រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង៦៣ម៉ឺនតោន ក្នុងមានអង្ករក្រអូបរហូតដល់ជិត៤០ម៉ឺនតោនហើយក្រៅពីនេះមានអង្ករសជិត១៦ម៉ឺនតោន និងអអង្ករចំហុងជាង៨ម៉ឺនតោន ។ នេះបើយោងតាមរបាយការណ៍មួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានផ្សព្វផ្សាយដល់អ្នកសារព័ត៌មានក្នុងស្រុក ៕