សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការ​ពិនិត្យ​គុណភាព​ប្រេង​និង​បរិមាណ​លីត្រ​ប្រេង​សាំង​នៅ​ក្នុង​ក្រុង​ក្រចេះ មន្ត្រី​ជំនាញ​រកឃើញ​ស្ថានីយ៍​ប្រេងសាំង​6​កន្លែង​ដែល​មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​

ការ​ពិនិត្យ​គុណភាព​ប្រេង​និង​បរិមាណ​លីត្រ​ប្រេង​សាំង​នៅ​ក្នុង​ក្រុង​ក្រចេះ មន្ត្រី​ជំនាញ​រកឃើញ​ស្ថានីយ៍​ប្រេងសាំង​6​កន្លែង​ដែល​មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​

ក្រចេះ ៖ មន្ត្រី​ជំនាញ​នៃ​អគ្គនាយដ្ឋាន​កាំកុងត្រូល​ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ៍​ប្រេង​សាំង​ក្នុង​ក្រុង​ក្រចេះ សុទ្ធសឹង​ជា​យីហោ​ល្បីៗ ក្នុងនោះ​ប្រតិបត្តិការ​ពេញ​មួយ​ព្រឹក​ជំនាញ​បាន​រក​ឃើញ​កំហុស​គុណភាណ និង​កំហុស​បរិមាណ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​6​ដែល​មិន​មាន​ភាពស្មោះត្រង់​ជាមួយ​អតិថិជន​របស់​ខ្លួន នេះ​បើ​តាម​លទ្ធផល​ពិនិត្យ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​7​កន្លែង​ដោយ​បាន​ធ្វើ​តេស្ត​ជាមួយ​ឧបករណ៍​បច្ចេកទេស​ទំនើប សុក្រឹត្ត យុត្តិធម៌​បំផុត​។​

​ការរកឃើញ​លទ្ធផល​បែបនេះ ខណៈ​មន្ត្រី​ជំនាញ បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​មាន​លោក វ៉ា ថន អភិបាលរង​ខេត្ត​ចូលរួម​ដោយ​ផ្ទាល់ និង​មាន​ការសហការ​ល្អ​ជាមួយ​មន្ទីរជំនាញ សាខា​កាំកុងត្រូល​ខេត្ត នា​ព្រឹក​ថ្ងៃទី 15 ខែ មករា ឆ្នាំ 2018 ក្នុង​ទី​រួម​ក្រុង​ក្រចេះ ពិនិត្យ​ទៅលើ​ស្ថានីយ៍​ឯកជន និង ក្រុមហ៊ុន​។​

​ទន្ទឹម​និង​ការចុះ​ត្រួតពិនិត្យ​វិភាគ​យ៉ាង​ល្អន់​ដោយ​ឧបករណ៍​ទំនើប​បែប​បច្ចេកវិទ្យា​គួរឲ្យ​ទុកចិត្ត មន្ត្រី​ជំនាញ​បាន​បង្ហាញ​លទ្ធផល​ឲ្យដឹងថា បណ្តា​ស្ថានីយ៍​ប្រេង​ទាំង​7​ដែល​បាន​ពិនិត្យ មាន​ស្ថានីយ៍​ប្រេង មួយ​កន្លែង​ដែល​បាន​គោរព និង​អនុវត្ត​ភាពស្មោះត្រង់​ជាមួយ​អតិថិជន ដោយ​មិន​បាន​កេងចំណេញ​បរិមាណ​លីត្រ និង​គុណភាព​ប្រេង ដោយឡែក​ស្ថានីយ៍​ប្រេង​មួយ​កន្លែង​បាន​ប្រព្រឹត្ត​ខុស ទាំង​បរិមាណ​លីត្រ និង​គុណភាព ប៉ុន្តែ​ស្ថានីយ៍​ប្រេង​5​ផ្សេងទៀត ប្រព្រឹត្ត​ខុស​តែ បរិមាណ​លីត្រ តែប៉ុណ្ណោះ​។ បញ្ហា​ទាំងនោះ មន្ត្រី​ជំនាញ​បាន​អប់រំ ធ្វើ​កិច្ចសន្យា​ដើម្បី​កែលម្អ​ចំនុច​ខ្វះខាត​ឲ្យ​ត្រឹមត្រូវ​ឡើងវិញ សំដៅ​ឆ្លើយតប ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង​ឋ​ដោយ​ភាពស្មោះត្រង់​។​

​គួរ​រម្លឹក​ដែរ​ថា ការត្រួតពិនិត្យ​ដោយ​មាន​ម៉ាស៊ីន​ទំនើប ពិនិត្យ​លើ​គុណភាព​ប្រេងសាំង ម៉ា​ស៊ុត និង​សាំង​ស៊ុប​ពែ តាម​បណ្តា​ស្ថានីយ៍​រក​កំហុស​បច្ចេកទេស និង​បរិមាណ​លីត្រ​ឲ្យ​ត្រឹមត្រូវ នេះ​ជា​លើកដំបូង ដោយ​អនុវត្ត​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស ហើយ​មិន​ជួន​ដំណឹង​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង​ជា​មុន​ឡើយ​។​

​ចំណែក​លោក វ៉ា ថន អភិបាលរង​ខេត្ត ដែល​បាន​អញ្ជើញ​ចូលរួម​បាន​សំណូម​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង​មិន​ថា​ក្រុមហ៊ុន ឬ ផ្ទាល់ខ្លួន ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា និង​រកស៊ី​ប្រកាន់​ភាពស្មោះត្រង់ ដើម្បី​ចូលរួម​ផលប្រយោជន៍​សង្គម និង​ការប្រកួតប្រជែង​ក្នុង​តំបន់ ពិភពលោក ព្រោះ​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕ ដោយ កិះ ខន​

Filed in: ព័ត៌មានជាតិ