សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក លី ខឺ​ឈាង ត្រឡប់​ទៅ​ចិន​វិញ​ហើយ ដោយ​ទុក​ចំណងដៃ​ជិត​៣០០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​

​លោក លី ខឺ​ឈាង ត្រឡប់​ទៅ​ចិន​វិញ​ហើយ ដោយ​ទុក​ចំណងដៃ​ជិត​៣០០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា​នេះ នាយករដ្ឋមន្ដ្រី​ចិន លោក លី ខឺ​ឈាង ត្រឡប់​ទៅ​ចិន​វិញ​ហើយ ហើយ​បាន​ទុក​ចំណងដៃ​ជា​ជំនួយ​ឥត​សំណង​នូវ​ទឹកប្រាក់​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្ពុ​ជា អភិវឌ្ឍន៍​លើ​គម្រោង​ធំៗ​មួយចំនួន ។​

​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក លី គឺ​ឈាំ​ង នាយក​រដ្ឋ​មន្ត្រិ​ចិន បានឲ្យដឹងថា “​ចំពោះ​ជំនួយ​ឥត​សំណង​វិញ នាយករដ្ឋមន្ត្រី​ចិន បាន​ជម្រាបជូន​សម្តេច​តេជោ​ហ៊ុន សែន​ថា ប្រទេស​ចិន​នឹង​ផ្តល់ជូន​មូលនិធិ​ឥត​សំណង ១,២០០​លាន​យ័ន សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្នាត​តូច និង​មូលនិធិ​ប្រមាណ ៦០០​លាន​យ័ន​ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ជាដើម​” ។​

​សម្តេច ហ៊ុន សែន បាន​អរគុណ​ដល់​មិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់ ជួយ​ដល់​ការអភិវឌ្ឍ​កម្ពុជា រួម​ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តូចធំ ជាច្រើន​នៅក្នុង​ប្រទេស ដើម្បី កាត់បន្ថយ​ភាពក្រីក្រ​ធ្វើ ឲ្យ​ជីវភាព​រស់នៅ​របស់ ប្រជា​ពលរដ្ឋ​កាន់តែ ល្អប្រសើរ​ឡើង ៕

 

Filed in: ព័ត៌មានជាតិ