សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លូ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ត្រូវ​បាន​ស្ដារ​រួចរាល់​ ក្នុង​ខណ្ឌ​ទាំង​៤​កណ្តាល​ក្រុង រយៈពេល​១​សប្តាហ៏

លូ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ត្រូវ​បាន​ស្ដារ​រួចរាល់​ ក្នុង​ខណ្ឌ​ទាំង​៤​កណ្តាល​ក្រុង រយៈពេល​១​សប្តាហ៏

ភ្នំពេញ​៖ ប្រពន្ធ័​លូ​ទាំង​តូចទាំង​ធំ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង ៤​នៅ​កណ្តាល​ក្រុង​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​ខណ្ឌ​ចំនួន ៣​ស្តារ​រួចរាល់​ហើយ​ក្នុង​រយះពេល​មួយ​សប្តាហ៏​បន្ទាប់ពីបើក​យុទ្ធនាការ​ស្តារ​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

​នៅ​រសៀល​ថ្ងៃ​ច​ន្ឌ ១៤​រោច​ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​១៥ ខែ​មករា​ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​លទ្ធផល នៃ​យុទ្ធនាការ​ស្តារលូ និង​ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ បន្ថែម​ឲ្យ​មន្ទីរ​សាធារ​ណៈ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​អាជ្ញាធរ​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​ក្រុង​។​

​លោក ម៉េត មាស​ភ័ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ក្រោយ​ចង់​កិច្ចប្រជុំ​ថា​៖ លោក​អភិបាល​រាជធានី ភ្នំពេញ​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ​និង​លោក​អភិបាលខណ្ឌ​ពាក់ព័ន្ធ​ទាំង​៤​ត្រូវ​បន្ថែម​ក្រុម​ការងារ​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​បាន​ឆាប់​រួចរាល់​តាម​ផែនការ​ដែល​បានកំណត់ ដោយ​ត្រូវ​ធានាថា លូ​ដែល​បាន​ស្តារ​រួច​ទឹក​ត្រូវតែ​ហូរ​លែង​ស្ទះ​និង​មាន​ការទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​ទៅតាម​លក្ខណៈ​បច្ចេកទេស ។ លោក​អភិបាល​រាជធានី​ក៏បាន​សំណូមពរ​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែ​មាន​ការយោគយល់​នឹងចូលរួម​ធ្វើ​យ៉ាងណា​កុំឲ្យ​លូ​ស្ទះ​,​កុំ​យក​សំរាម ឬ​កាកសំណល់​ផ្សេងៗ​ទៅ​ចាក់​ចូល​លូ ឬ​បិទមុខ​លូ​ដែលជា​មូលហេតុ​ចំបង​បណ្តាល​ឲ្យ​ស្ទះលូ​។​

លោក​អ្នកនាំពាក្យ​បន្តថា​៖​យោងតាម​ប្រសាសន៍​លោក​អភិបាល​រាជធានី​ឆ្លងកាត់​ដំណើរការ​ស្តារលូ​រយះពេល​១ ស​ប្តារ​ហ៏ម​កនេះ គេ​បាន​រកឃើញ​ចំណុច​អសកម្ម​១​ចំនួន​ដូចជា​៖​លូ​ខ្លះ​ពេញ​ទៅដោយ​សំរាម​,​ភក់​ល្បប់​,​ការតភ្ជាប់​ប្រពន្ធ័លូរ​បស់​ប្រជាពលរដ្ឋ​ខ្លះមិនបាន​ឆ្លងកាត់​បច្ចេកទេស និង​កន្លែង​ខ្លះ​យក​បាវ​ច្រក​ដី ឬ​ខ្សាច់​ទៅ​បិទមុខ​លូ ឬ​ចាក់ បេតុង​បិទ​អណ្តូង​លូ​តែម្តង​។ ជាមួយគ្នា​នោះ​ដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​យុទ្ធនាការ​ស្តារលូ​នេះ​ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​កំណត់ថា​៖​ប្រពន្ធ័​លូ​ប្រវែង​៤៦០​គីឡូម៉ែត្រ​ក្នុង​ក្រុង​ត្រូវតែ​ស្តារ​ឲ្យបាន​រួចរាល់​នៅ​មុន​រដូវ​វស្សា​មកដល់​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា​៖  រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​ស្តារ​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​ទាំង​៤​ដោយ​ក្នុង​យុទ្ធ​ការ​នោះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​មុន​គេ​តាំងពី​ថ្ងៃ​ទី​៤​ខែ​មករា  ដោយ​ស្ដារ​ប្រព័ន្ធ​លូ​មេ​ប្រើ​រថយន្ត​បូម​ស្ដារ​និង​បូម​លាង​ប្រព័ន្ធ​លូ​និង​អណ្ដូង​លូ នៅតាម​មហា​វិធ​និង​ផ្លូវធំៗ​វែង​ដែល​មាន​ប្រព័ន្ធ​លូ​ខ្នាធំ​ឬ​មុខកាត់​ធំ​។​ចំណែក​ខណ្ឌ​ទាំង​៤​ត្រូវអនុវត្ត​យុទ្ធនាការ​ស្ដារ​ប្រព័ន្ធ​លូ​នេះ​ចាប់ពី​ថ្ងៃ​ទី​៩​ខែ​មករា​មក​ដោយ​ទទួល​អនុវត្ត​ការស្ដារ​ប្រព័ន្ធ​លូ​ខ្នាតតូច​និង​នៅតាម​ផ្លូវ​តូចៗ​និង​ផ្លូវ​ខ្លី​ពេល​ស្ដារ​ប្រើប្រាស់​ឧបកណ៍​កៅឡា​ក់កាយ​សំរាម​និង​ភក់​ចេញ​។​ខណ្ឌ​ចំនួន​៣​ក្នុងចំណោម​ខណ្ឌ​ខណ្ឌ​ទាំង​៤​បាន​ដំណើរការ​ស្ដារ​ជា​បន្តបន្ទាប់​ហើយ​នៅតែ​ខណ្ឌ​មួយ​គឺ​ខណ្ឌ​ចំកា​មន​ចាប់ពី​ថ្ងៃ​ទី​៩​មកដល់​ថ្ងៃ​ទី​១៥​មករា​មិនទាន់បាន​អនុវត្ត​យុទ្ធនាការ​ស្ដារ​ប្រព័ន្ធ​លូ​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ