ម៉ែត​ដែល​ករណីយ៍​នេះ​ប្រធាន សហគម​ជីក​រ៉ែ ប្រាប់​កាសែត​ថា មាន​ច្បាប់​ទំលាប់​ត្រឹម ពី​មន្ទីរ រ៉ែ​ថាមពល ខេត្តហើយ រយៈពេល​៣​ខែ ទើប មន្ត្រី​នោះ​ចុះ​ប្រមូល លុយ​ម្តង​! ។ ប្រជាជន​ខ្មែរ​យើង​បាន​នាំគ្នា ជីករណ្តៅ​ខុសច្បាប់​ជាច្រើន​កន្លែង​រុករក​រ៉ែ​មាស ដែល​ខ្លះ​មាន​ក្រោម​ជម្រៅ​២០០​ម​ឬ​រហូត​ដល់​១០០០​ម៉ែត​ឯណ្ណោះ ។ ពេល​ចុះ​ជីក​ក្រុម កម្មករ​អាច យក​នំ​ចំណី​បាយទឹក​ចុះ​ទៅ​ខាង​ក្រោម មួយ​ថ្ងៃ​ពេញ ទើប ដល់​ម៉ោង​ទ្បើង​មកវិញ​ដែល​ប្រឈម​និង​ហានិភ័យ​ខ្ពស់​។​

ក្រសួង​រ៉ែ​និង​ថាមពល​បាន អនុញ្ញាត​ដល់​សហគម​ជីក​រ៉ែ​មាស​នៅ ឃុំ​ចុង​ផ្លាស់​ជីករណ្តៅ​ពី​មាត់​ដី​ទៅ​ក្រោម​តែត្រឹម ២០​ម៉ែត្រ​ប៉ុណ្ណោះ តែ​ផ្ទុយទៅវិញ រណ្តៅ​រ៉ែ​មាស ជាច្រើន​ត្រូវបាន​គេ​ជីក​ខួ​ង ប្រើប្រាស់​គ្រឿង បំផ្ទុះ​បំបែក​ផ្ទាំង​រ៉ែ មាន​ជម្រៅ​ជ្រៅៗ រាប់រយ​ម៉ែត្រ​ស្ទើរ​រញ្ជួយ​ព្រះធរណី ទីតាំង​រណ្តៅ​រ៉ែ មួយចំនួន នៅក្នុង​ទីធ្លា​វត្ត​ក៏​មាន អាច​ប្រឈម​ទៅរក​ការបាក់ ស្រុត​ទី​វត្ត​អារាម​។​កន្លង​មក​សហគមន​ន៍​នេះ​បាន​សុំ​ក្រសួង​តាមរយៈ​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្ត​ជីក​ជ្រៅ​ជាង​នេះ​ដោយ​សំអាង​ថា​មាន​ក្រុមហ៊ុន​ចិន​ជីក​ជ្រៅ​ចូល​ដី​គាត​តែ​មិនបាន​សម្រេច​ចឹង​មាន​តែលេង​ផ្លូវកាត់​ដោយ​ចាយលុយ​ក្រោម​តុ​ជា​ការ​ស្រេច​។

ពលរដ្ឋ​បាន​ប្រាប់ថា បច្ចុប្បន្ន រណ្តៅ​រ៉ែ​មាស​ខុសច្បាប់ បាន​នឹង កំពុង​កើតមាន​ព្រោងព្រាត​នៅ​ចំណុច​អូរ​ខ្វាវ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា យ៉ាង​អនាធិបតេយ្យ ប្រើប្រាស់​គ្រឿង​បំផ្ទុះ​បំបែក​ផ្ទាំង​រ៉ែ និង មាន​ការប្រើប្រាស់​សារធាតុ គីមី​សម្រាប់​បំប្លែង​យក​មាស ដែល​សារធាតុ​នេះ​វា​អាច ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់ សុខភាព​មនុស្ស​សត្វព្រៃ​ឈើ​នៅ​តំបន់​ខាងក្រោម​បន្តបន្ទាប់ ហើយ​ជា​ថ្នាំពុល​អាច​បង្ក ជា​ជំងឺ​មេរោគ​អាច ធ្វើអោយ​មនុស្ស​ស្លាប់​ក៏​អាច​ថា​បាន​ប្រើ​សិន​បើ​យើង​បណ្តែត​បណ្តា​យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​រ៉ែ​មាន​ដួច​ជា​÷​ប្រជាជន​ខ្មែរ ប្រជាជន​វៀតណាម និង ក្រុមហ៊ុន​ឈ្មួញ​ចិន​បាន​កំពុងតែ​បន្ត​ជី​ករក​រ៉ែ​មាស​កាន់តែ មាន​ទំហំ ធំ​ទៅ​ហើយ​មកដល់ពេលនេះ​។​

ពលរដ្ឋ​រស់នៅ​រាល់ថ្ងៃ​ពួកគាត់​បាន​សម្តែង​នៅ​ការព្រួយបារម្ភ​អំពី​ស្នូរ​បំផ្ទុះ​គ្រាប់រំសេវ​សម្រាប់​បំបែក​ផ្ទាំង​រ៉ែ​រង្គើ​ព្រះធរណី​គ្មា​ខ្លាច​ញញើត​ច្បាប់​ដោយ សារ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋ​និយយ​ថា​៖​រណ្តៅ​ដែល​មាន​ជម្រៅ​ជ្រៅ​នៅ​តំបន់​នោះ​មានឈ្មោះ​លាត​គឹម​លុន តួនាទី​ជា​មេឃុំ​ចុង​ផ្លាស់​,​លោក តែ គឹម​សាន​មេ​សហគមន៍​, លោក លឹម​ជា​ប្រធាន​សហគមន៍​,​លោក​ឌី​និង​មាន​រណ្តៅ​មាស​របស់​អ្នកធំ​កំពូល​នៅ​ខេត្ត​នេះ​ភាគហ៊ុន​ជាមួយ​មន្ត្រី​ជា​មេ​អង្គភាព​មាន​សមត្ថកិច្ច​ផងដែរ​។​លោក​នួន​សារ៉េត​ជា​ចៅហ្វាយស្រុក​កែវ​សីមា​ដែល​ទើបតែ​ទ្បើង​តំណែង​ថ្មី​ជំនួស​លោក​ចៅហ្វាយស្រុក​មុន​បាន​និយាយ​តាម​WhAtpp ថា​លោក​មិនទាន់​ដឹង​ច្បាស់​នូវ​ទ្បើយ​ទេ​?!​។​

លោក លាត លឹម​គុន មេឃុំ កំពុង​ធ្វើ​អាជីវកម្ម​ផង​ដែរ​នោះ​និង​លោក​អ៊ុន ឈាន លឹម​ប្រធាន​សហគមន៍​រ៉ែ​មាស​ឃុំ​ចុង​ផ្លាស់​និង​លោក​តែ​គឹម​សាន្ត មិនអាច​សុំ​ការបំភ្លឺ​បាន​ទ្បើយ ។​ឯ​លោក សាន់ ដា​រិទ្ធ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ប្រាប់​កាសែត​បែប​មិន​ទទួលខុសត្រូវ​ថា​៖​ករណី នេះ​លោក​ក៏​មាន​ការសង្ស័យថា អាច​ថៅកែ រណ្តៅ​ទាំងនោះ​ធ្វើ​អ្វាជីវកម្ម​ខុស​ទៅនឹង​ច្បាប់​តែ​លោក​បាន​បញ្ជាក់ថា គ្មាន​នរណា​ម្នាក់​ហ៊ាន​ចុះ​វាស់វែង​នៅក្នុង រណ្តៅ​នោះទេ​?( ។​

អ្នកជំនាញ​បាន​និយាយថា​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​គួរ​ណាស់​តែ​មាន​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ បរទេស​ដែល​ធ្វើ​អាជីវកម្ម ហៅ​ទ្បើង​បង់ពន្ធ ថវិកា ដល់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញាវត្ថុ​ជៀសវាង​ថវិកា​នេះរ​ត់​ចូល​ហៅ​ប៉ៅ​មន្ត្រី​ពុករលួយ​។​

 

Filed in: ព័ត៌មានជាតិ