ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីខេត្តរតនគីរី ឈ្មួញឈើស្ទាវដ៏ល្បីឈ្មោះហូវ ជីវ៉ៃ បានចាប់ផ្តើមប្រមូលទិញឈើប្រណិតដើម្បីនាំចេញទៀតហើយបន្ទាប់ពីសម្ងំមួយរយៈទុកឱកាសឲ្យម្សៀប៉ុលវិសាលមេការឧកញ៉ាទ្រីភាពដើតួរចេញឈើជំនួស។ប្រជាពលរដ្ឋរាយាករណ៍ថាឈ្មួញស្ទាវហូជីវ៉ៃនេះបានប្រមូលឈើយកមកស្តុបទុកតាមមាត់ទន្លេវើនសៃនៅក្នុងទឹកដីស្ទឹងត្រែងហើយ យកទៅគរទុកនៅក្នុងចំការដូងប្រេង ក្បែរគល់ស្ពានស្រែពក មុននឹងបញ្ជូនយកទៅទុកក្នុងឃ្លាំងរបស់គេ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីនាំចេញទៅវៀតណាមនាពេលយប់និងរងចាំតាមច្រកអូយ៉ាដាវ ។
ប្រភពបន្តថា ហូវ ជីវ៉ៃ ពេលកន្លង់មកជាឈ្មួញស៊ីឈើប្រណិតវ័យក្មេងនេះបានធ្វើព្យុះភ្លៀងយ៉ាងពេញបន្ទុកក្នុងខេត្តរតនៈគិរីតែគ្មានមន្ត្រីជំនាញណាហ៊ានបង្ក្រាបទេ ព្រោះមានមន្ត្រីធំប្រចាំខេត្តដែលមានទួនាទីធំៗជានាក់សម្រួលផ្លូវនិងនៅពីក្រោយខ្នង់តើបហូវ ជីវ៉ៃ ទើបមិនខ្លាចញញើត ។
ដោយឡែក សម្រាប់ឈ្មួញឈើឈ្មោះប៉ុលវិសាលមេការក្រុមហ៊ុន ទ្រី ភាព បើតាមប្រភពពីសមត្ថកិច្ចនគរបាល និង មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា កាលពី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨គេនៅតែសម្រុកប្រមូល ទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនគឺជាអ្នកឃុបឃិតឲ្យលោក សាល ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរ នឹង ផលប្រយោជន៍ ធំៗ ហេតុនេះហើយទើបលោក សាល អាចប្រមូលទិញឈើពីតាមបណ្ដាល ស្រុកមួយចំនួនក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូនទៅ ស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតលោក សាល បានប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព ធ្វើជាបង្អែកក្នុងការដឹកជញ្ជូនឈើទៅ ស្រុកយួន បើទោះបីឧកញ៉ា ទ្រី ភាព ធ្លាប់ប្រកាស់បញ្ឈប់ ជំនួញឈើយ៉ាងណាក៏ដោយ។
សមត្ថកិច្ចនគរបាលក្នុងក្រុងបានលុង ខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា កាលពីថ្ងៃទី០៦ខែមករា ឈើប្រភេទនាងនួន និង ឈើប្រណីតប្រភេទផ្សេងៗទៀត ប្រមាណ៥រថយន្តយីឌុបត្រូវបានគេដឹកចេញពី ខេត្តស្ទឹងត្រែង យកទៅស្តុកទុកក្នុងចម្ការដូងប្រេង ក្បែរគល់ស្ពាន ស្រែពក មុននឹងជញ្ជូនយកទៅដាក់ ក្នុងឃ្លាំងនៅក្រុងបានលុង ខេត្តរតនគិរី ហើយនៅពេលយប់ទើបគេដឹកជញ្ជូនទៅ ស្រុកយួន។
ប្រភពបានឲ្យដឹងទៀតថាលោក សាល បានប្រើប្រាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ ដើម្បីដឹកជញ្ជូនឈើទៅ ស្រុកយួន ក្នុងមួយជើងៗជាច្រើនរថយន្តយីឌុប ដែលមានចំណុះរាប់សិបតោន។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវបានគេ ដឹងថា ជាអ្នកឃុបឃិតបើកដៃឲ្យលោក សាល ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ដូចគ្នានិងម្សៀហូវជីវ៉ៃដែរលោក សាល មេការក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី ល្បីល្បាញខាងប្រមូលទិញឈើ និង ដឹកជញ្ជូនឈើចេញទៅ ស្រុកយួន ច្រើនឆ្នាំ មកហើយដោយសារ អាងមានខ្នងបង្អែករឹងមាំ ចាំជួយការពារនិងដោះស្រាយគ្រប់ពេលវេលា ។ រយៈពេលប្រមាណ១ខែកន្លងទៅនេះលោក សាល បានប្រើប្រាស់រថយន្តយីឌុបធំៗ សម្រុកដឹកជញ្ជូនឈើចេញទៅ ស្រុកយួនយ៉ាងរលូន ក្នុងខណៈដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងច័ន្ទ រស្មី អាវុធហត្ថខេត្ត លោក ថង សាវុន អភិបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
បើគេចាំមិនភ្លេចទេកាលពីថ្ងៃទី៧មករាឆ្នាំ២០១៧ក្នុង ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបលើបទល្មើសធំៗចំនួន៥ រួមមាន បទល្មើសកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ៃខុសច្បាប់ និងអាជីវកម្មខ្សាច់ខុសច្បាប់ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានទៀតថា ក្នុងករណីដែលមានបុគ្គលណាធ្វើល្មើសច្បាប់ខាងលើនេះ ជនទាំងនោះត្រូវទទួលទោសតាមច្បាប់កំណត់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»។
តែការប្តេជ្ញាចិត្តរបស់ប្រមុខបក្សប្រជាជនកម្ពុជាហាក់បីដូចជាគ្មានប្រសិទ្ធីភាពនៅខេត្តរតនៈគិរីសោះមិនដឹងថាវាល្ម៉េច?៕