សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក កែត ស៊ីវីនី មេផ្សារ​ដើមគរ​មិន​រងានឹង​ការ​ព្រមាន​របស់​ចៅ​ហ្វាយ​រាជ​ធានី​ភ្នំពេញ​ទេ

លោក កែត ស៊ីវីនី មេផ្សារ​ដើមគរ​មិន​រងានឹង​ការ​ព្រមាន​របស់​ចៅ​ហ្វាយ​រាជ​ធានី​ភ្នំពេញ​ទេ

ភ្នំពេញ ៖ លោក កែត ស៊ីវីនី ប្រធាន ផ្សារដើមគរ ត្រូវបានគេនិយាយថា ៖ អាចប្រឈមនឹងការដោះដូរតំណែង ពី ព្រោះតែមេផ្សារ​រូបនេះ បានធ្វើឱ្យប៉ះ ពាល់ ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ អាជីវករលក់ដូរលក់ដូរ ។ ពាក្យចចាម អារ៉ាមនេះ បានកើតឡើង បន្ទាប់​ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានព្រមានយ៉ាងធ្ងន់ៗ កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៣ ក្នុង អង្គប្រជុំជាមួយមេ​គ្រប់​ផ្សារទូទាំង ២៤ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ឈប់នូវ រាល់សកម្មភាព គាបសង្កត់អាជីវករ លក់ដូរកំប៉ិកកំប៉ុក តាមកញ្ច្រែងដែល បង្ខំឱ្យបង់ប្រាក់ និងការលួចពង្រីក បង្កើតតូបថ្មីខុសពីគោលការណ៍ របស់ សាលារាជធានីភ្នំពេញ ។

ទាក់ទងនឹង ការកាក់កប ក្នុង​តួនាទីជាប្រធានផ្សារ លោកប៉ា សុជាតិវង្ស បានលើកឡើង ថាៈ ដោយសារតែអំពើពុករលួយអស់ លោក​ប្រធានគណៈកម្មាការផ្សារ ធ្វើ ខុសពីគោលការណ៍ សាលារាជធានី ភ្នំពេញរកចំណូលបាន គឺពួកគេមិនចង់ យកទេ ត្រឹម​តំណែង​អភិបាលរងខណ្ឌ ប្ញុចៅសង្កាត់ជាដើម ។ អាជីវករ ជា ច្រើន ដែលក្លាយទៅជាចំណាប់ខ្មាំង ប្ញុជនរងគ្រោះ ដោយសារតែ​លោក កែត ស៊ីវីនី ប្រធានផ្សារដើមគរបង្កើត ក្រុមសន្តិសុខរាប់សិបនាក់ ឱ្យដើរគាប សង្កត់ទារលុយ បានគាំទ្រចំណាត់ការ របស់​ចៅ​ហ្វាយរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ។ អាជីវករក្រីក្រតូច តាច និយាយថា ៈ សព្វថ្ងៃនេះលោក កែត ស៊ីវីនី បានចាត់​ចែង​ឱ្យក្រុមសន្តិសុខ និងមន្ត្រីរបស់ខ្លួនជាច្រើននាក់ ដើរប្រ មូលប្រាក់ពីអាជីវករលក់ដូរ តាមផ្លូវ សាធារណៈ ទារលុយផ្នែកសន្តិស​ុខ, ទារលុយផ្នែកសណ្តាប់ធ្នាប់, លុយថ្លៃ យាម,លុយប្រចាំខែ, លុយអនុញ្ញាតឱ្យ លក់តាមកន្លែងនីមួយៗ លុយប្រចាំឆ្នាំ លុយ​ភាស៊ី,លុយថ្លៃអនាម័យ, លុយ ពីអាជីវករលក់តាមខត្រ័, ទារលុយ អាជីវកម្មទឹក, លុយថ្លៃលាងសម្អាតផ្លូវ លុយការពារ, លុយ​ឡាន​ដឹកទំនិញចូល ផ្សារ,លុយពីក្រុមម៉ូតូឌុប ចូលផ្សារ ដើម្បីចាប់ម៉ូយ,លុយអាណត្តិ, លុយ អាជីវកម្មភ្លើង, លុយថ្លៃចំណតរថយន្ត លុយ សម្រាប់បង់ឱ្យសណ្តាប់ធ្នាប់ខណ្ឌ លុយតូបក្រៅប្លង់និងតូបក្នុងប្លង់ ពិ សេសពុករលួយខ្លាំងបំផុត ពេលកាត់ ឈ្មោះតូប ។​តាមរយៈការចាត់តាំង សន្តិសុខ ឱ្យប្រមូលតាមរូបភាព ដូច ខាងលើនេះ មានការវាយតម្លៃថាៈ យ៉ាងហោចណាស់ក៏លោកកែត ស៊ីវីនី អាចប្រមូលលុយបានក្នុង១ខែ ជាង៤០លានរៀល។ មេផ្សារដើមគរ រូបនេះបានផ្តល់ប្រាក់រង្វាន់ប្រាក់ខែជាការលើកទឹកចិត្ត ដល់ក្រុមដើរប្រមូល ប្រាក់ ក្នុងសកម្មភាពគាបជំរិតអាជីវករ ដោយបែងចែកជាប្រាក់បៀរវត្សរ៍ ដូច ខាងក្រោម ក្រុមសន្តិសុខ​ក្នុង​១ ខែ ៣០ ម៉ឺនរៀល អនុប្រធានក្រុមសន្តិសុខ១ខែ ៣៥ម៉ឺនរៀល, ប្រធានក្រុមសន្តិសុខ១ខែ ៤០ម៉ឺនរៀល, ប្រធានផ្នែកសន្តិសុខ១ខែ ៤៥ម៉ឺនរៀល និងសមាជិកគណៈកម្មាការ១ខែ៥០ម៉ឺនរៀល ព្រមទាំងប្រាក់ ឧបត្ថម្ភ ដែលពួកគេដើរប្រមូលពី អាជីវករ ប្រឈមនឹង​ការ​ជេរដាក់ បណ្តាសារគ្រប់បែបយ៉ាង ប៉ុន្តែនៅ តែប្រមូលបានត្រូវលើកទឹកចិត្ត តាម រយៈការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុង១ថ្ងៃ១ម៉ឺនរៀល​​ទៅ ២ ម៉ឺនរៀលក្នុងម្នាក់ ។

កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ផ្លូវចំនួន៣ ខ្សែគឺផ្លូវលេខ៣៣៦ ឋិតនៅខាងជើង ផ្សារ,ផ្លូវលេខ២៣៥ ខាងកើតផ្សារ និង ផ្លូវលេខ ៣៤៦ ខាងត្បូងផ្សារ មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានទេ ដោយ​សារតែលោក កែត ស៊ីវីនី ប្រធានផ្សារ ដើមគរពុះច្រៀកចែកគ្នា ធ្វើជាកន្លែង លក់ដូរ ក៏ដូចជាអនុញ្ញាតឱ្យម្ចាស់ផ្ទះ បង្កើតជាកន្លែងលក់ដូរ និងក្លាយទៅ ជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួត របស់ ប្រធានផ្សាររូបនេះ យ៉ាងណែនពេញ ដៃ ។

ប្រធានផ្សារដើមគរឈ្មោះ កែត ស៊ីវីនី ត្រូវបានគេចាត់ទុកថាៈគឺជាអ្នក បង្កើតឱ្យមានអំពើពុករលួយ ធ្វើបាប គាបសង្កត់បង្ខំឱ្យ​អាជីវ​ករ បង់ប្រាក់ ឈានមុខគេ ក្នុងចំណោមផ្សារទាំង អស់ក្នុងរាជធានីភ្នំពេញ ។ ដូច្នេះទង្វើ ទាំងអស់នេះអាចជាកម្មវត្ថុ ក្នុងចំណាត់ ការអភិបាលរាជធានីភ្នំពេញ ក្នុងការ លុបបំបាត់ និងដកមុខតំណែង ។

ថ្មីៗនេះ ប្រភពពីសាលាខណ្ឌទួលគោក បានឱ្យដឹងថា ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានកោះប្រជុំ​ដោយ​បង្កើត​​គណៈកម្មការមួយ ដែល មានលោកកែវ ពេជ្រមុន្នី​ជា​ប្រធាន ដើម្បីដឹកនាំកម្លាំង និងមន្ត្រីជំនាញចុះ ស្រាវជ្រាវលើទង្វើដែល​លោក កែត ស៊ីវីនីបានអនុវត្តនាពេលកន្លងមក ហើយ បានធ្វើឱ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់អាជីវករ ។ សង្ឃឹមថាៈលោក កែត ស៊ីវីនី នឹងត្រូវបានសាលារាជធានី ភ្នំពេញប្តូរចោល នៅក្រោមរូបភាព កែទម្រង់ប្ញុវះកាត់សាច់ស្អុយចេញ មិន មែនត្រឹមតែឆ្លុះ​កញ្ចក់​នោះទេ ៕

pasocheatvong_ketsivini

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់