សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សហគមន៍​អ្នកស្រុក​ម៉ាឡៃ បន្ទាយមានជ័យ ទទួលបាន​អណ្តូង​ទឹកស្អាត​ខ្នាត​ធំ​ចំនួន​១១ អណ្ដូង ពី​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា ប្រើប្រាស់

សហគមន៍​អ្នកស្រុក​ម៉ាឡៃ បន្ទាយមានជ័យ ទទួលបាន​អណ្តូង​ទឹកស្អាត​ខ្នាត​ធំ​ចំនួន​១១ អណ្ដូង ពី​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា ប្រើប្រាស់

បន្ទាយមានជ័យ​៖  លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា បាន​ចាត់តាំង លោកស្រី ម៉ាន ណាវី ជា​ជំនួយ ការ និង សហការី​សម្ព័ន្ឋ​យុវជន​មុស្លិម​កម្ពុជា ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើ​ការប្រគល់ និង​ដាក់អោយ​ប្រើប្រាស់​អណ្តូង​ទឹកស្អាត​ខ្នាត​ធំ ចំនួន​១១ អណ្ដូង ជូន​បងប្អូន​ប្រជាពលរដ្ឋ សហគម​ន៏ ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ មានជ័យ ។ ពិធី​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ១៣​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក​ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​១៤ មករា ២០១៨ បន្ទាប់​ពី​បញ្ចប់ ពិធី​សំណេះសំណាល និង តែងតាំង​សមាសភាព សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន ក្រោម អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ។

​លោកស្រី ម៉ាន ណាវី  បានបញ្ជាក់​ថា​៖  អណ្តូង​ទឹកស្អាត ទាំង​១១ គឺជា​ប្រភេទ​អណ្តូងទឹក​ខ្នាត​ធំ អាច​ប្រើប្រាស់​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ នៅ​សហគម​ន៏ ស្រុក​ម៉ាឡៃ  ដោយហេតុ​ថា អណ្តូងទឹក​និមួយៗ អាច​ទាញយក​ទឹក បាន​ក្នុង​១​ម៉ោង​រាប់រយ​គី​ប  ហើយ​វា​ជា​អំណោយ​សប្បុរសជន ប្រទេស​បារាំង តាមរយៈ​អង្គការ LIFE សហការ និង​អង្គការ មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា​។

​លោកស្រី ក៏​បាន​ផ្ដាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ដែល ប្រើប្រាស់ និង អជ្ញាធរ​ភូមិ ឃុំ សូមជួយ ថែរក្សា​សម្បត្តិ​រួម​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​យើង និង​ផ្តល់​ទំនុកចិត្ត ដល់​សប្បុរសជន​ផងដែរ មិនតែប៉ុណ្ណោះ អណ្តូង ទាំងនេះ វា​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​យ៉ាង​សំខាន់​សម្រាប់​តម្រូវកា​រ​ប្រជាពលរដ្ឋ​ម​សហគមន៍​យើង​នេះ​ផង​។

​លោកស្រី​បន្ត​ថា​៖  ក្នុង​ដំណាក់កាល​ដំបូង ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ដល់​បណ្តា​ភូមិ នានា យើងខ្ញុំ​នឹង​ព្យាយាម​អោយ​គ្រប់​ភូមិ​នានា​ក្នុង​ស្រុក​ម៉ាឡៃ ដែល​ជា​តំបន់​ព្រុំដែន​កម្ពុជា និង ថៃ អោយបាន ប្រើប្រាស់​ប្រភេទ​អណ្តូង​ទឹកស្អាត​បែបនេះ​អោយបាន យ៉ាង​តិច​មួយ​ភូមិ អណ្ដូង​១ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក ប្រើប្រាស់ ហើយ​ជំនួស​ពី​ការប្រើប្រាស់​ទឹក​អូរ  មក ប្រើប្រាស់​ទឹកស្អាត​វិញ​។

​លោកស្រី​ក៏​បាន​ថ្លែងថា​៖ សមិទ្ឋផល​ទាំងនេះ គឺ​មិន មែន បាន​ដោយ​ភាព​ចៃ​ដ​ន្តនោះ​ទេ តែ​វា​ជា​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់ ដែល​តែងតែ​គិតគូរ​ពី​ទុក្ខ​ធុរៈ​របស់​បងប្អូន មិន​ថា​ជិត​រឺ​ឆ្ងាយ​ដាច់​ស្រយាល​នោះទេ  លោក​នៅតែ​ពុះពារ​រក​ដំណោះស្រាយ គៀងគរ​រក ថវិកា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ចូលរួម​ដោះ​ទុក្ខលំបាក​នានា បាន​ទាន់ពេលវេលា យ៉ាងណាម៉ិញ ទោះបី​ខេត្តបន្ទាយមានជ័យ ត្បិត​នៅ​ឆ្ងាយ​ដាច់ ស្រយាល​ពី​រាជធានី​ភ្នំពេញ  ប៉ុន្តែ​ខេត្ត​នេះ ក្រោម​ការយក ចិត្ត​ទុកដាក់​របស់​សម្តេច​តេជោ​ហ៊ុន សែន យើង​ឃើញ​មាន​សមិទ្ឋផល​នានា ជាច្រើន ជាក់ស្តែង​ក្រៅពី​អណ្តូង​ទឹកស្អាត យើង​ទទួល​ស្គាល់ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា ជា​ពិសេស​ផ្លូវ ថ្នល់​ខ្វាត់ខ្វែង ព័ទ្ឋជុំវិញ​ខេត្ត បាន​បង្កលក្ខណៈ​ងាយស្រួល ច្រើន​ដល់​ប្រជាពលរដ្ឋ កសិករ និង​ឈ្មួញ​ក្នុងស្រុក ក្នុង​ការដឹកជញ្ជូន ផលិតផល​កសិកម្ម ទៅ​កាន់​ទីផ្សារ ទាំង​ក្នុង​និង​ទៅ​កាន់​ប្រទេស​ថៃ​ផងដែរ​។  ខេត្ដ​បន្ទាយមានជ័យ​ជា​ខេត្ត​ដែល​មាន​ច្រក​សេដ្ឋកិច្ច​យ៉ាង​ធំ​ផងដែរ ដើម្បី​នាំចេញ​នាំចូល​ផលិតផល​ខ្មែរ​,​ថៃ​,​បាន​យ៉ាង​ងាយ​ជាទីបំផុត​។

​បន្ទាប់ពី​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ជំនួយ លោកស្រី​បាន​ថ្លែងអំណរគុណ ដល់​អជ្ញាធរ​ភូមិ ឃុំ  ដែល​បាន​ចូលរួម​យកចិត្តទុកដាក់ សហការ​ក្នុង​ការផ្តល់​ព័ត៏មាន​ពី​តម្រូវការ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស លោកស្រី​បាន អគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង របស់ខ្លួន ដើម្បី​បម្រើ​ឲ្យ​ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​របស់​សម្ព័ន្ឋ​យុវជន​មុស្លិម កម្ពុជា ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​បុព្វហេតុ​សហគមន៍​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ