សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ​២​នាក់​ត្រូវបាន​ក្រុម​រដ្ឋអាជ្ញា​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​ជា​ផ្លូវការ​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ​២​នាក់​ត្រូវបាន​ក្រុម​រដ្ឋអាជ្ញា​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​ជា​ផ្លូវការ​

មី​យ៉ាន់​ម៉ា ៖ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុម​រដ្ឋអាជ្ញា​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ទៅលើ​អ្នកកាសែត​២​រូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ (Reuters) ថា បាន​បំពាន​ទៅលើ​ច្បាប់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ហាមឃាត់​ការ​ចែកចាយ​ព័ត៌មាន​សម្ងាត់ ដែល​នេះ​នឹង​ធ្វើឲ្យ​រឿងក្តី​នេះ​បន្ត​ទៅមុខ​ទៀត​បើទោះបីជា​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​យ៉ាងណាក៏ដោយ​។​

​អ្នកកាសែត​២​នាក់​នោះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ បន្ទាប់ពី​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​បំពាន​ច្បាប់​សម័យ​អាណានិគម​ដោយ​បាន​ទទួល​ក្រដាស​ព័ត៌មាន​សម្ងាត់​ពី​មន្ត្រីប៉ូលិស​២​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​រដ្ឋ​រ៉ាក់​ខាញ ជា​កន្លែង​ដែល​កងកម្លាំង​សន្តិសុខ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បំពាន​សិទ្ធិមនុស្ស​ប្រឆាំង​ទៅ​លើ​ពលរដ្ឋ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​បណ្តាលឲ្យ​មនុស្ស​រាប់ម៉ឺ​ន​នាក់​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែស​។​

​នៅពេល​ដែល​អ្នកកាសែត​ទាំង​២​ស្ថិត​នៅលើ​រថយន្ត​របស់​ពន្ធនាគារ​បន្ទា​ប់​ពី​ចាកចេញ​ពី​តុលាការ​, អ្នកកាសែត​ម្នាក់​បាន​ស្រែកថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កំពុងតែ​ចោទប្រកាន់​ពួកគេ​ដូច្នេះ​គឺ​ដើម្បី​កុំឲ្យ​ពួក​គេ​រកឃើញ​ការពិ​ត​។ ពួកគេ​ទាំង​២​នាក់​ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគា​រយៈពេល​១៤​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ដូច​ការចោទប្រកាន់​មែន​។​

​មេធាវី​របស់​ជនជាប់ចោទ​ទាំង​២​បាន​និយាយថា លោក​ក៏​បាន​ស្នើ​ឲ្យ​ដោះលែង​ពួកគេ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បន្ទាន់​ផង​ដែរ ប៉ុន្តែ​ចៅក្រម​បាន​និយាយថា​លោក​នឹង​ត្រួតពិនិត្យ​មើល​សាជាថ្មី​ចំពោះ​សំណើ​នេះ ហើយ​នឹង​សម្រេច​នៅ​សវន​ការលើក​ក្រោយ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​រដ្ឋាភិបាល​ស៊ីវិល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ដែល​នៅតែ​បន្ត​ប្រើប្រាស់​ច្បាប់​សម័យ​អាណានិគម​ដើម្បី​គំរាមកំហែង និង​ចាប់​អ្នកកាសែត​ដាក់គុក​៕

 

Filed in: ព័ត៌មានជាតិ