សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រយៈពេល​កន្លះ​ខែ​នៃ​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​រកឃើញ​យានយន្ត​ល្មើស​ជាង​១​ម៉ឺន​គ្រឿង

រយៈពេល​កន្លះ​ខែ​នៃ​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​រកឃើញ​យានយន្ត​ល្មើស​ជាង​១​ម៉ឺន​គ្រឿង

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នៃ​យុទ្ធនាការ​រឹតបន្ដឹង ច្បាប់​ចរាចរណ៍​ទូទាំង​ប្រទេស សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ឃាត់​បាន​យានយន្ដ​ត្រួតពិនិត្យ​ចំនួន​៧៦,៩៩៦​គ្រឿង រកឃើញ​យានយន្ត​ល្មើស​១២,៨០៧​គ្រឿង (​ម៉ូតូ​៨៣​ភាគរយ​) ក្នុងនោះ​អប់រំ​៤,៣៣៨​គ្រឿង និង​ផាកពិន័យ ៨,៤៦៩​គ្រឿង (​ម៉ូតូ​៩៤​ភាគរយ​)​។

​របាយការណ៍​បានបញ្ជាក់​ថា ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ ត្រួតពិនិត្យ​បាន​សរុប​រួម​ចំនួន​៣៨,៥៤៣​គ្រឿង អប់រំ​១,០៤៣​គ្រឿង និង​ផាក់ពិន័យ​ចំនួន​៦,៧០៤​គ្រឿង​។

​របាយការណ៍ បាន​បញ្ជាក់ទៀតថា ដោយឡែក​សម្រាប់​លទ្ធផល​ត្រួតពិនិត្យ​យានយន្ដ នៅ​រាជធានី​ភ្នំពេញ រយៈពេល​១៥​ថ្ងៃ​ដំបូង ក្នុង​ខែ​មករា​នេះ សមត្ថកិច្ច​ឃាត់​យានយន្ដ​សរុប​ចំនួន ៦,២៨០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ជិះ​បញ្ច្រាសទិស​៧​គ្រឿង ក្រៅពីនោះ គឺជា​ម៉ូតូ និង​រ៉ឺម៉ក់​ម៉ូតូ​កង់​៣ ដែល​មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​កញ្ចក់​មើល​ក្រោយ យានយន្ត​មិនមាន​ស្លាក​លេខ​៕

Filed in: ព័ត៌មានជាតិ