ក្រចេះ ៖ នៅវេលាម៉ោង៦:៤៥នាទីព្រឹកព្រលឹមស្រាងៗថ្ងៃទីសៅរ៌ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣.មករា.២០១៨ មានករណីក្រឡាប់ឡានរថយន្តធំមួយដឹកឈ្រើណិតនៅតាមផ្លូវទៅស្រុកយួយនៅចំណុចចមុខបន្ទាយទាហានកងអនុសេនាធំលេខ១ភូមិត្រពាំងស្រែ ឃុំ២ ធ្នូស្រុកស្នួលដោយគ្មានសមត្តកិច្ចណាមកក្បែរឡើយ។
បន្ទាប់មកមានសេចក្តីរាយការណ៍ថាជាឡានដឹកឈើប្រណិតរបស់ឧញ៉ាឈ្មោះ ម៉ិក សុផាន់ណារ៉េត ហៅ ជ័យ ជាឧត្តមសេនីយយោធាជានាយកក្រុមហ៊ុនហួតម៉េងរីតាដែល ជាកូនជឹង របស់គ្រួសារអ្នកមានអំណាចម្នាក់ក្នុងការ ជួញ ដូរឈើប្រណិតរាប់សិបឆ្នាំមកហើយ នៅតំបន់ឧត្តរនៃប្រទេសកម្ពុជា។ឈើនេះត្រូវបានប្រភពពីមេព្រៃទម្លាយជាឈើរបស់
ក្រុមហ៊ុន អាំង អេន អាសូសីអេត ឡយីរ ខូ អិលធីឌី(លោកឧកញ្ញ៉ាជ័យ)ដែលមានលិខិតអនុញ្ញាតជាង១៥ម៉ែតគីបប៉ុណ្ណោះតែធាតុពិតដឹកលើសពីរដង។គឺមិនមែនក្នុងនាមក្រុមហ៊ុនហួតម៉េងរីតាដូចមុនទេ។
ការពិតឡានម្សៀឈ្មួញឈើឈ្មោះជ័យមានគោរម្យងថាជាឧកញ៉ាដែលគេស្គាល់ថាជាឈ្មួញឈើប្រចាំទសសត្សនោះកាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះក៏មាន រថយន្តសណ្តោងរ៉ឺម៉ក(V1) មួយគ្រឿងដឹកឈើប្រណីតពេញទ្រុងចំណុះមិនប្រមាណ៦០ម៉ែត្រគិបចេញ មកពីខេត្តស្ទឹងត្រែងតំបន់បាតអាងវារីអគ្គិសនីសេសាន២ ដោយឆ្លងកាត់ទីរួម ខេត្តក្រចេះ ចូលមកទឹកដីស្រុកស្នួល បម្រុងឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលែ (ឃុំ២ធ្នូ)ក៏បាន មកក្រឡាប់ប្រះដេកនៅមុខ សាលាស្រុកស្នួល ជាប់នឹងស្នាក់មេព្រៃផ្នែកឆ្លូងឈរជើងចាំរាប់ក្បាលឡានយកលុយផងដែរ។
គេមិនដឹងថាអាជ្ញាបណ្ណ័ឲ្យក្រុមហ៊ុន អាំង អេន អាសូសីអេត ឡយីរ ខូ អិលធីឌី(លោកឧកញ្ញ៉ាជ័យ)តើទទួលបានប្រភពផ្គត់ផ្គង់ឈើពីណាមកទេ។ព្រោះវាគ្មានឈើចាស់ឯណាសល់សម្រាប់ដឹកជញ្ជូននាំចេញនោះឡើយសូម្បីតែឈើដែលក្រុមលោកបង្ក្រាបរបស់លោកនាយឧត្តមសេនីយ៍សៅសុខាកាលពីដើមឆ្នាំ២០១៦ប្រមាណ៧ម៉ឺនម៉ែតគិបក៏ត្រូវបានដេញថ្លៃនាំចេញតៅស្រុកយួនដោយក្រុមហ៊ុនឧកញ៉ាស៊ីតាន់វីរៈហៅឧកញ៉ាលក្ស័អស់ទៅហើយ។
កន្លងមកមានសេចក្តីរាយការណ៍ថាម្សៀជ័យនេះរកស៊ីជាមួយអាជ្ញាបណ្ណ័ប្រម៉ូលឈើពីបានអាងទំនប់វ៉ារីអគ្គសិនីសេសានពីររបស់ឧកញ៉ាគិតម៉េងថៅកែក្រុមហ៊ុនរ៉ូយ៉ាលគ្រុប។តែអាជ្ញាណ្ណ័ប្រម៉ូលឈើធាតុពិតវាអស់សុពលភាពទៅហើយព្រោះសម្តេចហ៊ុនសែនបានសម្ពោធបិទទ្វារទំនប់វ៉ារីអគ្គិសនីសេសាន២ហើយ។
ដូច្នោះវាមានតែឈើប្រម៉ូលទិញខុសច្បាប់?!។ប្រសិនបើមិនច្រឡំតេកាលពី ថ្ងៃពុធ ទី២៧ ធ្នូ ២០១៧ នៅទីស្តីការគណរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកគ្នាពីការងារស្នូល និងការងារសង្គមមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី លោក ប៊ិន ឈិន ដែលមានការចូលរួមពីអភិបាលខេត្ត មន្ត្រីបរិស្ថាន កសិកម្ម និងរដ្ឋបាលព្រៃឈើ។
ក្នុងឱកាសនោះឮថាលោកសាយសំអាល់រដ្ឋមន្ត្រីវ័យក្មេងនៅក្រសួងបរិស្ថានអះអាងថាគ្មានទេបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅសល់តែអាតូចៗតែប៉ុណ្ណោះ?។បើចឹងតើក្រុមហ៊ុន អាំង អេន អាសូសីអេត ឡយីរ ខូ អិលធីឌី(លោកឧកញ្ញ៉ាជ័យ)បានឈើពីណាដឹកទាល់តែក្រឡាប់ឡានចឹង?។ក្រៅពីនេះនៅតំបន់ភូមិភាគឥសាន្តនិងកំពុងក្រៅពីនេះនៅតំប់ន់ភូមិភាគឥសាន្តប្រទេសមានឧកញ៉ាជាច្រើនបាននិងកំពុងដឹកជញ្ជូនឈើប្រណិតចេញទៅស្រុកយួន!!។