សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​មួយនា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ

ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​មួយនា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ

មណ្ឌល​គី​រី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៏​បង្ករ​អោយ​មាន​មនុស្ស​ស្លាប់​លើ​ក​នេះ​បាន​កើតឡើង ​នៅ ម៉ោង ៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦​ចំនុច​គីឡូ​ម៉ែត​លេខ​៦៣​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​អ្នកឃើញ​ហេតុ​ការណ៏​បាន​អោយដឹងថា គេ​បាន​ឃើញ​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ព​ណ៍សរ​មួយគ្រឿង បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ លុះ​មកដល់​ចំនុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​កែច្នៃ​មួយគ្រឿង បើក​បោះពួយ​ចេញពី​ចិញ្ចើម​ផ្លូវ​កាត់​មុខ​រថយន្ត​បង្ករ​អោយ​បុក​គ្នា​ ពេញទំហឹង​តែ​ម្ដង​។

​នគរបាល​ចរា​ចរណ៏នៃ​អធិការដ្ឋាន​ស្រុកកែ​វសីមា​បានអោយដឹងថា​ករណី​ គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ករ​ដោយ​រថយន្ត​សាំ​យ៉ុង​និង​ម៉ូតូ​កែច្នៃ​ ក្នុងនោះ​ក៏​មាន​ម្នាក់​ស្លាប់​ផងដែរ​។

​នគរបាល​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ឈ្មោះ​ជ័យ នៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។ ចំនែក​ភាគី​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក​លេខ 2AH3634 បើកបរ​ដោយ​ឈ្មោះ​យឹង សុ​ផានិត​ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​កាន់​ប័ណ្ណបើកបរ​លេខ B.KCH0008501 មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​សូមបញ្ជាក់​ថា​នគរបាល​ចរាចរណ៏​នៃ​ស្នងការ​ដ្ឋា​ន​ខេត្តមណ្ឌលគិរី​នៅ​ ថ្ងៃ​១​មករា​២០១៦​នេះ ក៏​កំពុងតែ​បើក​ប្រតិ​ប​ត្ត​ការ​រឹតបន្តឹង​ចរ​ចរណ៍ នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ផងដែរ ៕

 

2016_01_01b (2) 2016_01_01b (1)

 

Filed in: គ្រោះថ្នាក់ចរាចរណ៍