សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រី​ក្រមុំ​ចិន​ហាត់​គង់​ហ្វូ​ជាមួយ​លោក​សង្ឃ​ដើម្បី​ធ្វើ​ឆ្មាំ​ទេសចរណ៍​

​ស្រី​ក្រមុំ​ចិន​ហាត់​គង់​ហ្វូ​ជាមួយ​លោក​សង្ឃ​ដើម្បី​ធ្វើ​ឆ្មាំ​ទេសចរណ៍​

ចិន ៖ ដើម្បី​ក្លាយ​ជា​សមាជិក​ជួយសង្គ្រោះ ឬ​ហៅ​ថា Goddess Lifesavers របស់​ក្រុមហ៊ុន​ទេសចរណ៍​របស់​ប្រទេស​ចិន​មួយ​ឈ្មោះ​ហ្គូ​ឡុង​សៀ​( Gulongxia Rafting) ក្នុង​ខេត្ត​ក្វាង​ទុង​បាន​តម្រូវឲ្យ​បេក្ខជន​ដាក់ពាក្យ​ជា​នារី​ទាំងអស់​ត្រូវ​ស្លៀក​ឈុត​ប៊ី​គីនី រួច​ហាត់​ជាមួយ​គ្រូ​ក្បាច់គុន​កុង​ហ្វូ ជាមួយ​សង្ឃ​សៅ​លិញ មុនពេល​ត្រូវ​ជ្រើសរើស​យក​។​

​ប្រភព​ពី​សា​រពតិមា​នបរទេស​បានឲ្យដឹង​ថា​៖​ការហ្វឹកហាត់​រយៈពេល​មួយ​សប្ដាហ៍ មាន​បេក្ខជន​ចូលរួម​ជាង ៣០​នាក់ ដើម្បី​ជម្រើស​ជា​អ្នក​ជួយសង្គ្រោះ​ប្រចាំ​តំបន់​ជិះ​កម្សាន្ត​។ បេក្ខជន​នីមួយៗ ត្រូវ​ចេះ​យ៉ាងហោចណាស់ ២​ក្បាច់ មុន​ឈាន​ដល់​វគ្គ​ជម្រុះ​វាយតម្លៃ​ចុងក្រោយ ដើម្បី​ក្លាយជា​បុគ្គលិក​របស់​ក្រុមហ៊ុន​។ ពួកគេ​ភាគច្រើន​បាន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​កីឡា និង​តម្រូវ​ឲ្យ​ចេះ​មូលដ្ឋានគ្រឹះ​ចំបាប់​ក្នុង​ទឹក​ទៀត​ផង​។​

​អ្នកនាំពាក្យ​តំបន់​ទេសចរណ៍​ខាងលើ​ប្រាប់​កាសែត​ថា សិល្បៈ​ក្បាច់គុន និង​ចំបាប់​ក្នុង​ទឹក អាច​ជួយ​ឲ្យ​ពួកគេ​មាន​រូបរាង​ស្អាត រឹងមាំ និង​ជា​អ្នក​សង្គ្រោះ​ជីវិត​ដ៏​ពូកែ​ថែម​ទៀត​។ នៅ​ពេល​ឆ្លង​ផុត​វគ្គ​ហ្វឹកហាត់ ឆ្មាំ​នារី​ទាំងនេះ​នឹង​ត្រូវ​រាប់​រង​ជួយសង្គ្រោះ​ជីវិត​ភ្ញៀវទេសចរ​ជា​នារី​ដូចគ្នា និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ពួកគេ​។​គេ​មិនដឹងថា​ថាវ​ន័យ​សង្ឃ​ស្រុក​ចិន​មាន​ការហាម​ប៉ះពាល់​រាងកាយ​ស្រីៗ​ដូច​វ​ន័យ​សង្ឃ​ពុទ្ធសាសនា​នៅ​ស្រុក​ខ្មែរ​អត់​នោះ​ទេ​?៕

 

Filed in: អន្តរជាតិ