សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​អំពើពុករលួយ របស់​ក្រសួង​ទេសចរណ៍​ជា​បណ្តើរៗ​ហើយ​!

បែកធ្លាយ​រឿង​អំពើពុករលួយ របស់​ក្រសួង​ទេសចរណ៍​ជា​បណ្តើរៗ​ហើយ​!

ថ្មីៗ​នេះ​ក្រុម​អ្នក​សារពត៌មាន​យើង ទទួល​នូវ​ពត៌មាន​មិន​ប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ​លោក  ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​
​    ​
​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី 15 ខែវិច្ឆិកា ឆ្នាំ​2016 របស់​ឈ្មោះ​miyoskimakoto​និង​ឈ្មោះ satoruokada​ជនជាតិ​ជប៉ុន គោរព​ជូន​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ប្តឹង​ពី ឈ្មោះ NguyenThanhHai​ភេទ​ប្រុស ជនជាតិ​វៀតណាម ជា​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន IVCA consultants international Ltd. និង​គូរ​កន ពី​បទ​រំលោភ​កិច្ចសន្យា រំលោភ​ទំនុក ចិត្ត និង​ខ្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​លិខិត​ខ្លែង​។ នៅ​ក្នុង​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​នោះ គឺ​សរសេរថា កាលពី​ថ្ងៃ​ទី​27 ខែមិថុនា ឆ្នាំ​2016 យើងខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​VICA consultants international ltd ដែល​មានឈ្មោះ Nguyen thanhhai​ជា​នាយក​គ្រប់គ្រង​ទូទៅ​។ ហើយ​យើងខ្ញុំ​ឈ្មោះ niyoskimakoto​និង​ឈ្មោះ satoruOkata​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​អន្តរជាតិ នៅក្នុង​ក្រុមហ៊ុន​នេះ និង​មាន​ភារកិច្ច​គ្រប់គ្រង​ដឹកនាំ​ការងារ​បច្ចេកទេស​រួម​ក្នុង​គម្រោង កំណើន​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍​ប្រកបដោយ​បត្យាប័ន​នៃ​អនុ​តំបន់​ទន្លេមេគង្គ​។ គំរោង 46293/004 ហិញ្ញាប្បទាន​លេខ 3194-CAM (SF) ។ នៅក្នុង​អំឡុង​កិច្ចសន្យា​នេះ យើងខ្ញុំ​(​ដើមបណ្តឹង​ទាំងពីរ​ខាងលើ​) បាន​អនុវត្ត​ការងារ​ទៅ​តាម​កិច្ចព្រមព្រៀង​យ៉ាង​ទៀងទាត់ និង​ជួយ​ជម្រុញ​គំរោង​ខាងលើនេះ អោយបាន​សម្រេច​តាម​គោលការណ៍​របស់​ម្ចាស់​គម្រោង​។ ស្រាប់តែ​នៅ​ថ្ងៃទី​11 ខែវិច្ឆិកា ឆ្នាំ​2016 ក្រុមហ៊ុន​VICA Consultants International Ltd ដែល​មានឈ្មោះ Nguyen ThanhHai​បាន​ចេញ​លិខិត​បញ្ឈប់​ការងារ​យើងខ្ញុំ​ទាំងពីរ ដោយ​មិន​បាន​ពិភាក្សា​រក​ហេតុផល​លើ​បញ្ហា​បច្ចេកទេស​ហើយក៏​មិន​បាន​ជូនដំណឹង​ជាមុន​មក​យើងខ្ញុំ ទាំង​ពីរ​នាក់ និង​ម្ចាស់​គម្រោង​រួមមាន​ក្រសួង​ទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ។ នៅក្នុង​ពាក្យបណ្តឹង​ខាងលើ​បាន​ទាមទារ​អោយឈ្មោះ Nguyen ThandHai​និង​គូរ​កន បង់ប្រាក់​ខែ​មក​ខ្លួន​ចំនួន​ពីរ​ខែ ដែល​មាន​ទឹកប្រាក់​សរុប 85000$ (​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​ដុល្លា​សហរដ្ឋអាមេរិក​)​និង​សង​ជម្ងឺ ចិត្ត​ថ្លៃ​ខាង​បង់​ពេលវេលា​ចំនួន 2000000$ (​ពីរ​លាន​ដុល្លា​អាមេរិក​) ។​

​នៅក្នុង​រឿង​ខាងលើនេះ បើ​តាម​លោក ស៊ុយ សុខុន មេធាវី​ការពារ​ក្តី​អោយឈ្មោះ Miyoshi Makoto និង​ឈ្មោះ Sitoru Okada បាន​ប្រាប់​អោយដឹងថា កូនក្តី​របស់​លោក​ទាំង​ពីរ​ជា​មន្ត្រី​បច្ចេកទេស មកពី​ប្រទេស​ជប៉ុន ដែល​បាន​សិក្សា​គម្រោង​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ប្រកប​ដោយ​បត្យាប័ន នៃ​អនុ​តំបន់​ទន្លេមេគង្គរ​បស់​ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ។ ប៉ុន្តែ​ដោយ​គម្រោង​មួយ​នេះ​ត្រូវបាន​ក្រសួង​ប្រគល់​ទៅអោយ​ក្រុមហ៊ុន​VICA Consultant International Ltd របស់​វៀតណាម​ជា​អ្នកអនុវត្ត កូនក្តី​របស់​លោក​ទាំង​ពីរ​ក៏​បាន​ចុះ​កិច្ចសន្យា​ការងារ​ជាមួយ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​ទៅ ។ ហើយ​នៅក្នុង​អំឡុង​ពេល​កំពង់​អនុវត្ត​ការងារ​ត្រូវបាន​នាយក​គ្រប់គ្រង ក្រុមហ៊ុន បញ្ឈប់​ការងារ​ដោយ​មិន​បាន​ជូនដំណឹង​ជាមុន ហើយក៏​មិន​បាន​បើក​ប្រាក់ខែ​អោយ​កូនក្តី របស់​លោក​ចំនួន ពីរ​ខែ ចុង​ក្រោយ​ផង​ដែរ ។ លោក​មេធាវី​បាន​បញ្ជាក់​បន្ថែមថា​ចំពោះ​សំណុំរឿង​នេះ​ដែរ​កូនក្តី របស់​លោក​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​លោក អ៊ុក ធី​នី ជា​មន្ត្រី​ទទួល​គម្រោង​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍​ប្រកបដោយ​បត្យាប័ន នៃ​តំបន់​ទន្លេមេគង្គ និង​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ក៏ដូចជា​ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាង​មួយ​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំ​ទទួលបាន​ដំណោះស្រាយ ទើប​លោក​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ក្រែង​ទទួលបាន​យុត្តិធម៌​។​

​ជុំវិញ​ពត៌មាន​ខាងលើ បើ​តាម​ប្រភព​ពី​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​លទ្ធកម្ម នៃ​ក្រសួង ទេសចរណ៍​បាន​លួច​បង្ហើប​ប្រាប់​ក្រុម​អ្នក​សារពត៌មាន យើង​ក្នុង​លក្ខ័ន​មិនប​ច្ចេញ​ឈ្មោះ​ថា ចំពោះ​គម្រោង ខាងលើ បើ​មិន​មាន​ពាក់ព័ន្ធ​ជាមួយ និង​អំពើពុករលួយ​ទេ គឺ​មិន​ត្រូវបាន​ក្រុមហ៊ុន​វៀតណាម​ជា​អ្នកទទួល បាន​គម្រោង​នេះ​យកមក​អនុវត្ត​នោះ ព្រោះ​ក្នុង​ការដេញថ្លៃ គឺ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​នោះទេ​។ ម្យ៉ាងវិញទៀត​បើ ឯកឧត្តម រដ្ឋមន្ត្រី​មាន​គោលជំហរ​ក្នុង​ការរក​ដំណោះស្រាយ​រឿង គឺ​ត្រូវបាន​បញ្ចប់​យូ​ណាស់ មកហើយ តែ​នេះ​ពាក្យបណ្តឹង​ប្តឹង​ជាង​មួយ​ឆ្នាំ​ហើយ សួរ​ថា​ក្រសួង​ដោះស្រាយ​ដល់​ហើយ​? ហេងស៊យ ពាក្យបណ្តឹង​ចូល​ក្នុង​កន្ត្រក​សម្រាម​បាត់​ហើយ​មើលទៅ​?​។​
​    ​
​ជុំវិញ​ពត៌មាន​ខាងលើនេះ​អ្នក​សារពត៌មាន​យើង​ក៏​បាន​ព្យាយាម​សុំ​ការពន្យល់​ពី​លោក អ៊ុក នី​ដា និង​ឯកឧត្តម ថោង ខុន ផងដែរ ប៉ុន្តែ​មិន​មាន​ឱកាស​បាន​ជួប​ឡើយ ដូច្នេះ​មានតែ​ចាំ​ព្យាយាម​លើក​ក្រោយៗ​ទៀត​ចុះ ៕

 

Filed in: ព័ត៌មានជាតិ