សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កែវ​ស្រី​នាង​និង​អែន​ឌី​នែបនិត្យ​ថត​ស៊ិច​ស៊ី​ប្តី​ធើ​មិនដឹង​!

កែវ​ស្រី​នាង​និង​អែន​ឌី​នែបនិត្យ​ថត​ស៊ិច​ស៊ី​ប្តី​ធើ​មិនដឹង​!

ភ្នំពេញ ៖ ទោះ​ជា​រស់នៅ​លើ​គំនរ​ទ្រព្យ​មាន​ជីវភាព​សមរម្យ​ជាមួយ​ប្តី​ជនជាតិ​បរទេស​ក៏ដោយ អ្នកនាង កែវ ស្រី​នាង នៅតែ​មិន​បោះបង់ចោល អាជីព​របស់​ខ្លួន​ជា​សិល្បៈ​ព្រោះ  ទំរាំ​តែ​ឈាន​ជើង​ចូល​សិល្បះ ទំរាំ​តែ​មាន​អ្នក​ស្គាល់​អ្នកនាង​ច្រើន ។ បន្ទាប់​ពី​សំងំ​មួយរយៈ​កែវ​ស្រី​នាង​បាន​វិល​មក​វិញ​ក្នុង​ឈុត​ស្រើបស្រាល​ជាមួយ​លោ​កិ​អែន​ឌី​។​បទ “​វិល​វិញ​អូន​” និង​បទ “​មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី​” ដែល​ច្រៀង​ដោយ​តារាចម្រៀង​លោក​អែន​ឌី ទាំង​២​បទ​នេះ គឺ​សុទ្ធតែ​ជា​ការសម្តែង​របស់អ្នក​នាង​កែវ ស្រី​នាង ។ អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​កែវ ស្រី​នាង ដែល​មាន​កូនស្រី​មា្ន​ក់ជិត​ក្រមុំ​ទៅហើយនោះ មិន​ត្រូវបាន​ប្តី​ជនជាតិអ​ង់​គ្លេស ដែល​ជា​អ្នកជំនួញ​ធំ​នោះ ហាមឃាត់​មិនឱ្យ​អ្នកនាង​លេង​ឈុត​ស្នេហា​ស្រើបស្រាល ឱបថើប និង​ដោះអាវ​ក្រៅ​ចេញ​អស់ នៅសល់​តែ​អាវ​ក្នុង ថើប​ប្រលែង​គ្នា​លេង​ជាមួយ​លោក​អែន​ឌី ដោយ​សេរី​ទៀត​ណោះ​ឡើយ​។​

​ផ្ទុយ​គ្នា​ស្រឡះ​ពី​កែវ ពិសី​បងស្រី​របស់​នាង​ដែល តាំង​ពី​ភ្ជាប់​ស្នេហ៍​ជាមួយ លោក​លោកនាយ​ឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នោះមក អតីត​តារា​សម្តែង​ល្បី​ឈ្មោះ​នេះ​មិនដែល​ឃើញ​មុខ​តាម​កម្មវិធី​អ្នកសិល្បៈ និង​ថត​សម្តែង​ភាពយន្ត ឬ​ខារ៉ាអូខេ​ដូច​មុន​ទៀតឡើយ​។​

កែវ ស្រី​នាង ត្រូវបាន​ចាត់ទុក​ថា​ជា​តារា មានទ្រព្យ​មិន​ចាញ់​សេដ្ឋិនី​ឡើយ ដោយ​នាង​មាន​ហាង​រក្សា​សម្រស់ និង​ភូមិគ្រឹះ​នៅ​ក្រុង​សៀមរាប និង​ខេត្ត​កែប ទៀតផង ។​អ្នកនាង​ចុះ​មក​ថតកុន គឺ​ជិះ​យន្តហោះ​ទៅ​មក ដូចនេះ បើ​យក​ប្រាក់​ចំណូល​ពី​សិល្បៈ​មក​ទូទាត់ គឺ​មិន​អាច​ទៅ​រួច​ឡើយ​។​សូមបញ្ជាក់​ថា​តារា​ស្រី ត្រកូល​កែវ មាន​បី​នាក់ ជា​បងប្អូន​គ្នា​បង្កើត គឺ​មាន​កែវ ពិសី​, កែវ ស្រី​នាង និង​កែវ វរលក្ខណ៍ ។ អ្នក​ដែល​នៅ​បន្ត​អាជីព​សិល្បៈ គឺមាន​តែ​អ្នកនាង​កែវ ស្រី​នាង ម្នាក់​គត់ ដែល​យូរ​ម្តងៗ នៅតែ​លេចមុខ​តាម MV និង​ភាពយន្ត បើ​ទោះ​ជា​គេ​ដឹងថា ពេល​នេះ​សុខភាព​ស្រី​នាង ហាក់​មិនសូវ​អំណោយផល ក្តី ។​

 

Filed in: សិល្បៈ កំសាន្ត