សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​អង្គភាព​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​មិន​ព្រម​អនុវត្ត​ប្រពន្ធ័​ត្រួតពិ​និត្យ​អេឡិចត្រូនិក​រក្សាទុក​ប្រពន្ធ​ការិយាធិបតេយ្យ​ដើម្បី​រក​លាភសក្ការៈ​?

​មេ​អង្គភាព​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​មិន​ព្រម​អនុវត្ត​ប្រពន្ធ័​ត្រួតពិ​និត្យ​អេឡិចត្រូនិក​រក្សាទុក​ប្រពន្ធ​ការិយាធិបតេយ្យ​ដើម្បី​រក​លាភសក្ការៈ​?

ភ្នំពេញ ៖ គ្មាន​គយ​ណាមួយ​ដែល​មិន​កេះកៀវ​នោះទេ​!​។​នេះ​ជា​អះអាង​របស់​អ្នករកស៊ី​នាំចេញ​នាំចូល​ទំនិញ​ដែល​ត្រូវ​អារ​សាច់​ជូន​គយ​ទើប​រកស៊ី​បាន​បើទោះបីជា​រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើការ​កែទម្រង់​គយ​ដើម្បី​លុបបំបាត់​អំពើរ​ពុករលួយ​ធានា​ចំណូល​ពន្ធ​និង​បង្កើន​ការទុកចិត្ត​ពី​ធុរកិច្ច​ជន​ក៏ដោយ ។​

​ប្រភព​ពី​អ្នករកស៊ី​តាម​ច្រក កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​បាន​ព្រលយ​ឲ្យដឹងថា​៖​ដោយសារ​ត​តែ​ប្រពន្ធ័ការិយាល័យ​ធិបតេយ្យ​នេះ​ហើយ​បាន​ធ្វើឲ្យ​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ អាច​រក​ចំណូល​តាមរយៈ​កេះ​ខ្មៅ​(​លុយ​ក្រោម​តុ​)​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ​។​

​ករណីយ៍​នេះ​ក្រុម​អ្នក​រត់​ការទំនិញ​វិនិយោគ​នាំចូល​បាន​បង្ហើប​ថា​៖ បើទោះជា​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​មក​លើ​អ្នកវិនិយោគទុន​រហូត​ដល់​រាល់​ទំនិញ​រោងចក្រ​កាត់ដេរ​ពន្ធ​-​អាករ​ជា​បន្ទុក​របស់​រដ្ឋ ប្រយោជន៍​អោយ​គេ​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ ក​អោយ​ពលរដ្ឋ​ខ្មែរ​ក៏ដោយ​ក៏​មន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​នេះ​ឆ្លៀត​ទាញយក​ប្រយោជន៍​ពី​អ្នកវិនិយោគ​ទាំង​បំពាន​ទៅ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដើម្បី លើកទឹកចិត្ត​អ្នកវិនិយោគទុន ។​

​បើ​តាម​ការលើកឡើង​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​ប្រតិវេទន៍​គយ​អោយ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សំភារៈ​កាត់ដេរ​បានឲ្យដឹង ថា​៖ យ៉ាង​តិច​មួយ​ឯកសារ​ប្រតិវេទន៍​គយ​ត្រូវ​ចំណាយ​ចាប់ពី​៩០​ដុល្លារ​ទៅ​១០០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​កូនចៅ​លោក​ស៊ុន​ឆាយ​តាម​ជំនាញ​ដោយ​គ្មាន​វិក័យ​ប​ត្រ័​បង់ព​ន្ធ​ដោយ​គេ​និយាយ​ថា​មេ​ឲ្យ​បង់​(​សិក​)​។ ក្នុងនោះ​មួយ​ឯកសារ លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​បាន​បង្ខំ​អោយ​បង់លុយ​ដូចតទៅ​៖
១-​ត្រូវ​បង់លុយ​អោយ​មន្ត្រី​គយ​ផ្នែក​ចុះ​លេខ​ចំនួន​៥​ដុល្លារ​។​
២-​ខាង​គណនេយ្យ​លោក ស្វាយ ម​រ៉ា ចំនួន​១០​ដុល្លារ ។​
៣-​ក្រុម​ត្រួតពិនិត្យ​របស់​លោក សាយ សូ​ផា មួយ​កុងតឺន័រ​១០​ដុល្លារ ៤-​ក្រុម​គយ​ចាំ​យក​លុយ​នៅ​កន្លែង​គណនេយ្យ​សម្រាប់​រាប់​ក្បាល​កុងតឺន័រ​ទំហំ​៤០​ហ្វីត​ចំនួន​៥០​ដុល្លារ និង​ទំហំ​២០​ហ្វីត​៤០​ដុល្លារ​។​
៥-​បង់​អោយ​អនុប្រធាន​ដូចជា​លោក ប៊ុ​ស ចំរើន លោក គឹម សាគល និង​អ្នកស្រី ប៊ូ ផល្លី មួយ​ឯកសារ​ចំនួន​៥​ដុល្លារ និង​
៦-​បង់​អោយ​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​នេះ​តែម្តង​មួយ​ឯកសារ​ចំនួន​១០​ដុល្លារ​។​

​ក្រុម​អ្នក​រត់​ការ​បន្ត​ថា​៖ ជាធម្មតា​ឯកសារ​ចុះ​ប្រតិវេទន៍​គយ​ត្រូវ​ឆ្លងកាត់​គយ​និង​បង់លុយ​ក្រោម​តុ​បែបនេះ​ក្នុង​មួយ​ថ្ងៃ​មាន​ចាប់ពី​៣០​ទៅ​៤០​ឯកសារ ។​បើ​ចឹង​សាកគិ​ត​មើលថា​៖​គយ​លោក​ស៊ុន​ឆាយ​កៀប​ជម្រិត​ពី​ក្រុមហ៊ុន​វិនិយោគ​បាន​ប៉ុន្មាន​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​?​។​ម្យ៉ាងទៀត​ក្នុង​មួយ​ឯកសារ​ពេល​មក​ចុះ​លេខ​ម្តងៗ​មិនមែន​តិច​កុងតឺន័រ​ឡើយ គឺ​យ៉ាងតិច​ចាប់ពី​៥​កុងតឺន័រ​ទៅ​១០​ឬ​១៥​កុងតឺន័រ ហើយ​មួយ​កុងតឺន័រ​បង់លុយ​ក្រោម​តុ​ចាប់ពី​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ ។​

​ករណី​ទារលុយ​គ្មាន​វិក័យ​ប​ត្រ័​បង់ពន្ធ័​គេ​សង្ស័យថា​៖​ប្រាក់​នេះ​មិន​បង់​ចូល​រដ្ឋ​ទេ ដែល​ជា​ទម្លាប់​ក្នុង​រយះពេល​១​សប្តាហ៍​ឬ​ពីរ​សប្តាហ៍​ត្រូវគេ​ខ្សឹប​ថា​លុយ​កេះ​ខ្មៅ​នេះ​ក៏​ត្រូវបាន​លោក​ស៊ុន​ឆាយ​ឲ្យ​បែងចែក​គ្នា​ម្តង​តិច​ច្រើន​ទៅតាម​ឋានៈ​តួនាទី​។ ប្រហែល​ដោយបាន​អនុសាសន៍​ពី​សម្តេច​តេជោឲ្យ​ប្រធាន​ក្រុមហ៊ុន​ពិនិត្យមើ​លអ្ន​ករត់​ការណ៍​របស់​ខ្លួនផង​ខ្លាច​វា​កុហក​ហើយ​មើល​ទៅ​បាន​ជា​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​បាន​បដិសេធ ប្រាប់​កាសែត​ថា​៖ ឯកសារ​បែបនេះ ពន្ធ​-​អាករ​ជា​បន្ទុក​របស់​រដ្ឋ មិន​មាន​អ្នកណា​ហ៊ាន​យកលុយ​ទេ​(​ស៊ិក​)​។​

​ពាក់ព័ន្ធ​និង​សេច​ក​ក្តី​រាយការណ៍​ថា​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​នាំ​ចូល​ត្រូវ​បង់​លុយ​មួយ​ឯកសារ​ពី​៩០​ដុល្លារ​ទៅ​១០០​ដុល្លារ​ទៅ​កាន់​មន្ត្រី​គយ​កំពង់ផែ​ស្វយត័​ភ្នំពេញ លោក ស៊ុន ឆាយ​បាន​ប្រតិកម្ម​ជា​មួយ​សំណួ​កាសែត​ថា​៖​អ្នកឯង​ដឹង​ពី​តួលេខ​លុយ​នេះ​មកពីណា​..​អ្នកណា​អោយ​អ្នកឯង​ដឹង​ច្បាស់​ម្លេះ​..​រួច​ក៏​បិទ​ទូរស័ព្ទ​។​ករណីនេះ​អ្នក​រត់​ការ​បាន​វាយបក​វិញ​ថា​៖​អូ​ខេ​បើ​ចឹង​គយ​កំពង់ផែ​ស្វយត័​ភ្នំពេញ​ហ៊ាន​កែទម្រង់​ការត្រួតពិនិត្យ​ដោយ​បង្កើតឲ្យមាន​ច្រកចេញ​ចូល​តែ​មួយ​ឬ​ប្រពន្ធ័​ត្រួតពិនិត្យ​អេឡិចត្រូចនិច​ទេ​?​។​

​តើ​សេចក្តីរាយការណ៍​ស្តីពី​ការ​ចាប់បង្ខំ​ឲ្យ​បង់លុយ​ក្រោម​តុ​ជូន​មន្ត្រី​គយ​កំពង់ផែ​ស្វយត័​ភ្នំពេញ​បែបនេះ​លោក​មេគយ​ធំគុន​ញឹម​និង​ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ជា​អ្នក​និយម​កែទម្រង់​ដឹង​អត់​?​ព្រោះថា​ការ​រក្សាទុក​ប្រពន្ធ័​ការិយាធិបតេយ្យ​លោនៅ​កំពង់ផែ​ស្វយត័​ភ្នំពេញ​វា​មិនមែន​ជា​បំណង​ចង់​បានរ​បស់​ធុរៈ​ជន ក្នុង​ការរកស៊ី​បង្កើត​ការងារ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​នោះ​ឡើយ ។​

​មានព័តិ​មាន​ថា​ការដែល​លោក ស៊ុន ឆាយ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺ​គាត់​មាន​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្នាក់ ឈ្មោះ ចិត្រ ដែល​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​?!​។​ព្រោះ​នៅពេល​ដែល​មន្ត្រីក្រោមឱវាទ សួរដេញដោល ជុំវិញ​បញ្ហា​ចំ ណូល​ចំណាយ គឺ​លោក ស៊ុន ឆាយ តែងតែ​យកឈ្មោះ​រដ្ឋលេខាធិការ ដែលជា​ខ្នងបង្អែក​របស់ខ្លួន មក​គំរាម​គេឯង យ៉ាង​កំរោល ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ខ្លួន​។​

​ក៏​មាន​ព​តិមាន​ថា​សំណង់ផ្ទះ រដ្ឋលេខាធិការ ក្រសួង​ហិរញ្ញវត្ថុ​ម្នាក់​នោះ នៅ​ព្រែក​តា​មាក់ ស្រុក ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ត្រូវ​បាន​គេ​និយាយថា​មានកា​ជួយ​ជ្រោមជ្រែង​សាង់សង​ពី​លោក​ស៊ុន​ឆាយ​ដែរ​?៕

 

Filed in: ព័ត៌មានជាតិ