សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យោធា​អង្គរក្ស​ស័ក្ដិ​៥​ម្នាក់​នឹង​បក្សពួក​ប្រើ​ហឹង្សា ទាញ​កាំបិត​ចាក់ និង​ដក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​ឡាន​កុងតឺន័រ​

យោធា​អង្គរក្ស​ស័ក្ដិ​៥​ម្នាក់​នឹង​បក្សពួក​ប្រើ​ហឹង្សា ទាញ​កាំបិត​ចាក់ និង​ដក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​ឡាន​កុងតឺន័រ​

ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​រងរបួស​ដោយសារ​រង​ការប្រើ​ហឹង្សា​ពី​មន្ត្រី​យោធា​និង​បក្ខពួក​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​២៧១ ត្រង់​ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ហៅ​ថា មន្ទីរពេទ្យ​លោកសង្ឃ ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភពពី​កន្លែងកើលតហេតុ​បាន​ឲ្យដឹងថា​៖​ជនបង្ក​បើកបរ​កាមរី​បា​ឡែន ក្នុង​សភាព​ស្រវឹង​ជា យោធា​ស័ក្ដិ​៥​ម្នាក់​ឈ្មោះ​ខាត់ នី​ម​ធ្វើការ​នៅ​នាយកដ្ឋាន​ពិសេស នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភារ​វ​កម្ម និង​គូកន ទើប​ចេញពី​ផឹកស៊ី​នៅ​ខារ៉ាអូខេ​ផង​នោះ បាន​បើក​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង វ៉ា​ជែង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ប៉ុន្តែ​ដោយ​វ៉ា​មិនបាន ក៏​បើក​រថយន្ត​ទៅ​កាក់​ពីមុខ​រថយន្ត​កុងតឺន័​រទាំង​អា​ការៈខឹង​សម្បារ ហើយ​ស្ទុះ​យក​កាំបិត​ទៅ​ចាក់ និង​ដក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ បណ្ដាលឲ្យ​របួស​ខ្នង​។​

តែ ជនរងគ្រោះ​បាន​រួចផុតជីវិត បន្ទាប់ពី​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់ពេលវេលា  ។ បើ​តាម​កាត​សម្គាល់​ខ្លួន​នៅក្នុង​រថយន្ត ប៉ុន្តែ​នៅ​លើ​ឯកសណ្ឋាន​ក្នុង​រថយន្ត​បង្ក​ដដែល​នោះ គេ​ក៏​មាន​ឃើញ​អាវ​មន្ត្រី​យោធា​របស់​ឈ្មោះ ខាត់ នី​ម បំពាក់​ឋានន្តរស័ក្ដិ​ថ្នាក់ វរសេនីយ៍ឯក (​ស័ក្ដិ​៥) ផងដែរ​។​

ចំណែក​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ញ៉ាន ឌួច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត​ក្រុមហ៊ុន SP ស្នាក់នៅ​ម្ដុំ​ធនាគារជាតិ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

Filed in: ព័ត៌មានជាតិ