សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិក្ខាសាលា​អនុម័ត​ផែនការ​បោសសំអាត​មីន ឆ្នាំ​២០១០ ខេត្ត​បាត់ដំបង​

​សិក្ខាសាលា​អនុម័ត​ផែនការ​បោសសំអាត​មីន ឆ្នាំ​២០១០ ខេត្ត​បាត់ដំបង​

​បាត់ដំបង ៖ សិក្ខាសាលា​ថ្នាក់​ខេត្ត ស្តី​ពី​ការសម្រេចចិត្ត និង​អនុម័ត ផែនការ​សកម្មភាព​មីន ឆ្នាំ​២០១៦ របស់​ខេត្ត​បាត់ដំបង ដែល​រៀបចំឡើង​ដោយ MA PU បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នៅ​សាលា ខេត្ត​ក្រោម​អធិបតីភាព លោក ងួន រតនៈ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​សកម្ម​ភាព​មីន ខេត្ត​។​

​ក្នុង​បទ​បង្ហាញ ស្តីពី​សកម្មភាព​ខេត្ត​បាត់ដំបង​ឆ្នាំ​២០១៥ លោក ងួម ឆៃ រួម​ប្រធាន​ក្រុមការងារ ផែនការ​សកម្មភាព​មីន​ខេត្ត ដែល​សិក្ខាសាលា​ថ្នាក់​ខេត្ត​បានអនុម័ត​មាន ៥៨២ ចំការមីន​ស្មើ​ជាង ៤.៤៩6​ហិកតា​។ ហើយ​ក្នុង​គម្រោង​ដេញថ្លៃ របស់​ថ្នាក់​ជាតិ​មាន ២៤០ ចំការមីន​ស្មើ​១៤០០ ហិច​តា​ជាង ចំការមីន​បន្ទាន់​បន្ថែ​ម ៨៧​ចំការមីន ស្មើ​៥៩១ ហិកតា​ជាង​។ សរុប​ចំការមីន​ក្នុង​ឆ្នាំ​២០១៥ មាន​៩០៩ ចំការមីន ស្មើ​៦.៥១៥ ហិកតា​។ ជា​លទ្ធផល ដែល​ក្រុម​ប្រតិបត្តិ​ការអនុវត្ត​ក្នុងស្រុក​ទាំង​១០ របស់​ខេត្ត សម្រេចបាន ៤៦១​ចំការមីន ស្មើ​៣.៤៥៨​ហិកតា​ជាង ហើយ​រកឃើញ​មីន​ប្រឆាំង​មនុស្ស ៣១០២​គ្រាប់មីន ប្រឆាំង​រថ​គ្រោះ​៨៩​គ្រាប់ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​២៨៧៧​គ្រាប់ និង​មិន​ច្នៃ​៩​គ្រាប់ ហើយ​លទ្ធផល​នេះ​គិត​ពី​ខែ​មករា ដល់​ខែ​វិច្ឆិការ ឆ្នាំ​២០១៥​។ ចំពោះ​ជន​រង​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចាប់ពី​ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​អ្នកស្លាប់ ៣​នាក់ និង របួស​២៥​នាក់​។​ចំពោះ​មីន​ខេត្ត​មាន​៥៦៧​ចំការមីន រាប់​បញ្ជូ​លទាំង​ផែនការ​នៅ​សល់​ឆ្នាំ​២០១៥​ផង​។​

​លោក ងួន រតនៈ បានបញ្ជាក់​ថា​កន្លងមក​យើង​បាន​កត់សំគាល់ថា ទាំង​ប្រតិបត្តិការ ក្រុម​ការ ងារ ផែនការណ៍​សកម្មភាព​មីន​ខេត្ត អាជ្ញាធរ​ផែនដី​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ខេត្ត​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អប្រសើរ រួម​គ្នា​អនុវត្ត​ផែនការ​បោសសំអាត​មីន​សម្រេច​បាន​ជោគ ជ័យ ជា​បន្តបន្ទាប់​។​ជា​ការពិត​ផ្ទៃដី​ដែល​បាន​បោសសំអាត​មីន​រួច ត្រូវបាន​យកមក​ប្រើប្រាស់​ដី​លំនៅ ដ្ឋា​ន​ដី​កសិកម្ម និង​ដី​ហេដ្ឋារចនាសម្ព័ន្ធ ជិត​៧៨​ហិកតា ផ្លូវថ្នល់​សាលារៀន វត្ត​អារាម អណ្តូងទឹក ស្រះ​ទឹក និង​ប្រឡាយ​ជាដើម​។​

​លទ្ធផល​ខាងលើនេះ ពិតជា​បាន​រួមចំណែក​រក្សា​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​ឲ្យ កាន់តែ​មាន​ភាពប្រសើរ ពិសេស​អាត្រា​គ្រោះថ្នាក់ ដោយសារ​គ្រាប់មីន នឹង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ត្រូវ​បាន​ថយចុះ​ជា​លំដាប់​។ តាមរយៈ​នៃ​ការចូលរួម​របស់​លោក លោកស្រី ខ្ញុំ​សង្ឃឹម​ជឿជាក់ថា និង​ចូលរួម​យោបល់​ពិភាក្សា ដោយ ឈរលើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ចម្បង ហើយ​ស្រប​ទៅ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ជាតិ គឺ​កាន់​បន្ថយ​អត្រា​គ្រោះថ្នាក់ និង​ភាពក្រីក្រ​រួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​យើង ៕

 

2016_01_01c (2) 2016_01_01c (1)

Filed in: ព័ត៌មានជាតិ