សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន​ល្បែងស៊ីសង​លេង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រភេទ​ហ្គេម​បាញ់​ត្រី​កំពុង​ដំណើរការ​អាជីវ​កម្ម​យ៉ាង​រលូន​ក្នុង​សកាត់​ផ្សារ​ថ្មី​ទី​៣ ក្នុង​អាណាចក្រ​ខណ្ឌ ដូនពេញ​

បន​ល្បែងស៊ីសង​លេង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រភេទ​ហ្គេម​បាញ់​ត្រី​កំពុង​ដំណើរការ​អាជីវ​កម្ម​យ៉ាង​រលូន​ក្នុង​សកាត់​ផ្សារ​ថ្មី​ទី​៣ ក្នុង​អាណាចក្រ​ខណ្ឌ ដូនពេញ​

ទឹកដី​នៃ​អាណាចក្រ​ខណ្ឌ​ដូនពេញ ក្រោម​ការគ្រប់គ្រង​ដឹកនាំ​ដោយ លោម សុខ ពេញវុ​ធ  ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ទោះ ជាថ្មី៑ៗ​នេះ​លោក​ចៅហ្វាយខណ្ឌ​ទើបតែ​ទទួលបាន​ពានរង្វាន់​ថា​ជា​ខណ្ឌ​គំរូ  ឈាន​មុខ​គេ​លើ​ផ្នែក​ទេសចរណ៍ ទូទាំង​រាជធានី​យ៉ាងណាក៏ដោយ ក៏​សព្វ ថ្ងៃ​នេះ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​នៅតែ​មាន​ចំណុច​អវិជ្ជមាន​នៅ​ឡើយ  នោះ គឺ​ទីតាំង​បន​ល្បែងស៊ីសង​លេង​តាម​ប្រពន្ធ័​អេឡិចត្រូនិក​ខុសច្បាប់ ប្រភេទ ហ្គេម​បាញ់​ត្រី​ដែល​កំពុង​ពេញនិយម​សំរាប់​ក្រុម​អ្នក​ញៀន​ល្បែង ។​

​ប្រជា រដ្ឋ​បាន​រាយការណ៍​អោយ​សារព័ត៌មាន ដំណឹង​ភ្នំពេញ ដឹងថា សំបុក​វង់​បន ល្បែងស៊ីសង​មាន​លក​ហ​ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែងថិត​នៅខាងមុខ​អតីតមន្ទី​រ​គ្រឿងញៀន​ចាស់​គឺ​ជា​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅជាប់​នឹង​ហាង​ឈ្មោះ ពិភព​សាច់​អាំង 168  BBQ  នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧២  សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​តាម​ប្រភព​ពី​អ្នកញៀន ល្បែង​ជាច្រើន​នាក់​ក៏​ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ទីតាំង​បានចេញ ចូល​លេង​ជា​ញឹកញាប់​បាន​បញ្ជាក់​អោយដឹងថា នៅក្នុង​បន្ទប់​នៃ​ទីតាំង​បន ល្បែង​នោះគេ​ដាក់​សុទ្ធតែ​ទូ​ហ្គេម​បាញ់​ត្រី​ទាំងអស់​មាន​រហូត​ដល់​ទៅ​ចំនួន ៣៧​ទូ​រ ។​

​ប្រភព​បន្តទៀតថា នៅ​ខាងក្នុង​ទីតាំង​នោះ​គ្មាន​ល្បែង​ហ្គេម សំរាប់​បម្រើ​អោយ​លេង​ល្បែង​កំសាន្ត​សប្បាយ​នោះទេ គឺ​ភាគច្រើន​លេង ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​តែម្តង លេង​ឡើង​ដុះ​ស្នឹម​ជា​យូរ​មក ហើយៗ​គេ​បើក​បម្រើ​ភ្ញៀវ​អោយ​ចូល​លេង​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ពាក់ព័ន្ធ​នឹង​សំបុក​បន​ល្បែងស៊ីសង​ដ៏​ធំ​ខាងលើនេះ  លោក ជុំ វុទ្ធី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​បានអោយដឹងថា ចំពោះ​ទីតាំងនៅ​តំបន់​នោះ​លោក​បាន​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាតិ​អោយ មែន តែ​ក្នុង​កិច្ចសន្យា​អោយ​បើក​លេង​តែ​ល្បែង​ណា​ដែល​បម្រើ​ដល់​ការ សប្បាយ​ប៉ុណ្ណោះ មិន​បាន​អនុញ្ញាតិ​បើក​អោយ​លេង​ល្បែងស៊ីសង​នោះ ទេ ។

​ជុំវិញ​ករណី​បន​ល្បែងស៊ីសង​ទូរ​ហ្គេម​បាញ់​ត្រី​រាប់​សិប​គ្រឿង​នៅ​ទីតាំង ខាងលើ​នេះ​មតិ​មហាជន ក៏​ដូចជា​ពលរដ្ឋ​រស់​នៅ​ជិត​តំបន់​នោះ​បាន​សម្តែង នូវ​ការមិពេញ​ចិ​ត្តំពោះសមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​គ្រប់​ជាន់ថ្នាក់ ដោយ​ពួកគេ​រិះគន់ថា មិន​បាន​យកចិត្តទុកដាក់​ចំពោះ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពិសេស​គឺ​នៅ​ក្នុង​នោះ​មាន​ចំណុច​សំខាន់ គឺ​ភូមិ​-​ឃុំ គ្មាន​បន​ល្បែងស៊ីសង ប៉ុន្តែ​ដោយ​ឡែក​ក្នុង​អាណាចក្រ​ខណ្ឌ​ដូនពេញ ចំណុច​នេះ​គឺ​មិន​ត្រូវបាន​អាជ្ញាធរ​យក​មក​អនុវត្ត​អោយមាន​ប្រសិទ្ធភាព ឡើយ ។

​បែរជា​នាំគ្នា​យក​តួនាទី អំណាច​របស់​ខ្លួន​លួចលាក់​បិទបាំង បន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​លាភសក្ការៈ ។​

​ពលរដ្ឋ​សំណូមពរ​ដល់​លោក ឃួន ស្រេង ចៅហ្ចាយ​រាជធានី​ភ្នំពេញ​មេត្តា ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​តែម្តង​ទៅ​បាន​ឃើញជាក់ស្តែង ។ រាយការណ៍​ពី ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣

​សូមបញ្ជាក់​ថា ទីតាំង​នោះ​អ្នកកាសែត​មិន​អាច​ចុះ​ទៅ​ថត​យក​រូបភាព បានទេ អោយតែ​ហា៑ន​ថត​ច្បស់​ជា​ត្រូវ​ក្រុមជើងកាង​នៅ​ទីនោះ​រោម​ព័ទ្ធ​វៃ់់ គំរាម មិន​ខាន ព្រោះ​កន្លងមក​មាន​អ្នកកាសែត​ម្នាក់​ធ្លាប់​ត្រូវ​ក្រុមជើងកាង បង្ខំ​អោយ​លុប​រូបភាព​ចេញពី​កាម៉េរ៉ា ទើប​អាច​ចាក​ចេញ​បាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់