សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក​ញ្ញ​ម៉ូលី​កា​អួត​ពី​រឿង​លក់​ឡេ​ចំណេញ​!​តើ​ស្រី​លក់​ឡេ​ត្រូវតែ​ស៊ិ​ច​ស៊ី​?

​ក​ញ្ញ​ម៉ូលី​កា​អួត​ពី​រឿង​លក់​ឡេ​ចំណេញ​!​តើ​ស្រី​លក់​ឡេ​ត្រូវតែ​ស៊ិ​ច​ស៊ី​?

ភ្នំពេញ​ ៖ ​គេ​សង្កេតឃើញថា​តាម​បណ្តាញ​សង្គម​មាន​មនុស្ស​ជាច្រើន​ប្រកប​មុខរបរ​ថ្មី​គឺ​រកស៊ី​លក់ទំនិញ​តាម​អន​ឡាញ​។​មូលហេតុ​គឺ​វា​កាក់កប​។​តែ​ដើម្បី​បាន​លកដាច់​អ្នកលក់​ត្រូវតែ​ស្អាត​ស្រស់​និង​ស៊ិច​ស៊ី​ផងដែរ​។​ជាក់ស្តែង​កញ្ញា​ម៉ូ​លីកា​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​រយាល​ពី​ការងារ​សិល្បៈ​គឺ​ដោយសារ​តែ​កំពុង​មមាញឹក​ខ្លាំង​ជាមួយ​នឹង​មុខរបរ​លក់​ផលិតផល​តាម​អន​ឡា​ញ ។​

​ជា​តារា​ម្នាក់​ម៉ូ​លីកា បាន​ឲ្យ​កាសែតដឹងថា​៖ ពី​មុន​នាង​ឡាយ​វីដេអូ​តាម​ហ្វេ​សប៊ុក​លក់​តែ​ជ្រ​ក់​ជើង​មាន់តែប៉ុណ្ណោះ​តែ​មួយ​រយៈ​នេះ​នាង​បាន​បែកគំនិត​លក់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជា​ច្រើន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​។​

​ម៉ូ​លីកា​បាន​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​យកមក​លក់​នៅ​តាម​អន​ឡាញ​មាន​ទាំង ថ្នាំលាប​ឲ្យ​ស្បែក​ស្អាត រាង​ស្លីម ថ្នាំ​បំបាត់​មុន បំបាត់​ជាំ ថ្នាំ​សម្រក​រាង ថ្នាំ​បណ្តុះ​សក់ ពន្លូត​កម្ពស់ ឡេ​លាប​ស្បែក​ឲ្យ​ស​ជា​ដើម ពោល​គឺ​មាន​គ្រប់​ប្រភេទ​ទាំង​អស់ ។​ផលិតផល​ទាំងនោះ​គឺ​នាំ​យក​មក​ពី​ប្រទេស ថៃ កូរ៉េ ជប៉ុន និង​អាមេរិក​ជាដើម​ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។​

​ម៉ូ​លីកា បាន​បង្ហើប​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃ​នាង​រក​ចំណូល​បាន​ពី​ការលក់​ផលិតផល​តាម​អន​ឡាញ​បាន​ជិត​១​ពាន់​ដុល្លារ ដូច្នេះ​ក្នុង​១​ខែៗ​នាង​អាច​សល់​យ៉ាងតិច​ក៏​ខ្ទង់​ម៉ឺន​ដុល្លារ ដែរ​ខណៈ​ដែល​នាង​ក៏​នៅតែ​ឆ្លៀត​លក់​ជ្រក់​ជើងមាន់​ជាធម្មតា​។ សូម្បី​តែ​អាណិកជន​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​ក៏​កុម្មង់​ទិញ​ផលិតផល​នាង​ដែរ​ដូចជា​នៅ​ប្រទេស​ស្វីស ញ៉ូ​ដឺ​លែ​ន៍ អូស្ត្រាលី អាមេរិក កូរ៉េ និង​ថៃ ជាដើម​ ។ ​ជឿ​ដែរ​?

 

Filed in: សិល្បៈ កំសាន្ត